អត្ថបទផ្សេងទៀតៈ

Showing posts with label គន្លឹះអ៊ីនធឺណិត. Show all posts
Showing posts with label គន្លឹះអ៊ីនធឺណិត. Show all posts

Saturday, October 5, 2013

Opera បង្ហាញ​អក្សរ​ខ្មែរ​យូនីកូដ​បាន​ត្រឹមត្រូវ​វិញ​ហើយ

ប្រភពៈ អាក្បាលធំ

តាំង​ពី​ចេញ Opera 11 មក​ដំណើរ​ការ​កាន់​តែ​រលូន និង​លឿន​ជាង​មុន តែ​ឃើញ​ថា​វា​មិន​អាច​បង្ហាញ​អក្សរ​ខ្មែរ​យូនីកូដ​បាន​ត្រឹម​ត្រូវ​នោះ​ទេ (​ មើល​មិន​យល់ លោត​ដៃ​លោត​ជើង ) ថ្ងៃ​នេះ​ខ្ញុំ​មាន​ដំណឹង​ល្អ​មក​ប្រាប់ កម្មវិធី Browser Opera ដែរ​មាន​បញ្ហា​បង្ហាញ​អក្សរ​ខ្មែរ​យូនីកូដ​មិន​ត្រូវ​នោះ ឥឡូវ​វា​អាច​បង្ហាញ​ត្រឹមត្រូវ​វិញ​ហើយ!! ដោយ​តម្រូវ​អោយ​លោក​អ្នក​បន្ទាប់​សម័យ (Update) កម្មវិធី Opera ទៅ​កាន់​ជំនាន់ Opera 11.60 នោះ​វា​នឹង​ដំណើរ​ការ​ជា​មួយ ខ្មែរ​យូនីកូដ បាន​វិញ​ហើយ។

Code រូបភាព​ emotion របស់ facebook និង រូបសញ្ញាដទៃទៀត

ប្រភពៈ អាក្បាលធំ

អ្នក​ប្រើ Facebook ទាំងឡាយ​ប្រាកដ​ជា​ចង់​ដឹង​ថា តើ facebook អាច​ដាក់​និមិត្តសញ្ញា អ្វី​ខ្លះ​ដែល ដូច​ជា​រូច​សើច យំ ញញឹម ជា​ដើម ដែល​គេ​ហៅថា Emotion។ គ្រាន់តែ​វា​អក្សរ Code តំណាង​របស់​រូប​ណាមួយ​នៅ​ពេល​ Chat នោះ​ជា​ការ​ស្រេច ហើយ​រូប​ផ្សេង​ទៀត​អ្នក​ត្រូវ​ Copy យក​ទៅ​ដាក់​ទើប​បាន ឧទាហរណ៍​ដូច​ជា​រូប​ក្បាល​ខ្មោច​ ជាដើម សូម​មើល​ដូចខាង​ក្រោមនេះ៖

កំពូល​គេហទំព័រ​ទាំង 20 ដាក់​អោយ​ទាញ​យក MP3 ដោយ​សេរី

ប្រភពៈ អាក្បាលធំ

MP3 គឺជាឯកសារ​សំឡេង (audio) ជំនាន់ទី 3 ដែល​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន Moving Picture Experts Group (MPEG)។ ទាំង​ការ​បើក​ស្ដាប់ (Decoding) និង​បម្លែង (Encoding) ទាមទារ Hardware ទាប និង​ដំណើរ​ការបាន​ល្អ​ជាមួយ​ឧបករណ៍​ចល័ត​ខ្សោយៗ​ជំនាន់​មុន មក​ដល់​ពេល​នេះ​ក៏​យើង​នៅ​តែ​ប្រើ MP3 ដដែល​ទោះ​បី​ជា​វា​មាន​គុណ​ភាព និង ទំហំ​នៃ​ការ​ពង្រួម​ខ្ចប់​ឯកសារ​សំឡេង (compression) អន់​ជាង​ជំនាន់​ថ្មី​ៗដទៃ​ទៀត​ក៏ដោយ (ACC, M4A...) ក៏​យើង​នៅ​ប្រើ​វា​ដដែល ព្រោះថា​ MP3 គឺ​ជា​ទម្លាប់​​ស្ដាប់​និង​ប្រើ​ប្រាស់​តន្ត្រី​របស់​អ្នកស្ដាប់​ធម្មតាៗ ។ ខ្ញុំ​គិតថា គួរតែ​ងាក​មក​ប្រើ​អ្វី​ដែល​ថ្មីៗ និង​គុណភាព​ល្អៗ ដូចជា ACC, M4A ... ។

