ប្រភពៈ អាក្បាលធំ
លោកអ្នកខ្លះធ្លាប់ស្គាល់ Flag counter រួចមកហើយ
ដែលជាសេវាកម្មអាចឲ្យយើងដាក់ Widget (ធាតុក្រាហ្វិក)
សម្រាប់បង្ហាញចំនួនអ្នកចូលទស្សនាប្លក គិតទៅតាមប្រទេស
ដែលមានជារូបទង់ជាតិងាយស្រួលមើល
តែមិនអាចបង្ហាញចំនួនអ្នកចូលមើលគិតជា ថ្ងៃ ខែ និង សរុប
បាននោះទេ។ ប្លកអាក្បាលធំ
សូមបង្ហាញជូនពីរបៀបដាក់ធាតុក្រាហ្វិករបស់សេវាកម្ម Supercounters
ដែលមានលក្ខណៈស្រដៀងនឹង Flag counter ដែរតែមានសមត្ថភាពអាចបង្ហាញ
ចំនួនមើលប្រចាំថ្ងៃ ខែ និង សរុបបានទៀតផង។ សូមមើលរបៀបដាក់
ខាងក្រោមនេះ៖
៙ ប្រៀបធៀប Flag counter ជាមួយ Supercounters៖
Flag counter
|
Supercounters
|
- ត្រូវចុះឈ្មោះទើបអាចប្រើបាន
- បង្ហាញចំនួនអ្នកមើលបានតែតាមប្រទេស
|
- គ្មានការទាមទារឲ្យចុះឈ្មោះ
- បង្ហាញចំនួនអ្នកមើលតាមប្រទេស
- បង្ហាញអ្នកមើលប្រចាំថ្ងៃ ខែ និងសរុប
|
៙ ការកំណត់ Supercounters ៖
- ចូលទៅកាន់ គេហទំព័រ Supercounters ។ Supercounters មានសេវាកម្មជាច្រើន ដែលលោកអ្នកគួរប្រើ តែខ្ញុំសូមមើលយកតែ Flag Count របស់ Supercounters យកមកបង្ហាញជូនមួយតែប៉ុណ្ណោះ ចំពោះ Widget ផ្សេងៗទៀតខ្ញុំជឿថា លោកអ្នកអាចអនុវត្តន៍បានដោយខ្លួនឯង។- ចុចយក Flag Counter ដើម្បីកំណត់ (សូមមើលរូបខាងក្រោម)
- នៅក្នុង Flag counter Widget របស់ Supercounters មានការកំណត់ដូចជា ៖
- Maximum Flags to Show : ចំនួនបង្ហាញរូបទង់ជាតិរបស់ប្រទេសនានា។
- Columns of Flags : ចំនួនជួរ ដែលត្រូវបង្ហាញរូបទង់ជាតិ។
- Show Country Codes : បង្ហាញកូដអក្សរដំណាងប្រទេស (គួរតែជ្រើស)។
- Show Statistics : បង្ហាញចំនួនអ្នកមើលប្លក គិតជា today, month និង total (នេះជាចំណុចពិសេសដែល Supercounters មាន ដូចនេះត្រូវតែជ្រើសយក)។
- Text color : ពណ៌របស់អក្សរ (គិតជាតម្លៃ 6 ខ្ទង់)។
- Background color : ពណ៌ផ្ទៃរបស់ Widget (គិតជាតម្លៃ 6 ខ្ទង់)។
- Border color : ពណ៌ស៊ុមរបស់ Widget (គិតជាតម្លៃ 6 ខ្ទង់)។
- ប៊ូតុង Reset : ជាប៊ូតុងសម្រាប់មើលសាកល្បង និង ត្រឡប់មកលំនាំដើមវិញ។
- ប៊ូតុង Submit : ចុចដើម្បីយកកូដ ដែលលោកអ្នកកំណត់រួច។
![]() |
ចម្លងកូដទុកសិន |
៙ របៀបដាក់ Supercounters ចូលប្លក ៖
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក។- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- បិទភ្ជាប់កូដ Supercounters Widget ដែលអ្នកចម្លងទុកខាងលើរួចនោះ យកមកដាក់ រួចចុច Save ជាការស្រេច។
- ចូលដល់ផ្ទាំង Layout វិញ លោកអ្នកអាចចាប់ទាញ Supercounters Widget យកទៅដាក់នៅទីតាំងណាដែលលោកអ្នកពេញចិត្ត។
No comments:
Post a Comment