អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

ដាក់​​អត្ថបទ​ទាក់ទង (Related Posts) ​របស់ nRelate ខាង​ក្រោម​អត្ថបទ​ប្លក

ប្រភពៈ អាក្បាលធំ

nRelate Related Posts
nRelate គឺ​ជា​គេហទំព័រ​ផ្ដល់​សេវាកម្ម​​ដាក់ Related Posts ដោយ​មិន​គិត​ប្រាក់ ដែល​ជា​ភាសាខ្មែរ​ហៅថា ​"អត្ថបទ​ទាក់ទង"។ គេ​តែងតែ​ដាក់​វា​អោយ​បង្ហាញ​នៅ​ខាង​ក្រោម​អត្ថបទ​ប្លក ដែល​មាន​ជា​អក្សរ​ចំណងជើង​របស់​អត្ថបទ​សុទ្ធ ឬ​ក៏ មាន​កូន​រូប​បង្ហាញ​អម​ជាមួយ​ចំណងជើង​​បាន​ផង​ដែរ។
ដំណើរ​ការ​របស់​សេវាកម្ម nRelate គឺ​មាន​ភាព​ងាយស្រួល​បញ្ចូល និង​លុប​វិញ ជាពិសេស​នៅ​ពេល​កែប្រែ​រូបរាង​របស់ Related Posts មាន​ភាព​ងាយស្រួល​និង​មិន​ប៉ះពាល់​ដល់ Template Blogger។ nRelate មាន​ជម្រើស​ជា​ច្រើន​​ជាង​សេវាកម្ម​គេហទំព័រ​ដទៃ​ទៀត សម្រាប់​អោយ​លោក​អ្នក​កែប្រែ​រូបរាង​។


ជំហាន​ទីមួយ : អ្នក​ត្រូវ​កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោក​អ្នក​អោយ​ហើយ​មុន​សិន។
ជំហាន​ទីពីរ : ចូល​ទៅ​កាន់​គេហទំព័រ nRelate រួច​ចុច​លើ create an account ដើម្បី​ចុះ​ឈ្មោះ ។

- នោះ​លោក​អ្នក​នឹង​ចូល​ដល់​ទំព័រ​ចុះឈ្មោះ ដូច​ខាង​ក្រោម៖
Account Details:
- Usermane : ដាក់​ឈ្មោះ​អ្នក​ប្រើ (ត្រូវ​ដាក់​ជា​ភាសា​អង់គ្លេស​ជា​អក្សរ​តូច​សុទ្ធ)
- Email Address : អាសយដ្ឋាន Email របស់​អ្នក (ត្រូវ​ដាក់)
- Choose និង Confire Password : ដាក់​លេង​សម្ងាត់​
- CAPTCHA Code : កូដ​បន្សំ​សូម​មើល​រូប​ខាង​លើ (ត្រូវ​ដាក់)
Profile Details:
- Name : ត្រូវ​ដាក់​អោយ​ដូច Username ដើម្បី​ងាយស្រួល​ចំណាំ
- Domain : ដាក់​អាសយដ្ឋាន​ប្លក​​របស់​លោក​អ្នក
រួច​រាល់​អស់​ហើយ​សូម​ចុច​ Complete Sign Up ->

- សូម​មើល​ទៅ​មើល​ក្នុង​គណនី Email ដែល​អ្នក​ប្រើ​​​ពេល​ចុះ​ឈ្មោះ រួច​ចុច​លើ​តំណ​ដែល nRelate បាន​ផ្ញើ​មក​ដើម្បី​បញ្ជាក់​ទទួល​ស្គាល់។ សូម​មើល​រូប​ខាង​ក្រោម

- បញ្ជាក់​រួច​សូម​​កត់ត្រា​ចូល (Log In) គណនី nRelate។
- ចុច​លើ​ម៉ឺនុយ Install ជ្រើស​យក Blogger បើ​អ្នក​ប្រើ Blogger។ សូម​មើល​រូប​ខាង​ក្រោម

- ចូល​ដល់​កន្លែង​ជ្រើសរើស​អោយ​បង្ហាញ​នៅ​ទីតាំង​ណាមួយដូចជា៖
- Posts Only : បង្ហាញ​តែ​ខាង​ក្រោម​អត្ថបទ។
- Posts and Homepage : អោយ​បង្ហាញ​នៅ​ខាង​ក្រោម​អត្ថបទ​ និង នៅ​ទំព័រ​មុខ​ថែម​ទៀត។
- All Blog sections : គ្រប់​ទី​កន្លែង​ទាំងអស់ ដូចជា ទំព័រ​មុខ, ប្រកាស, ស្វែង​រក, ប័ណ្ណសារ ជា​ដើម។

**ខ្ញុំ​សូម​អោយ​អ្នក​ជ្រើស Posts Only រួច​ចុច​ Continue ដើម្បី​បង្ហាញ​ត្រឹម​​ពេល​បើក​មើល​ប្រកាស​ពេញ​បាន​ឃើញ។

- ចុច​ Add to Blogger ដើម្បី​ដាក់ Gadget។

-ចូល​ដល់​ផ្ទាំង Add Page Element របស់ Blogger ត្រូវ​ចុច Add Widget ដើម្បី​ដាក់​ចូល​ប្លក។
 

- ចូល​ដល់​ផ្ទាំង​គ្រប់គ្រង Layout អ្នក​ត្រូវ​ចាប់​ទាញ​យក​ទៅ​ដាក់​នៅ​ក្រោម Blog Posts។ សូម​មើល​រូប​ខាង​ក្រោម