របៀប​យក​អត្ថបទ​ពី​ប្លក​នានា​ធ្វើ​ជា​ Ebook

ប្រភពៈ អាក្បាលធំ

ថ្ងៃ​នេះ! ​អាក្បាលធំ​មាន​គន្លឹះ​ល្អ​មួយ :D ​ចែក​ជូន​បងប្អូន​ទុក​​អនុវត្តន៍នោះ​ គឺការ​ Save អត្ថបទ របស់​ប្លក (Wordpress/Blogspot) ទៅ​ជា​ឯកសារ Ebook (PDF) ទុក​មើល​នៅ​ពេល​ក្រោយៗ​ទៀត ឬ​ក៏​ទុក​ធ្វើ​ជា​សៀវភៅ​អាន​។ វិធី​ដែល​អាច​ធ្វើ​ទៅ​បាន​មាន​ច្រើន​របៀប​ដូច​ជា៖

របៀប​ឆែក​មើល​សុវត្ថិភាព​តំណ​ភ្ជាប់ (Link) មុន​នឹង​ចុច​

ប្រភពៈ អាក្បាលធំ

ថ្វី​ត្បិត​តែ​កម្មវិធី Browser និង Windows អួត​ខ្លួន​ថា​បាន​​បង្កើន​សុវត្ថិភាព ​​នៅ​រាល់​ពេល​ចេញ​កំណែ​ថ្មី​ក៏​ដោយ​ក៏ ​ការ​ឆ្លង​មេរោគ​តាម​រយៈ​ការ​ចុច​លើ​តំណភ្ជាប់ (Link) ដែល​យើង​មិន​ស្គាល់​នៅ​តែ​មាន​ចំនួន​ខ្ពស់​ដដែល។ មាន​អ្នក​ប្រើ Internet ជា​ច្រើន​​ធ្លាប់​បាន​ស្គាល់​​រសជាតិ​ឆ្លង​មេរោគ​តាម​រយៈ​ការ​ចុច link ផ្សេងៗ ដូចនេះ​​បើសិន​លោកអ្នក​មាន​ការ​សង្ស័យ​ទៅ​លើ​តំណ​ភ្ជាប់ដែល​លោកអ្នក​ចង់​ចុច ​ចូល​មើល​នោះ សូម​អនុត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ៖
- Copy តំណ​ភ្ជាប់​ណា​ដែល​អ្នក​សង្ស័យ​ទុក​សិន (តែ​ត្រូវ​ប្រយ័ត្ន​ច្រលំ​ដៃ​ចុច)

