អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

របៀប​ទាញ​យកវីដេអូពី YouTube

ប្រភពៈ អាក្បាលធំ

មក​ដល់​សម័យ​នេះ ការ​ទាញ​យក​ឯកសារ​ដូចជា Video ចម្រៀង MP3 លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ ព្រោះ​មាន​វិធី​ងាយៗ ស្រាប់ៗ ដោយ​គ្រាន់តែ​​ដំឡើង​កម្មវិធី​បន្ថែម​ចូល​តែ​ប៉ុណ្ណោះ។ ប្លក​អាក្បាលធំ​សូម​បង្ហាញ​ជូន​វិធី 2 សម្រាប់​ទាញ​យក​ឯកសារ​វីដេអូ​ចេញ​ពី​គេហទំព័រ Youtube និង​ពី​គេហទំព័រ​នានា​ដែល​គេ​បាន​ដាក់​ឲ្យ Play លើ​ទំព័រ​នោះ។ សូម​មើល​តាម​ការ​បង្ហាញ​ជូន​ខាង​ក្រោម៖

៙ វិធី​ដែល​គេ​ដឹង​ឮ​អស់​ហើយ​​ ដោយ​ប្រើ​កម្មវិធី IDM ៖

   Internet Download Manager ហៅ​កាត់​ថា IDM នោះ​គឺ​ជា​កម្មវិធី​ទាញ​យក​ដែល​ពេញ​និយម​ជាង​គេ ដោយ​សារ​កម្មវិធី​មួយ​នេះ​មាន​ទំហំ​តូច ងាយស្រួល​ប្រើ មិន​សូវ​ជួប​បញ្ហា error ឡើយ។ ​កម្មវិធី​នេះ​តម្រូវ​ឲ្យ​យើង​ទិញ​វា​ យក​មក​ប្រើប្រាស់ តែ​ខ្ញុំ​ជឿ​ថា 100% នៃ​អ្នក​ប្រើ IDM នៅ​ស្រុក​ខ្មែរ​អត់​ទិញ​វា​​ទេ គឺ​លួច​គេ​ប្រើ :D ។
រូន​បង្ហាញ​ពី​ការ​ទាញ​យក​ដោយ​ប្រើ IDM

ចំណាំ ៖ មាន​មនុស្ស​ជា​ច្រើន​តែងតែ​ជួន​បញ្ហា IDM មិន​ដំណើរការ​នៅ​ក្នុង Browser ទេ ​នោះ​មក​ពី កូន​កម្មវិធី IDM CC ដែល​មាន​មុខ​នាទី​ធ្វើ​ឲ្យ​ដើរ​ជាមួយ Browser មិន​ទាន់​ដំឡើង​ឬ មិន​ដើរ​ដោយសារ​ខុស​ស៊េរី​គ្នា បើ​មាន​បញ្ហា​ដំឡើង IDM ហើយ​មិន​ដើរ​ជាមួយ Firefox នោះ​សូម មើល​គន្លឹះ​នេះ នោះ​អ្នក​នឹង​អស់​បញ្ហា​ជា​មិន​ខាន។

៙ ដំឡើង Add-on ក្នុង Browser ដើម្បី​អាច​ទាញ​យក​វីដេអូ​បាន​ ៖

   ក្នុង​ពេល​នេះ​ជម្រើស​សម្រាប់​អ្នក​មិនដឹង​ពី​ការ​ទាញ​យក​កម្មវិធី IDM ឬ​ក៏​ខ្ចិល​ប្រើ IDM ដើម្បី​ទាញ​យក​វីដេអូ​ពី​ក្នុង Youtube នោះ ពួក​គេ​បាន​ងាក​មក​ប្រើ​កូន​កម្មវិធី​បន្ថែម​ក្នុង browser វិញ ព្រោះ​វា​ងាយស្រួល និង​ Free ថែម​ទៀត​ផង។

- សម្រាប់ Firefox សូម​​ទាញ​យក Add-on ឈ្មោះ Easy YouTube Video Downloader
- ចុច​លើ +Add to Firefox ដើម្បី​ដំឡើង សូម​ធ្វើ​តាម​ការ​ទាមទារ​របស់​កម្មវិធី​។

-  ចំពោះ Add-on មួយ​នេះ​មិន​តម្រូវ​ឲ្យ​ធ្វើ​ការ restart កម្មវិធី Firefox ទេ។ បន្ទាប់​ពី​លោក​អ្នក​ដំឡើង​ចប់​​ហើយ ចូល​ទៅ​គេហទំព័រ Youtube.com រួច​ចុច​មើល​វីដេអូ​ណាមួយ​ ហើយ​សាក​ទាញ​យក

   ការ​ទាញ​យក​តាម Easy YouTube Video Downloader ក៏​ស្រួល​ម៉្យាង​ដែរ ព្រោះ​មិន​ខ្វល់​ពី​ការ​រក​កម្មវិធី​ដែល​គេ​លក់​ដូរ​នោះ​ទេ មាន​របស់ Free ប្រើ​របស់ Free ទៅ។ តែ​ចំពោះ​ខ្ញុំ ខ្ញុំ​ប្រើ IDM វិញ​។

៙ ការ​​ពឹង​គេហទំព័រ​ www.keepvid.com ឲ្យ​ជួយ​ទាញ​យក ៖

   ការ​ទាញ​យក​ប្រភេទ​នេះ​គឺ​យើង​មិន​បាច់​ដំឡើង​កម្មវិធី​អ្វី​ទាំងអស់ ព្រោះ​យើង​ខ្ចី​ដៃ​គេហទំព័រ ដើម្បី​ទាញ​យក​បន្ត​វិញ។ សូម​ចូល​ទៅ www.keepvid.com រួច​ចម្លង​តំណ​របស់​វីដេអូ​អាមួយ​ដែល​អ្នក​ចង់​ទាញ​យក ដាក់​ចូល​របា​ទាញ​យក​របស់ keepvid

ចំណាំ ៖ ការ​ប្រើ keepvid ដើម្បី​ធ្វើការ​ទាញ​យក​គឺ​វា​ងាយស្រួល​ត្រង់​ថា ពេល​លោកអ្នក​ទៅ​ហាង​អ៊ីនធឺណិត​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​កម្មវិធី IDM នោះ មាន​តែ​ប្រើ​តាម www.keepvid.com នេះ​ទេ​ទើប​អាច​ទាញ​យក​បាន។ តែ​កុំព្យូទ័រ​នោះ​តម្រូវ​ឲ្យ​មាន​កម្មវិធី Java Runtime Environment ទើប​អាច​ដំណើរការ​បាន។

អត្ថបទ​ទាក់ទង ៖

- 5 កម្មវិធី Download Manager ​ប្រើ​មិន​គិត​ប្រាក់​
- របៀប​ទាញ​យក​​ Add-ons ​របស់ Firefox ទុក​ដំឡើង​នៅ​ពេល​គ្មាន​អ៊ីនធឺណិត
- របៀប​ប្រើ IDM ទាញ​យក​ឯកសារ​ពី Torrent ដោយ​ល្បឿន​លឿន
- ស្វែង​រក​និងទាញ​យកចំរៀងចេញ​ពី 4Shared ដោយ​ប្រើ IDM
- ទាញយក​ឯកសារ SWF ដោយ​ប្រើ Firefox

No comments:

Post a Comment