នៅក្នុងផ្នែកការិយាល័យ ប្រាកដជាត្រូវការបញ្ជូនឯកសារ មើល និង
បោះពុម្ព ហើយមានឯកសារខ្លះត្រូវរក្សាទ្រង់ទ្រាយដើម 100%
ដូច្នេះដើម្បីកុំអោយបាត់បង់ទិន្នន័យនៅពេលបោះពុម្ព (Print)
ឬក៏មិនចង់អោយអ្នកដទៃកែឯកសារបាន
គេត្រូវបម្លែងវាអោយទៅជាឯកសារ PDF សិន រួចទើបយកទៅចែកចាយ
ឬបោះពុម្ពជាដើម។
ស្វែងយល់អំពីឯកសារ PDF ៖
PDF
: ពាក្យពេញរបស់វាគឺ Portable Document Format
ជាឯកសារការិយាល័យមួយប្រភេទដែលអ្នកប្រើមិនអាចធ្វើការកែសម្រួលបាន
(មានសិទ្ធិត្រឹមបើកមើល និងបោះពុម្ព)។ បង្កើតឡើយដោយក្រុមហ៊ុន Adobe ប្រើប្រាស់បានគ្រប់ OS មិនថាជាទូរស័ព្ទ ឬកុំព្យូទ័រតូចៗ។ វាគឺជាឯកសារដែលបានមកពីការថតចម្លង (captures)
ពីឯកសារផ្សេងៗ មានជា អក្សរ រូបភាព, ។ គេបង្កើត PDF ជាពិសេស
ដើម្បីធ្វើជាឯកសារសម្រាប់ បោះពុម្ព
ធ្វើជាសៀវភៅទុកអានក្នុងកុំព្យូទ័រ (Ebook) ។
មានកម្មវិធី 3 ប្រភេទសម្រាប់ធ្វើការជាមួយ PDF គឺ៖
- កម្មវិធីបង្កើត PDF
- កម្មវិធីកែប្រែ PDF
- កម្មវិធីបើកមើល PDF
PDF ជាមួយពុម្ពអក្សរខ្មែរយូនីកូដ៖
PDF
មានសារៈសំខាន់ណាស់ជាមួយឯកសារការិយាល័យទាំងឡាយណាដែលប្រើពុម្ព
អក្សរខ្មែរយូនីកូដ ។
នៅពេលដែលអ្នកបោះពុម្ពឯកសារដែលមានអក្សរខ្មែរយូនីកូដ
នោះលោកអ្នកនឹងជួបបញ្ហា Font លោតដៃលោតជើងជាមិនខាន
មិនដឹងជាបណ្ដាលមកពីកម្មវិធី ឬក៏ ពុម្ពអក្សរឡើយ ខ្ញុំមិនសូវដឹងដែរ
តែអោយតែខ្ញុំ Print ដោយមិនបានបម្លែងវាទៅជា PDF
ជាមុនទេនោះខ្ញុំប្រាកដជាជួបបញ្ហា Error ពេល Print ជាមិនខាន។
ដូចនេះខ្ញុំត្រូវបម្លែងឯកសារការិយាល័យផ្សេងៗ អោយទៅជា PDF
រួចទើបយក PDF បោះពុម្ពចេញលើក្រដាស។
តើអ្នកជួបបញ្ហាដូចខ្ញុំដែរឬទេ
បើជួបបញ្ហាដូចខ្ញុំសូមមើលពីវិធីខាងក្រោមនោះ៖
- ចូលទៅគេហទំព័រ ឯកសារដំរីទឹក រួចទាញយកកម្មវិធី PDFCreator សូមចុចទីនេះ
- ដំឡើងកម្មវិធី PDFCreator រួចស្រេចអស់ហើយ នោះលោកអ្នកនឹងទទួលបានម៉ាស៊ីនពុម្ពឯកសារ PDF សិប្បនិមិត្តមួយ (សូមមើលរូបខាងក្រោម)
- លោកអ្នកអាចធ្វើការបោះពុម្ពចេញជាឯកសារ PDF
ដូចអ្នកបោះពុម្ពឯកសារចេញលើក្រដាស់ដែរ តែនេះគឺចេញជាឯកសារ PDF