របៀប​ផ្ញើ Email អនាមិក​ឬ​ការ​ផ្ញើ​ Email ដោយ​មិន​អោយ​គេ​ដឹង

ប្រភពៈ អាក្បាលធំ

ខ្ញុំ​សូម​បង្ហាញ​ជូន​ពី​របៀប​ផ្ញើ Email ដោយ​មិន​ចាំបាច់​មាន​គណនី Email (ផ្ញើ​ដោយ​មិន​មាន​ចុះ​ឈ្មោះ​នាំ​តែ​យូរ) ឬ​ ការ​ផ្ញើ​ដោយ​មិន​អោយ​គេ​ដឹង​ថា​អ្នក​ផ្ញើ​ជា​អ្នក​ណា (អនាមិក លាក់​មិន​អោយ​គេ​ដឹង)។ វា​ងាយ​ស្រួល​និង​លឿន ក្នុង​គោល​បំណង​រក្សា​ការ​សំងាត់។ ឧទាហរណ៍: ​យើង​ចង់​រាយការណ៍​ ប្រាប់​នរណា​ម្នាក់ ឬ​ ក៏​ចង់​សរសេរ​លេង​​សើច​រវាង​ប្ដី​ប្រពន្ធ ឬ​លង​បន្លាច​មិត្តភ័ក្ដិ​ម្នាក់ :D។ របៀប​ប្រើ​គឺ​យើង​ត្រូវ​ពឹង​ផ្អែក​សេវាកម្ម​របស់​គេហទំព័រ​នានា​ដែល​មាន​ មុខងារ​អាច​អោយ​យើង​ផ្ញើ Email ដោយ​មិន​ត្រូវ​ការ​បំពេញ​អ្វី​​​ទាំងអស់ សូម​ចូល​ទៅ​ប្រើ​នៅ​គេហទំព័រ​ណាមួយ​ដែល​អ្នក​គិត​ថា​ងាយ​ស្រួល​មើល​ខាង​ ក្រោម៖

បង្រួញ​តំណ​ភ្ជាប់ (URL) អោយ​ខ្លី​ដោយ​ប្រើ Goo.gl

ប្រភពៈ អាក្បាលធំ

 តើ​អ្វី​ទៅ​ជា URL shortening? គឺ​ជា​បច្ចេកទេស​ធ្វើ​អោយ​តំណ ផ្សេងៗ ​មាន​ប្រវែង​ខ្លី​មក​វិញ​ដោយ​ការ​ដូរ​ទៅ​ជា​ឈ្មោះ​ផ្សេង​វិញ។ វា​មាន​ប្រយោជន៍​សម្រាប់​ជំនួស ​អោយ​តំណ​ភ្ជាប់​ណា ​ដែល​មាន​ប្រវែង​វែងៗ ពិបាក​ចំណាំ ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​តំណ​ភ្ជាប់​ខ្លីៗ​។ ហើយ​សេវាកម្ម​ដែល​ខ្ញុំ​ចង់​អោយ​លោក​អ្នក​ស្គាល់​នោះ ​គឺ សេវា​​បង្រួញ​អាសយដ្ឋាន​របស់ Google ឈ្មោះ Google Url Shortener ដែល​ងាយស្រួល​និង​រញ៉េរញ៉ៃ។

ជូន​ដំណឹង​ពេល​មាន​ពាក្យ​ដែល​​ទាក់ទង​នឹង​ការ​ស្វែងរក​របស់​អ្នក​ដោយ​ប្រើ Google Alerts

ប្រភពៈ អាក្បាលធំ

នៅ​ពេល​ដែល​អ្នក​ស្វែងរក​ដោយ​ប្រើ​ពាក្យ​អ្វី​មួយ​ ហើយ​ពាក្យ​ដែល​អ្នក​ត្រូវ​ស្វែង​រក​នោះ​មិន​មាន​អ្វី​ប្លែក​ក្នុង Internet នោះ​អ្នក​នឹង​ត្រូវ​បន្ត​ស្វែងរក​នៅ​ពេល​ក្រោយៗ​ទៀត អាច​ថ្ងៃ​ស្អែក ខ្មែរ​ក្រោយ ឆ្នាំ​ក្រោយ អ្នក​នៅ​ទែ​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ទាក់ទង​និង​ពាក្យ​ដែល​អ្នក​ចង់​រក។ Google alerts គឺ​ជា​សេវាកម្ម​​ រាយការណ៍​ប្រាប់​នៅ​ពេល​មាន​ពាក្យ​ដែល​ទាក់ទង​នឹង​ពាក្យ​ដែល​អ្នក​ចង់​ដឹង ដោយ​វា​ជូន​ដំណឹង​ដល់​អ្នក​តាម​រយៈ Email។

