អត្ថបទផ្សេងទៀតៈ

Monday, December 16, 2013

ក្ដារចុច Google សម្រាប់ Android មាន​ភាសា​ខ្មែរ​ហើយ! និង​របៀប​ដំឡើង

រឿង​ដែល​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មី​នេះ​គឺ Google បញ្ចេញ​កំណែ Android 4.4 Kitkat ដែល​មាន​ម៉ឺនុយ​ខ្មែរ និង ​ក្ដារចុច​ខ្មែរ​មក​ស្រាប់តែ​ម្ដង មិន​ចាំបាច់​បញ្ចូល​បន្ថែម​ដូច​មុន​ទៀត​នោះ​ទេ។ ម៉ឺនុយ​និង​ក្ដារចុច​របស់ Google  ដែល​ដាក់​បញ្ចូល​ក្នុង​ជំនាន់ Android 4.4 មាន​លក្ខណៈ​ជា​ផ្លូវ​ការ ហើយ​ក្ដារចុច​មាន​លក្ខណៈ​ងាយស្រួល ពេញ​លេញ មិន​ខុស​គ្នា​ពី​ការ​ក្ដារចុច​នៅ​លើ computer នោះ​ទេ។
ពី​មុនៗ​មក​ដើម្បី​ឲ្យ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ Android អាច​មើល​និង​សរសេរ​អក្សរ​ខ្មែរ​បាន គេ​ត្រូវ Root ហើយ​បញ្ចូល​អក្សរ​ខ្មែរ និង​ ស្វែងរក​ប្រភេទ​​ក្ដារ​ចុច​​ខ្មែរ​ណាមួយ​ក្នុង​ហាង​កម្មវិធី Play Store) យក​មក​ប្រើ ការ​ធ្វើ​បែបនេះ​វា​មាន​ការ​ពិបាក​​បន្តិច​ដែរ ព្រោះ​ប្រភេទ​ទូរស័ព្ទ Android មិន​ដូចគ្នា​ឡើយ របៀប Root និង​បញ្ចូល​អក្សរ​ខ្មែរ​ក៏​តាម​ហ្នឹង​ដែរ។

   ក្នុង​​អត្ថបទ​នេះ​ខ្ញុំ​សូម​បង្ហាញ​កម្មវិធី​ក្ដារ​ចុច​របស់ Google ដែល​មាន​ក្ដារចុច​​​​ភាសា​ខ្មែរ​​ក្នុង​នោះ ដូច្នេះ​បើ​ទូរស័ព្ទ​របស់​លោកអ្នក​មិន​ទាន់​អាច​ឡើង​ទៅ Android 4.4 បាន​ទេ លោកអ្នក​អាច​សាក​ប្រើ​ក្ដារចុច​របស់ Google បាន​ផង​ដែរ ដោយ​ទាញ​យក​និង​ដំឡើង​តាម​ជំហាន​ខាង​ក្រោម ៖

៙ តម្រូវការ​ប្រើប្រាស់​ក្ដារ​ចុច Google សម្រាប់​ទូរស័ព្ទ Android ៖

  • ទូរស័ព្ទ Android ត្រូវ​​មើល​ឃើញ​អក្សរ​ខ្មែរ។
  • ទាញ​យក​កម្មវិធី​ក្ដារចុច Google ជំនាន់ [22 November 2013] ពី : Google Drive ឬ​ Dev-Host ។  បញ្ជាក់ : សម្រាប់​ព័ត៌មាន​នៃ​ការ​ចេញ​បន្ទាប់​សម័យ​សូម​ចូល​ Play Store ឬ​ក៏ ទៅ​វេទិកា Xda Developer ។ ទំហំ​ប្រហែល 15MB

៙ របៀប​ដំឡើង ៖

   បើ​លោកអ្នក​ទាញ​យក​តាម​កុំព្យូទ័រ សូម​ចម្លង​ដាក់​ក្នុង​ទូរស័ព្ទ។ បើ​ទាញ​យក​តាម​ទូរស័ព្ទ​សូម​ចូល​ទៅ​កម្មវិធី​សម្រាប់​បើក​មើល​ឯកសារ​ក្នុង​ ទូរស័ព្ទ (File Manager) ណាមួយ​រួច​ចុច​ដំឡើង​កម្មវិធី ​ក្ដារចុច Google ។
- ចុច​លើ​កម្មវិធី >> ជ្រើស​ឲ្យ​ដំឡើង​តាម​រយៈ Pakege ឬ Verify

- ចុច​ឆ្នុច Install រង់ចាំ​មួយ​ភ្លែត រួច​ចុច Open

៙ របៀប​កំណត់​ក្ដារចុច Google ៖

   ប្រព័ន្ធ​ដំណើរការ Android អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​បញ្ចូល​បន្ថែម Home screen, Luncher, Theme, icon, ជា​ពិសេស​គឺ​ក្ដារចុច​ម៉ា​សេរី មិនមែន​មាន​ត្រឹមតែ​ក្ដារចុច Google ទេ​ដែល​មាន​ភាសា​ខ្មែរ ក្សារចុច​ដទៃៗ​ទៀត​ក៏​មាន​ភាសា​ខ្មែរ ហើយ​ស្រួល​ប្រើ​ជាង​ក៏​ថា​បាន។ បន្ទាប់​ពី​ដំឡើង​ចប់​​ហើយ​ យើង​មាន​ពី​របៀប​ដើម្បី​ដាក់​ដំណើរការ​ក្ដារចុច Google ដោយ ៖

