តាំងពី Google បង្កើតកម្មវិធី browser ដែលមានឈ្មោះថា Chrome រួច មកដល់ពេញឥឡូវចំនួនអ្នកប្រើប្រាស់កម្មវិធីនេះកើនរាល់ខែ គឺកើនលើសពីអ្នកប្រើ Firefox ទៅទៀត។ អ្នកប្រើ Chrome គេពេញចិត្តនឹងកម្មវិធីមួយហ្នឹងដោយសារមាន Add-on ច្រើន មានហ្គេមលេងទៀតផង។ តែចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងការប្រើ Firefox ជាងដោយសារតែកម្មវិធីមួយនេះ មានត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែល browser ដទៃមិនមាន។
ប្លកអាក្បាលធំសូមណែនាំ Add-on របស់ Firefox មួយគឺ Tube Enhancer Plus ដែលវាមានតួនាទីបន្ថែមមុខងារជាច្រើនទៅឲ្យគេហទំព័រ Youtube ឲ្យងាយស្រួល ដោយផ្ដល់មុខងារបញ្ជា និងកំណត់ មានដូចជា ៖
- បិទរាល់ការផ្សាយពាណិជ្ជកម្មក្នុងវីដេអូ។
- ទាញយកវីដេអូជាប្រភេទ 3GP (វីដេអូសម្រាប់ទូរស័ព្ទធុនខ្សោយ), FLV, MP4, WebM, HD ជាដើម។
- ចាក់វីដេអូទៅកាន់ទំហំ HD ដោយស្វ័យប្រវត្តិ ឬទម្រង់ផ្សេងៗទៀត។
- កំណត់ បិទ/បើក ការចាក់វីដេអូដោយស្វ័យប្រវត្តិ។
- ទស្សនាវីដេអូតន្ត្រីកំពូលៗទៅតាមប្រទេសនានានៅរបាខាងឆ្វេង។
- រក្សាទុកបញ្ជីវីដេអូដែលអ្នកចូលចិត្ត និងមើលវានៅរបាខាងឆ្វេង។
- ធ្វើឲ្យផ្ទៃផ្សេងៗស្រអាប់ ទុកតែវីដេអូ (បិទភ្លើងនៅពេលមើល)។
- លេងសាឡើងវិញជាមួយវីដេអូដែលអ្នកមានមើលជាច្រើន។
- អាចប្ដូររូបរាង (theme) គេហទំព័រ Youtube។
- និងមុខងារដទៃជាច្រើនទៀត...។
៙ Tube Enhancer Plus ៖
- ចូលទៅដំឡើង Tube Enhancer Plus ដែលមានទំហំប្រហែល 10MB ។ ចុចទីនេះចំណាំ ៖ បើមិនចេះដំឡើងសូមមើល របៀបទាញយក Add-ons របស់ Firefox ទុកដំឡើងនៅពេលគ្មានអ៊ីនធឺណិត ។
បញ្ជាក់! ៖ ពេលលោកអ្នកដំឡើងរួចហើយ នៅលើកដំបូងនោះសូមចុចលើរូបតំណាងកម្មវិធីបន្ថែម Tube Enhancer Plus ដែលនៅលើរបា Firefox (សូមមើលរូបខាងក្រោម)
![]() |
ចំណុចទី 2 ចាប់ទាញដើម្បីឲ្យមានផ្ទៃទូលាយ |
៙ មុខងារខ្លះ ៖
![]() |
button (ឆ្នុច) ដែលដាក់បញ្ចូលក្នុង Youtube ដោយ Tube Enhancer Plus |
![]() |
អ្នកអាចទាញយកវីដេអូដោយមិនត្រូវការកម្មវិធីបន្ថែមផ្សេងទៀតឡើយ |
![]() |
អ្នកអាចទស្សនាកំពូលវីដេអូតន្ត្រី 50 ព្រមជាមួយការគេហទំព័រផ្សេងៗ |
![]() |
នេះជាការបង្ហាញពីបញ្ជីវីដេអូដែលកំពុងលេងនៅរបាខាងឆ្វេង |
![]() |
អាចបន្លែងទៅជា MP3/ACC (សម្រាប់តែអ្នកប្រើ Windows តែប៉ុណ្ណោះ!) |
![]() |
លោកអ្នកអាចចូលទៅបើកបញ្ជីចំណូលចិត្តផ្ទាល់ពីម៉ឺនុយ |
![]() |
មុខងារធ្វើឲ្យផ្ទៃដទៃក្រៅពីវីដេអូស្រអាប់ |
![]() |
ប្ដូរស្បែក Youtube ផ្សេងៗទៅតាមការចូលចិត្ត |
![]() |
ផ្ទាំងកំណត់លក្ខណៈសណ្ឋាន |
![]() |
កំណត់ការចាក់វីដេអូ |
![]() |
កំណត់កំពូលវីដេអូ 50 មើលទៅតាមប្រទេស |
អត្ថបទទាក់ទង ៖
- Chrome : រក្សាទុកទំព័របណ្ដាញនិងឯកសារ Media ផ្សេងៗចូលទៅក្នុង Google Drive ដោយផ្ទាល់- វិធីប្រើប្រាស់មុខងារ Firefox Sync សម្រាប់ Browser Firefox
- សាកល្បងប្រើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Firefox OS
- ទាញយកឯកសារ SWF ដោយប្រើ Firefox
- របៀបទាញយក Add-ons របស់ Firefox ទុកដំឡើងនៅពេលគ្មានអ៊ីនធឺណិត
- របៀបកំណត់អោយ Firefox បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ-
- [Firefox Add-On] : Tile Tabs បង្ហាញផ្ទាំងបើកគេហទំព័រនានាឲ្យនៅក្នុងផ្ទាំងតែមួយ
- Firefox: បិទមិនអោយបង្ហាញ រូបភាព និង Flash ពេលបើកវ៉ែបសាយ
- FaceMoji : រីករាយនឹងការប្រើកូនរូបភាព Stickers និង Emoticons ក្នុង Facebook លើកុំព្យូទ័រ
- ColorZilla ជាជំនាញការពណ៌របស់ Firefox ដែលអ្នកសរសេរប្លកគួរតែមាន
- មិនចាំបាច់ Update កម្មវិធី Internet Download Manager (IDM) ក៏អាចដើរបានត្រឹមត្រូវជាមួយ Firefox ដែរ!
No comments:
Post a Comment