​បង្កើត​គណនី​អ៊ីមែល @outlook.com របស់​ក្រុមហ៊ុន Microsoft

ប្រភពៈ អាក្បាលធំ
Outlook Logo
ចាប់​តាំង​ពី​ក្រុមហ៊ុន Microsoft ​ដាក់​បង្ហាញ​​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​ Windows ជំនាន់​ទី 8 និង Tablet Surface ដែល​ជា Tablet មុខងារ​កុំព្យូទ័រ 100% រួច​មក យើង​សង្កេត​មើល​ឃើញ​ថា ការ​រចនា​របស់ Microsoft គឺ​ខុស​ពី​មុន​ដាច់ ដោយ​កាល​ពី​មុន អោយ​តែ​ចេញ​ Windows ថ្មី​អ្នក​ប្រើ​ប្រាកដ​ជា​គិត​ដល់​រឿង​ ត្រូវ​បន្ថែម​ទំហំ Hardware ដើម្បី​ទទួល Windows ថ្មី​ទៀត​ហើយ។ តែ​លើក​នេះ Microsoft ​បាន​គិត​ត្រូវ​និង​ដឹង​ចិត្ត​អ្នក​ប្រើ អោយ​មិន​ធ្វើអោយ Windows កាន់​តែ​ធំ​ទៅៗ​និង​ស៊ី​ល្បឿន​នោះ​ទេ ដោយ​បាន​អភិវឌ្ឍន៍​ផ្ដោត​សំខាន់​គឺ​លឿន ស្រាល និង​ងាយស្រួល​ប្រើ សម្រាប់​ប្រើ​ជាមួយ Tablet។

រូប​សញ្ញអារម្មណ៍ (Emotions) ​របស់ Facebook ឆ្នាំ 2012

ប្រភពៈ អាក្បាលធំ
Facebook Emotions មាន​សារៈ​ប្រយោជន៍​ជួយ​អោយ​​អ្នក​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​តាម​រយៈ​

កូដ​រូប​សញ្ញា​អារម្មណ៍ Gangnam Style សម្រាប់​ប្រអប់​ជជែក Facebook

ប្រភពៈ អាក្បាលធំ

Gangnam Style ចុះ​ទៅ​ដក​សន្ទូង
Gangnam Style គឺ​ជា​ចំណង​ជើង​បទ​ចំរៀង ហើយ​ក៏​ជា​ក្បាច់​រាំង​ជិះ​សេះ​ក្នុង​ខ្យល់ ​របស់​អ្នក​ចំរៀង​កូរ៉េ​ខាង​ត្បូង ឈ្មោះ​ថា Spy ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ សម្រាប់​​បទ​ចំរៀង​កូរ៉េ (K-Pop) ទាំងឡាយ។ បើ​យោង​ទៅ​តាម​ចំនួន​ចូល​មើល​បទ​ចំរៀង Gangnam Style នៅ​ឯ​គេហទំព័រ Youtube.com គិត​មក​ដល់​ត្រឹម​ 3 ខែ​កន្លង​មក​នេះ ​មាន​អ្នក​ចូល​មើល​ប្រមាណ​ជាង 500,000,000 ដង (ជាងប្រាំរយ​លាន​ដង) ​។ នៅ​តាម​ប្រទេស​នានា គេ​សង្កេត​ឃើញ​​មាន​ក្រុមហ៊ុន​ផលិត​ចំរៀង ឬ អ្នក​ដែល​ចូល​ចិត្ត​ថត​រូប បាន​បបួល​គ្នា​ថត​វីដេអូ​​ត្រាប់​តា​ម Gangnam Style ហើយ​មាន​ប្រទេស​ខ្លះ មាន​រឿង​វៃ​តប់​គ្នា​

Anonymous Mailer ជា​កម្មវិធី​ផ្ញើ​អ៊ីមែល​​ដោយ​មិនបាច់មាន​​គណនី​បង្កើត​​ដោយ​កូន​ខ្មែរ

