អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

ស្វែង​រក​និងទាញ​យកចំរៀងចេញ​ពី 4Shared ដោយ​ប្រើ IDM

ប្រភពៈ អាក្បាលធំ

ការ​ទាញ​យក ​មាន​វិធី​ច្រើន​យ៉ាង​ណាស់​ គិត​ទៅ​តាម​ទី​តាំង ពេលវេលា និង​ថវិកា។ ដូច​ជា​ចង់​ទាញ​យក​បទ​ចំរៀង MP3 ក៏​គិត​ទៅ​តាម​ថវិការ​ដែរ ។ សម័យ​ឥឡូវ​ CD/DVD ចំរៀង​បរទេស​មួយតម្លៃ 1.5$ មាន​លក់​តាម​ផ្សារ​នៅ​ស្រុក​ខ្មែរ (​មាន​ផ្សារ​ខ្លះ​លក់តែ 1$ = 1CD/DVD)។ បើ​អ្នក​គិត​ថា​ការ​ Download វា​ចំណេញ​ជាង​ទិញ​នោះ សូម​មើល​ពី​វិធី​ខាងក្រោម​នេះ៖

តំរូវ​ការ​សំរាប់​គន្លឹះ​ខាង​ក្រោមនេះ៖
+ មានកម្មវិធី Browser ដែរ​មាន Flash រួច​រាល់
+ ចាំបាច់បំផុតកម្មវិធី Internet Download Manager ហៅកាត់ថា IDM ដែរ​ដំណើរ​ការ​គ្រប់​លក្ខណៈ​ដោយមាន​លោត​ប៊ូតុង​អោយ​ទាញ​យក​បាន​ធម្មតា
វាលោត​ចេញ​នៅ​ពេល ​play ចំរៀង និង វីដេអូ
 របៀប​អនុវត្តន៍៖
- ខ្ញុំ​សូមណែនាំ​ឃ្លាំង​ផ្ទុក​ឯកសារ​ Media មួយដែរងាយ​ស្រួល​ធ្វើ​ការ​ទាញ​យក គឺ www.4shared.com
-ចូល​ទៅ​វ៉ែបសាយ​ខាង​លើ​ដោយ​ចុច​ទី​នេះ www.4shared.com​ នោះ​លើក​អ្នក​នឹង​ឃើញ​មាន​វ៉ែបសាយ​ដូច​ខាង​ក្រោម។
ចុច​លើពាក្យ Music ដើម្បី​ស្វែង​រក ចំរៀង
យល់​អំពី​ការកំណត់​ខ្លះសិន៖ 
- Type of file: រើស​យក Music ឬក៏ MP3
- Specify size, MB រើស​យក at most ដោយ​ដាក់​ចំនួន 20 រួច​ចុច OK (ដើម្បី ​ស្វែង​រក​ឯកសារ​ចំរៀង​​​ដែរ​មាន​ទំហំ​មិន​លើស 20MB ព្រោះ​ជា​ទូ​ទៅ​ Mp3 មួយ​បទ​មិន​ងាយ​លើស​ពី 20Mb នោះ​ទេ តែ​ក៏​មិន​ត្រូវ​ចូល​ចិត្ត​រើស​យក​ក្រោម 5Mb នោះ​ដែរ លុះត្រា​តែ​រក​មិន​បាន​ទើប​យើង​យក 5Mb សិន

(សូម​មើល​រូប​ខាង​ក្រោម)
-ចូល​ដល់​កន្លែង​ស្វែង​រក សំនួរ​សួរថា តើ​អ្នក​ដឹង​​ចំណងជើង​ដែរ​អ្នក​ចង់​ធ្វើ​ការ​ទាញ​យក​ដែរ​អត់??? ឈ្មោះ​អ្នក​ចំរៀង??? ឈ្មោះ Album ??? ក្នុង​ករណី​ដែរ​ខ្ញុំ​ដឹង​តែ ចំណងជើង​ និង ឈ្មោះ​អ្នក​ចំរៀង ដូច​នេះ​ខ្ញុំ​វាយ​ ចំណង់ជើង​ក្នុង​ប្រលោះ​ស្វែង​រក (អ្នក​អាច​វាយទាំង​ឈ្មោះអ្នក​ចំរៀង​ក៏​បាន ) ឧទាហរណ៍​ខ្ញុំ​ចង់​បាន បទ The one that got away ច្រៀង​ដោយ Katy Perry
សូម​មើល​លទ្ធផល​ដែរ​ទទួល​បាន​ខាង​ក្រោម​នេះ៖
    តាម​រូប​ខាង​លើ​បង្ហាញ​ថា បទដែរ​មាន​ចំណង​ជើង The one that got away មាន​អ្នកច្រៀង​ផ្សេងៗ​គ្នា ហើយ​ក៏​មាន​ជា Remix (បទ​ពួក​ DJ ) ផង​ដែរ។ តែ​យើង​រើស​យក​បទ​របស់ Katy Perry ព្រោះ​យើង​ដឹង​ ឈ្មោះ​អ្នក​ច្រៀង​ សូម​ចុចលើ​រូប Icon ចំរៀង ។
- ចូល​ដល់​ផ្ទាំង​ថ្មី ចាំទាល់តែ​ឃើញ​ប៊ូតុង​ Play ចុច​ប៊ូតុង ។ ​លោក​អ្នក​អាច​ចុច​ប៊ូតុង Download Now ក៏​បាន​ដែរ តែ​វា​ធ្វើ​អោយ​ខាតពេល (យឺតយ៉ាវ​)
ចុច​ប៊ូតុង Play
- បន្ទាប់ពី​ចុច​ប៊ូតុង​ Play នោះ​ កម្មវិធី IDM នឹង​លោត​ចេញ​ប៊ូតុង​អោយ​យើង​ទាញ​យក​យ៉ាង​ងាយ​និង លឿន :D ។ សូមរីក​រាយ​នឹង​ការ​ស្វែង​រក​របស់​អ្នក​ចុះ!
ចុច Download this audio
តាម​គន្លឹះ​ខាង​លើ​យើង​ក៏អាច​ធ្វើការ​ទាញ​យក Video , E-book , Photo , Game បាន​ផងដែរ។
តើអ្នក​គិត​ថាការ​ទាញ​យក​តាម​របៀប​ខាង​លើ ​ ​វា​ងាយ​ស្រួល​ឬ ពិបាក?? ចំពោះ​ខ្ញុំ​គឹ​ងាយ​ស្រួល​ម៉្យាងដែរ ដោយ​ហេតុ​ថា​ខ្ញុំ​ប្រើ Internet មាន​ដែន​កំណត់ ដូច្នេះ​ខ្ញុំ​មិន​អាច​ទាញ​យក​ម៉ា Album ៗ បាន​ទេ វា​ធ្វើ​អោយ​ អស់​លុយ​ថ្លៃ Internet ច្រើន​ណាស់ ។ ពិសេស​ត្រង់​ថា​ខ្ញុំ​អាច​ប្រើ IDM សំរាប់​ការ​ទាញ​យក Mp3 ៕

No comments:

Post a Comment