អត្ថបទផ្សេងទៀតៈ

Monday, September 30, 2013

របៀប​ដាក់​ធាតុ​ក្រាហ្វិក​អត្រា​ប្ដូរ​ប្រាក់ (Exchange Rates Widget) របស់ FX Exchange Rate


ប្រភពៈ អាក្បាលធំ

 ប្លក​អាក្បាលធំ​មិន​ដែល​ភ្លេច​ទេ ដូច​សព្វ​មួយ​ដង​អញ្ចឹង ខ្ញុំ​តែងតែ​ពាំនាំ​គន្លឹះ​អំពី​ការ​ប្រើប្រាស់ Blogger យក​មក​បកប្រែ​ជា​ភាសាខ្មែរ​ ដើម្បី​ឲ្យ​ងាយ​យល់ ជាពិសេស​អ្នក​ដែល​មិន​ដែល​ស្គាល់​កូដ​អី​ក៏​អាច​អនុវត្តន៍​តាម​បាន​ដែរ។ ថ្ងៃ​នេះ​ខ្ញុំ​មាន​គន្លឹះ​មួយ​ដែល​អាច​ឲ្យ​យើង​ដាក់ ធាតុ​ក្រាហ្វិក (Widget) បង្ហាញ​អត្រា​ប្ដូរ​លុយ​ (Exchange Rate) ទៅ​តាម​ប្រទេស​ដែល​យើង​ចង់​បាន។ ការ​ដាក់ Exchange Rates Widget ក៏​មាន​ប្រយោជន៍​ណាស់​ដែរ ឧទាហរណ៍ ប្លក​ដែល​និយាយ​អំពី សេដ្ឋកិច្ច ជាដើម​ដែល​ត្រូវ​ការ Widget ដែល​មាន​ប្រយោជន៍​មួយ​នេះ។ កុំ​ឲ្យ​ខាង​ពេល​សូម​មើល​ពី​របៀប​ដាក់​ខាង​ក្រោម​នេះ៖


មុខងារ​របស់ Exchange Rates Widget
  • ស្គាល់​រហូត​ដល់ 143 ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។
  • បន្ទាន់​សម័យ​រៀងរាល់ 5 នាទី​ម្ដង។
  • អាច​ដូរ​ពណ៌​តាម​ទៅ​ចិត្ត​របស់​លោកអ្នក។

របៀប​កំណត់​ធាតុ​ក្រាហ្វិក​អត្រា​ប្ដូរ​លុយ ៖

- ចូល​ទៅ​កាន់​គេហទំព័រ FX Exchange Rate រួច​ចុច​លើ​ពាក្យ Exchange Rates Widget (សូម​មើល​រូប​ខាង​ក្រោម)

- នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​កំណត់​របស់ Exchange Rates Widget ដូច​ខាង​ក្រោម

ត្រង់​កន្លែង Currency Converter មាន​ដូចជា៖
  • Base Currency : ជា​រូបិយប័ណ្ណ​ប្រទេស​ដែល​គេ​ធៀប​ជាមួយ។ ឧទាហរណ៍ 4000 រៀល​លុយ​ខ្មែរ ដូរ​បាន 1$​ USA ។
  •  List of Currencies : បញ្ជី​ឈ្មោះ​ប្រទេស​ដែល​អ្នក​បង្ហាញ​ក្នុង Widget​ ដើម្បី​ធៀប​នឹង​ប្រាក់​ USA ។
  • header Background Color : ជា​ពណ៌​ផ្ទៃ​របស់​អក្សរ​ប្រាក់​គោល គឺ USA ។
  • header Font Color : ពណ៌​អក្សរ​របស់​ប្រាក់​គោល គឺ USA។
  • Body Background Color : ពណ៌​ផ្ទៃ​របស់ Widget ។
  • Border Border Color : ពណ៌​ស៊ុម​របស់ Widget ។
  • Lanage : មាន​ជា​ភាសា អង់គ្លេស ព័រទុយហ្គាល់  អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ជប៉ុន កូរ៉េ រុស្សី បារាំង តែ​អត់​បាន​ភាសា​ខ្មែរ​ទេ។
  • Timezone : ម៉ោង​តំបន់ កន្លែង​នេះ​សំខាន់ អ្នក​ត្រូវ​រើស​យក (GMT +7:00) Bangkok, Hannoi, Jakata ដែល​ជា​ល្វែង​ម៉ោង​ជាមួយ​​ស្រុក​ខ្មែរ​ដែរ។
  •  Color scheme : គឺ​ជា​ពណ៌​ដែល​គេ​កំណត់​ឲ្យ​ស្រាប់ៗ ងាយស្រួល​រើស។
  • ប៊ូតុង Preview : ជា​ប៊ូតុង​ចុច​មើល​សាក​ល្បង​ដែល​វា​បង្ហាញ​នៅ​ត្រង់​ផ្នែក Preview។ 
- បន្ទាប់​ពី​កំណត់ និង​ចុច "ប៊ូតុង Preview "មើល​សាក​ត្រូវ​ចិត្ត​លោក​អ្នក​ហើយ សូម​ចម្លង​កូដ​ដែល​​នៅ​ខាង​ក្រោម​នោះ ទុក​សិន។ សូម​មើល​រូប​ខាង​ក្រោម

របៀប​ដាក់ Exchange Rates Widget ក្នុង​ប្លក ៖

- កត់ត្រា​ចូល (Log in) ​គណនី Blogger របស់​លោក​អ្នក។
- ចូល​ទៅ Layout >> ចុច Add s Gadget
- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- បិទភ្ជាប់​កូដ Exchange Rates Widget ដែល​អ្នក​ចម្លង​ទុក​ខាង​លើ​រួច​នោះ យក​មក​ដាក់​ រួច​ចុច Save ជា​ការស្រេច។
- ចូល​ដល់​ផ្ទាំង Layout វិញ លោកអ្នក​អាច​ចាប់​ទាញ Exchange Rates Widget យក​ទៅ​ដាក់​នៅ​ទីតាំង​ណា​ដែល​លោក​អ្នក​ពេញ​ចិត្ត៕
សូម​មើល​លទ្ធផល​​ខាង​ក្រោម​នេះ៖

- នៅ​មាន Widget មួយ​ទៀត​ដែល​មាន​នាទី​អាច​ឲ្យ​យើង​ចុច​រើស​យក​អត្រា​ប្ដូរប្រាក់ទៅតាម​ ប្រទេស​ផ្សេង​បាន​ច្រើន​ជាង Widget ខាង​លើ​​បាន​នោះ​គឺ Currency Converter Widget ។ ហើយ​របៀប​ដាក់​គឺស្រដៀង​នឹង​ការ​ដាក់ Exchange Rates Widget ខាង​លើ​ដូច្នោះ​ដែរ៕

No comments:

Post a Comment