ប្រភពៈ អាក្បាលធំ

កាល​ពី​លើក​មុខ​ប្លក​អាក្បាលធំ ធ្លាប់​បាន​ចុះ​ផ្សាយ​គន្លឹះ​មួយ​ដែល​និយាយ​អំពី "របៀប​ផ្ញើ Email អនាមិក​ឬ​ការ​ផ្ញើ​ Email ដោយ​មិន​អោយ​គេ​ដឹង" ​ដោយ​ពឹង​ផ្អែក​លើ​សេវាកម្ម​របស់​គេហទំព័រ​នានា ដែល​មាន​តួនាទី​អាច​ឲ្យ​យើង ផ្ញើ​សារ​ទៅ​កាន់​អ្នក​ដទៃ​ដោយ​មិន​បាច់​មាន​គណនី Email ឡើយ។ តែ​លើក​នេះ​កាន់តែ​ពិសេស​ជាមួយ​នឹង​ការ​ប្រើ​ជា​កម្មវិធី​វិញ​ម្ដង ដោយ​ពេល​ថ្មីៗ​នេះ​គេហទំព័រ ដើម្បី​សិស្ស និស្សិត​ខ្មែរ

របៀប​បង្កើត​រូបភាព​ដោយ​ខ្លួន​ឯង​ដាក់​ក្នុង​ប្រអប់​ជជែក​កម្សាន្ត​ Facebook

ប្រភពៈ អាក្បាលធំ

Facebook មិន​បាន​ចាប់​អារម្មណ៍​ធ្វើ​ឲ្យ​មុខងារ​ជជែក​របស់​ខ្លួន ​មាន​រូបភាព​​ថ្មីៗស្អាតៗ សម្រាប់​អ្នក​

Google Takeout បម្រុង​ទុក​ទិន្នន័យ​ផ្សេងៗ​របស់​សេវាកម្ម Google

ប្រភពៈ អាក្បាលធំ

សួស្ដី ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ស្គាល់ Google Takeout ដែល​ជា​សេវាកម្ម​មួយ​របស់​ក្រុមហ៊ុន Google

រូប​សញ្ញអារម្មណ៍ (Emotions) ​របស់ Facebook ឆ្នាំ 2013

ប្រភពៈ អាក្បាលធំ

Facebook Emotions មាន​សារៈ​ប្រយោជន៍​ជួយ​អោយ​​អ្នក​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​តាម​រយៈ​កូន ​រ​

​ធ្វើ​ឲ្យ​តំណ​ឯកសារ​របស់ Google Drive ​អាច​ទាញ​យក​​​ដោយ​​ផ្ទាល់​មិនបាច់​ចូល​ដល់​ផ្ទាំង​កម្មវិធី​ឡើយ

ប្រភពៈ អាក្បាលធំ

តើ​លោកអ្នក​ជា​អ្នក​ប្រើប្រាស់​សេវាកម្ម​ផ្ទុក​ឯកសារ Google Drive មែន​ទេ? ឥឡូវ​នេះ Google បាន​​

Friday, October 4, 2013

ប្លែក​ភ្នែក​ជាមួយ​នឹង​​ការ​ធ្វើ​ឲ្យ​គេហទំព័រ/ប្លក​ញ័រ​រញ្ជួយ

ប្រភពៈ អាក្បាលធំ

ប្លក​អាក្បាលធំ​​សូម​បង្ហាញ​ជូន​នូវ​គេហទំព័រ​មួយ​ www.hsmaker.com ដែល​មាន​នាទី​ធ្វើ​ឲ្យ​គេហទំព័រ​