ចប់​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ដាក់ Gadget។

ជំហានទី​បី : អ្នក​ត្រូវ​ចូល​ទៅ nRelate ដើម្បី​រៀបចំ​ការ​កំណត់​បង្ហាញ​របស់ Related Posts ដោយ​ចុច​លើ ​Manage Setting >> Blogger។

- នោះ​លើក​អ្នក​នឹង​ចូល​ដល់​ផ្ទាំង​កំណត់​ផ្សេងៗ៖

Main settings

- Would you like to display thumbnails with text, or text only: មាន​ពីរ​ជម្រើស អោយ​បង្ហាញ​តែ​អក្សរ​សុទ្ធ ឬ​មាន​រូប​មក​ជាមួយ។
- Please choose a thumbnail size : បើ​សិន​អ្នក​ជ្រើស​យក​ជំរើស​មាន​រូប នោះ​អ្នក​នឹង​អាច​កំណត់​ទំហំ​រូប​បាន ដូចជា : 80px ទៅ​ដល់ 150px.
- Please provide a link to your default image : បើ ​សិន​អត្ថបទ​ក្នុង​ប្លក​អ្នក​ណាមួយ​អត់​មាន​រូប​ទេ​អ្នក​អាច​កំណត់​រូប​អោយ​ អត្ថបទ​ដែល​គ្មាន​រូប​បាន​ដោយ​ប្រើ URL ។ (មិន​បាច់​កំណត់​ទេ)
- Styles : ជ្រើសរើស​ម៉ូដ​សម្រាប់​បង្ហាញ មាន​ដូចជា សូម​ចុច​ទៅ​នេះ
- Please enter a title for the related content box : ដាក់ចំណង​ជើង​ gadget ឧទាហរណ៍ "អត្ថបទ​ដទៃ​ទៀត ៖"។
- Maximum number of related posts to display from this site : ចំនួន​បង្ហាញ​ចំណងជើង​ប្រកាស។
- How relevant do you want the results to be? : មិន​បាច់​ខ្វល់ ​ទុក​នៅ​​ដដែល។
- How deep into your archive would you like to go for related posts? : កំណត់​ប័ណ្ណសារ​អោយ Related Posts  ។ ទុក​នៅ​ដដែល
- Show post title? : បើ​អ្នក​កំណត់​អោយ​បង្ហាញ​រូប ដូច​នេះ​តើ​អ្នក​កំណត់​អោយ​បង្ហាញ​ចំណងជើង​ដែរ​ទេ។ (ត្រូវ​តែ​បង្ហាញ)
- Maximum number of characters for title? : កំណត់​ចំនួន​តួ​អក្សរ​ចំណង​ជើង
- Show post excerpt? : បង្ហាញ​សេចក្ដី​ដកស្រង់។ (មិន​បាច់​ទេ)
- Maximum number of words for post excerpt? : បើ​បង្ហាញ​សេចក្ដី​ដកស្រង់ តើ​ចង់​អោយ​បង្ហាញ​ចំនួន​ប៉ុន្មាន​តួ​អក្សរ។

Layout Settings

- Would you like to display ads? : ត្រង់​នេះ​គឺ​ទាក់ទង​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម សូម​ដោះ​ធីក​ចេញ។
- How many ad spaces do you wish to show?: ទុក​នៅ​ដដែល
- Where would you like to place the ads?  ទុក​នៅ​ដដែល
- Please enter your paypal email : ទុក​នៅ​ដដែល

 Reset Setting to Defauft

 - Would you like to restore to defaults upon reactivation? : បើ​ចង់​វិញ​ទៅ​លំនាំដើម​ដូច​មុន​ដំបូង​វិញ​សូម​ធីក។

ចុច​ Save ដើម្បី​បញ្ជាក់​ការ​កំណត់។ ​សូម​អ្នក​កុំ​ទាន់​អាល​បិទ​ផ្ទាំង​កំណត់ nRelate អី!! សូម​ចូល​ទៅ Refresh  អត្ថបទ​ណា​មួយ​ក្នុង​ប្លក​របស់​លោកអ្នក​ដើម្បី​មើល​លទ្ធផល​សិន។ បើ​លទ្ធ​ផល​សម​ដូច​បំណង​ហើយ សឹម​​ចាក​ចេញពី​គេហទំព័រ nRelate។

សង្ខេប​អំពី nRelate :

- Log In ចូល Blogger របស់​អ្នក
- ចុះ​ឈ្មោះ និង​ដាក់ gadget ក្នុង​ប្លក
- កំណត់​រូបរាង​ Related Posts ក្នុង​គេហទំព័រ nRelate។ ដោយ​រាល់​ពេល​កែប្រែ​អ្នក​ត្រូវ  Refresh ប្លក​ទើប​អាច​មើល​លទ្ធ​ផល​ដែល​បាន​កែ។

   សរុប​មក​ការ​ដាក់ Related Posts ដោយ​ប្រើ​សេវា​កម្ម​របស់ nRelate គឺ​ងាយស្រួល​កែប្រែ​នៅ​ពេល​ក្រោម និង​អា​លុប​ចេញ​វិញ​យ៉ាង​ងាយ។ សង្ឃឹម​ថា​ការ​រៀបរាប់​របស់​ខ្ញុំ​ អាច​ធ្វើ​អោយ​អ្នក​យល់​ និង​ធ្វើ​តាម​បាន។ បើ​មាន​ចម្ងល់​ត្រង់ណា​សូម​សួរ​មក​ចុះ៕

No comments:

Post a Comment