     ​ + របៀប​ទី​ 1       ៖ ការ​កំណត់​តាម​ផ្ទាំង​ដែល​កម្មវិធី​ក្ដារចុច Google រៀប​ចំ​មក​ស្រាប់ៗ សូម​មើល​រូបភាព​ខាង​ក្រោម ៖
- ចុច​ឆ្នុច Get Started >> Enable in Setting

- ធីក​យក Google Keyboard >> ចុច OK ដើម្បី​បញ្ជាក់

- ចំណុច​ទី 2 ចុច​លើ Swich input methods >> ជ្រើស​យក English (US) Google Keybloard

   ចូល​មក​ដល់​ចំណុច​ទី​ 3 នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​​ចូល​យក​ក្ដារចុច​ខ្មែរ​មក​ប្រើ​ដោយ ៖
- ចុច​លើ Configure additional languages >> ដក​ធីក​ចេញ​ពី Use System language

- បន្ទាប់​មក​រមូរ​ចុះ (Scroll down) រក​មើល​ពាក្យ Khmer (Cambodia) ហើយ​ធីក​យក ។
ចំណាំ ៖ ត្រង់​កន្លែង​នេះ យើង​ត្រូវ​ធីក​លើ English (US) និង Khmer (Cambodia) ដើម្បី​ឲ្យ​ក្ដារចុច​មាន​ភាសា​ខ្មែរ​ផង​ និង​អង់គ្លេស​ផង។

   រួច​រាល់ហើយ​ចេញ​វិញ ហើយ​ចុច ​Finish  ជា​ការ​ស្រេច។ ​ចប់​ការ​កំណត់​ក្ដារចុច Google ឲ្យ​មាន​ក្ដារចុច​ខ្មែរ និង​អង់គ្លេស។ លោកអ្នក​អាច​បើក​កម្មវិធី​ផ្ញើ​សារ​ដើម្បី​សាក​វាយ​មើលៗ ​ថា​វា​មាន​លក្ខណ​ល្អៗ​អ្វី​ខ្លះ។

    + របៀប​ទី 2      ៖ របៀប​នេះ​គឺ​យើង​ត្រូវ​ចូល​ទៅ​កំណត់​ក្ដារចុច Google ដែល​យើង​ទើប​ដំឡើង​ហើយ​ដោយ​ចូល​តាម Setting >> រមូល​ចុះ​រក​មើល Language and input

- ចុច​ធីក​​លើ Google keyboard ហើយ​ចុច​រូប​ស្ពឺ​ដែល​នៅ​ខាង​ស្ដាំ​អក្សរ ដើម្បី​កំណត់។

- ចុច​លើ Input languages ដើម្បី​បន្ថែម​ក្ដារ​ចុច​ឲ្យ​ក្ដារចុច Google ។ ហើយ​ដោះ​ធីក​ពី Use system language

- រមូរ​ចុះ (scroll down) រក​មើល​ពាក្យ Khmer (Cambodia) ហើយ​ធីក​យក ។
ចំណាំ ៖ ត្រង់​កន្លែង​នេះ យើង​ត្រូវ​ធីក​លើ English (US) និង Khmer (Cambodia) ដើម្បី​ឲ្យ​ក្ដារចុច​មាន​ភាសា​ខ្មែរ​ផង​ និង​អង់គ្លេស​ផង។

- ជំហាន​ចុង​ក្រោយ​យើង​ត្រូវ​កំណត់​ឲ្យ​ក្ដារចុច​ខ្មែរ​បើក​មក​ឃើញ​មុនគេ ដោយ​ចុច​លើ Default ហើយ​ជ្រើស​យក Khmer (Cambodia) Google Keyboard ។

- ចប់​សព្វគ្រប់​ ចូល​កម្មវិធី​ណា​ដែល​អាច​វាយ​អក្សរ​បាន ឧទាហរណ៍​ផ្ញើសារ នោះ​លោកអ្នក​នឹង​បាន​ឃើញ​និង​ប្រើ​ក្ដារចុច Google ដែល​មាន​លក្ខណៈ​ដូច​ក្ដារ​ចុច​ដែល​មាន​មក​ស្រាប់​ក្នុង Android 4.4 Kitkat អញ្ចឹង​ដែរ។

៙ ប្រៀបធៀប​ក្ដារចុច Google និង​ក្ដារចុច MultiLing Keyboard ៖

   មើល​តាម​រូបភាព​យើង​ឃើញ​ថា ក្ដារចុច​ទាំង​ពី​នេះ​មាន​លក្ខណៈ​ពេញ​លេញ​ប្រហាក់ប្រហែល​គ្នា មាន​ជួរ​ឈរ និង​ជួរ​ដេក​ដូច​គ្នា គ្រាន់តែ​ថា​របស់ Google បង្ហាញ​គ្រាប់​អក្សរ​ដែល​នៅ​លើ​ក្ដារ​ចុច​ធំៗ​ជាង ឯ MultiLing Keyboard ថ្វី​មិន​បង្ហាញ​បាន​ធំ តែ​មាន​បង្ហាញ​​តួ​អក្សរ​ដែល​ត្រូវ​ចុច Shift ស្រេច​ ដោយ​គ្រាន់តែ​ចុច​ឲ្យ​ជាប់​អាច​វាយ​តួ​អក្សរ​នោះ​បាន​ហើយ​មិន​បាច់​ចុច Shift ទេ។ ចំពោះ​ខ្ញុំ​ខ្ញុំ​យល់​ថា MultiLing Keyboard ស្អាត​ជាង៕

ប្រភពៈ អាក្បាលធំ

No comments:

Post a Comment