របៀប​បម្លែង​អត្ថបទ​របស់​ប្លក/គេហទំព័រ​ទៅជា PDF ដោយ​ប្រើ​គេហទំព័រ PDFMyURL.com

ប្រភពៈ អាក្បាលធំ


សួស្ដី! លើក​មុន​ខ្ញុំ​បាន​និយាយ​អំពី បោះពុម្ព​ឯកសារ​ផ្សេងៗ​ទៅ​ជា PDF ដោយ​អាច​ផលិត​ឯកសារ​ PDF បាន​យ៉ាង​ងាយស្រួល ។ តែ​លើក​នេះ​ខ្ញុំ​សូម​លើក​យក​វិធី ​បម្លែង​អត្ថបទ (Post) របស់​ប្លក​ឬ​គេហទំព័រ​នានា ដែល​លោកអ្នក​ចូល​មើល​ហើយ​គិតថា​ចង់​ធ្វើ​វា​ជា PDF បាន​ដោយ​មិន​បាច់​មាន​កម្មវិធី​សម្រាប់​បម្លែង​នៅ​ក្នុង​កុំព្យូទ័រ​ទេ ដោយ​យើង​ត្រូវ​ពឹង​គេហទំព័រ​ដែល​មាន​ទួនាទី​ជា​អ្នក​បម្លែង​ទៅ​ជា PDF សូម​មើល​គន្លឹះ​ខ្លីៗ​ដូច​ខាង​ក្រោម៖

គន្លឹះ​សរសេរ​អក្សរ​អង់គ្លេស​បញ្ច្រាស​​ផ្ងារជើង​ឡើង​លើ​ (Filp text)

ប្រភពៈ អាក្បាលធំ

តើ​អ្នក​ដែល​ឃើញ​អក្សរ​អង់គ្លេស​ដែល​គេ​សរសេរ​ដាក់​ក្នុង Facebook ឬ​បណ្ដាញ​សង្គម​ផ្សេងៗ​ មាន​សភាព​បញ្ច្រាស​​ផ្ងារជើង​ឡើង​លើ​ដែល​ទេ? ទាំង​គេ​ទាំង​ខ្ញុំ​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា ម៉េច​ក៏​គេ​អាច​សរសេរ​អក្សរ​​បញ្ច្រាស​បាន ខ្ញុំ​ក៏​ស្រាវជ្រាវ​ភ្លាម​ចម្លើយ​ដែល​ខ្ញុំ​រក​ឃើញ​នោះ​គឺ មាន​គេហទំព័រ​ជា​ច្រើន​ដែល​បម្រើ​សេវា​ Flip text ។ តើ​ ʇxǝʇ dılɟ មាន​ប្រយោជន៍​ដែរ​ឬទេ? ឬ​ក៏ ​គ្រាន់​តែ​ទុក​សម្រាប់​​បន្លាច​មិត្តភ័ក្ដិ?

បន្ថែម​សុវត្ថិភាព​គណនី Google ដោយ​ប្រើ​លេង​ទូរស័ព្ទ​ (2-Step Verification)

ប្រភពៈ អាក្បាលធំ

កាលពី​ប៉ុន្មាន​ខែ​មុន គណនី Email របស់​ Yahoo បាន​ត្រូវ​រង​ការ​វាង​ប្រហារ  ​ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ភ័យ​ព្រួយ​ជាមួយ​ ព័ត៌មាន​សំខាន់ៗ ​របស់​ពួក​គេ​ដែល​ ទុក​ក្នុង​នោះ។  ការ​លួច​លេខ​គណនី Email ពី​សំណាក់​ Hacker គឺ​ជា​​ប្រធាន​បទ​ថ្មី​រហូត ព្រោះ​ឮ​ដំណឹង​មិន​ចេះ​ស្ងាត់ មនុស្ស​គ្រប់​គ្នា​បាន​លើក​ជា​សំនួរ​ដួចៗ​គ្នា​ថា តើ​ខ្ញុំ​អាច​រក្សា​លេខ​សម្ងាត់​ និង​មិន​អោយ​គេ​លួច​ប្រើ​យ៉ាង​ម៉េច? ខាងក្រោម​នេះ​គឺ​ជា​គន្លឹះ​បន្ថែម​សុវត្ថិភាព​​ធ្វើ​អោយ​គណនី Google របស់​លោក​អ្នក​​ស្ងប់​ចិត្ត​ មិន​សូវ​ភ័យ​រឿង​គេ​​លួច​​​លេខ​សម្ងាត់​របស់​លោក​អ្នក​យក​ទៅ​ប្រើ​​ប្រាស់​ បាន​ ដោយ​តំរូវ​អោយ​មាន​ទូរស័ព្ទ​ជាមួយ​លេខ​ដែល​អ្នក​បាន​កំណត់។