ថ្វីត្បិតតែកម្មវិធី Browser និង Windows
អួតខ្លួនថាបានបង្កើនសុវត្ថិភាព នៅរាល់ពេលចេញកំណែថ្មីក៏ដោយក៏
ការឆ្លងមេរោគតាមរយៈការចុចលើតំណភ្ជាប់ (Link)
ដែលយើងមិនស្គាល់នៅតែមានចំនួនខ្ពស់ដដែល។ មានអ្នកប្រើ Internet
ជាច្រើនធ្លាប់បានស្គាល់រសជាតិឆ្លងមេរោគតាមរយៈការចុច link
ផ្សេងៗ
ដូចនេះបើសិនលោកអ្នកមានការសង្ស័យទៅលើតំណភ្ជាប់ដែលលោកអ្នកចង់ចុច
ចូលមើលនោះ សូមអនុត្តន៍តាមវិធីខាងក្រោមនេះ៖
- Copy តំណភ្ជាប់ណាដែលអ្នកសង្ស័យទុកសិន (តែត្រូវប្រយ័ត្នច្រលំដៃចុច)
- ចូលទៅគេហទំព័រ www.urlvoid.com
- Paste (បិទភ្ជាប់) ចូលក្នុងប្រលោះ រួចចុចប៊ូតុង Scan Now ដើម្បីដឹងលទ្ធផល។
ដាក់បញ្ចូលតំណ |
លទ្ធផលត្រង់កន្លែង Status |
No comments:
Post a Comment