ទុកក្នុងកុំព្យូទ័រវិញ។ ឧទាហរណ៍៖ ខ្ញុំចង់បោះពុម្ពឯកសារមួយជា PDF ដោយខ្ញុំត្រូវបើកឯកសារមួយនោះសិន (សូមមើលរូបខាងក្រោម)
- រួចចុចរើសយកម៉ាស៊ីនបោះពុម្ព PDFCreator ដោយកំណត់មុខងារផ្សេងៗដោយចុច Print Properies នោះនឹងចេញផ្ទាំងអោយយើងកំណត់មុខងារខ្លះ (សូមមើលរូបខាងក្រោម)
- តាប Layout ៖
Orientation: រើសយកក្រដាសផ្ដេក ឬ ក្រដាសបញ្ឈរ
Page Order : បោះពុម្ពពីទំព័រមុខទៅទំព័រក្រោយ (Front to Back)
បោះពុម្ពពីទំព័រក្រោយទៅទំព័រមុខ (Back to Front)
Pages per Sheet :
ពង្រួមឯកសារដាក់លើកក្រដាសមួយ ឧទាហរណ៍
ឯកសារដែលត្រូវបោះទំហំក្រដាស A4 យើងរើស យក 2 per Sheet
នោះយើងនឹងទទួលបាន ឯកសារពីរក្នុងក្រសារមួយ ដែលតូចជាងមុន 2 ដង
ទៅតាមអ្នកកំណត់។ (សូមមើលរូបខាងក្រោម)
- តាប Paper/Quality ៖
នៅក្នុងប៊ូតុង Advanced... មានអោយកំណត់មុខងារសំខាន់ៗជាច្រើនដូចជា៖
+ Paper/Output :
- Paper Size : រើសយកខ្នាតក្រដាស ជាទូទៅគឺ A4 (A4 ជាខ្នាតនៅស្រុកខ្មែរ) , Letter ជាខ្នាតនៅ USA
- Copy Cout : ចំនួនថតចម្លងក្នុងមួយទំព័រ (កន្លែងនេះសូមទុកនៅដដែលព្រោះមិនចាំបាច់)
+ Graphic :
- Print Quality : គុណភាពរបស់រូប
បើយកទៅបោះពុម្ពខ្នាតធំគឺ 600dpi
បើយកទៅបោះពុម្ពជាមួយម៉ាស៊ីនព្រីន 300dpi . បើយកទៅធ្វើជា PDF
ទុកមើលក្នុងកុំព្យូទ័រ គឺ 144dpi, 96dpi, 72dpi ។
+ PostScript Options :
- Mirrored Output : បោះពុម្ពផ្កាប់ (Yes) , បោះពុម្ពផ្ងារធម្មតា (No) ចំនុចនេះមានប្រយោជន៍ចំពោះខាងការងាររោងពុម្ព។
បន្ទាប់ពីបានយល់ អំពីការបង្កើត
ឬការបោះពុម្ពចេញជាឯកសារ PDF រួចមកសង្ឃឹមថា
ពេលអ្នកជួបបញ្ហាព្រីនឯកសារចេញមកដាច់ដៃដាច់ជើងអក្សរខ្មែរ
នោះនឹងបានដោះស្រាយដោយសារការ ផលិតឯកសារជា PDF
រួចទើបបោះពុម្ពដាក់លើក្រដាស។
ឯកម្មវិធីដែលងាយស្រួលបើកមើលឯកសារ PDF និងមានទំហំតូចងាយស្រួល Download នោះគឺ កម្មវិធី Foxit Reader ៕
កម្មវិធីដែលអាចបើកមើលឯកសារ PDF បានមាន៖
Web browser with Acrobat plugin
No comments:
Post a Comment