ប្រភពៈ អាក្បាលធំ
កាលលើកមុនខ្ញុំបានបង្ហាញ ពីសេវាកម្មបន្ថែម របស់គេហទំព័រ
ដែលផ្តល់ប្រអប់បញ្ចេញមតិ សម្រាប់យកប្រើជាមួយ គេហ ទំព័រ/ប្លកនានា
បានដោយមិនគិតប្រាក់។
តែអ្វីដែលពិបាកសម្រាប់ម្ចាស់គេហទំព័រ/ប្លកនោះគឺ ពិបាកតាមដាន មតិរបស់មិត្តអានដោយសារវាមិនមាន widget
បង្ហាញអ្នកដែលបានដាក់មតិនោះទេ
និងមួយវិញទៀតវាមិនដំណើរការខាងក្នុងជាមួយប្រព័ន្ធ Blogger
ដែលជាហេតុត្រូវឧស្សាហ៍បើកមើល Email ទើបដឹងថាមានអ្នកដាក់មតិ។
ក្នុងគន្លឹះនេះខ្ញុំសូមបង្ហាញអំពីការដាក់ widget
(ធាតុក្រាហ្វិក) អ្នកដែលបានបញ្ចេញមតិក្នុងប្លកលោកអ្នក
ដើម្បីងាយស្រួលដល់ម្ចាស់មតិអាចចុចចូលទៅមើលមតិដែលគេបានដាក់
កន្លងមក។ នៅក្នុងប្រព័ន្ធ Blogger មាន widget មួយឈ្មោះថា Recent
Comments ដែលមានតួនាទីដាក់បង្ហាញមតិ តែដោយសារវាមិនសូវស្អាត
និង ចំណាយទីកន្លែងធំ ដូច្នេះខ្ញុំសូមណែនាំឲ្យលោកអ្នកប្រើ RSS
widget វិញ វាងាយស្រួល ចំណេញទីកន្លែង និងមានល្បឿនបើកបានលឿន។
សូមមើលរបៀបដាក់ខាងក្រោមនេះ៖
៙ ធាតុក្រាហ្វិកអ្នកដែលបានបញ្ចេញមតិមាន 2 ប្រភេទគឺ៖
1. ការដាក់ធាតុក្រាហ្វិក Recent Comments ដែលមានស្រាប់ក្នុង Blogger ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នក។- ចូលទៅ Layout >> ចុច Add s Gadget ។
- ចុចលើតាប More Gadgets រួចវាយពាក្យស្វែងរកថា Recent Comments ក្នុងប្រលោះស្វែងរក។ - នោះលោកអ្នកនឹងឃើញ Recent Comments widget បង្ហាញឡើង សូមចុចលើវាដើម្បីកំណត់មុខងារឲ្យ Recent Comments។
- (ការកំណត់មុខងារគឺងាយស្រួល ដោយមានបង្ហាញគំរូសាកល្បងនៅទីនោះស្រាប់ សូមកំណត់ដោយខ្លួនឯងចុះ)។
- បន្ទាប់ពីចុចកំណត់ធាតុក្រាហ្វិក Recent Comments រួចហើយ សូមលោកអ្នកចាប់ទាញ យកទៅដាក់ត្រង់កន្លែងសមគួរក្នុងផ្នែក Layout របស់ប្លកលោកអ្នកជាការស្រេច។
៙ ធាតុក្រាហ្វិកអ្នកដែលបានបញ្ចេញមតិដោយប្រើ Feed ៖
ធាតុក្រាហ្វិក Feed ធ្លាប់បាននិយាយម្ដងរួចមកហើយក្នុងប្លកអាក្បាលធំនេះ កាលនោះខ្ញុំនិយាយអំពីការប្រើ Feed ដើម្បីបន្តផ្ទាល់ចំណងជើងអត្ថបទរបស់ប្លក/គេហទំព័រដទៃ យកមកបង្ហាញក្នុងប្លករបស់យើង បើចង់ដឹងអំពី Feed សូមចុចទីនេះ។ តែក្នុងពេលនេះយើងក៏អាចប្រើ Feed ដើម្បីបង្ហាញ អ្នកដែលបានដាក់មតិបានផងដែរ ហើយល្អជាងការដាក់ Recent Comments ខាងលើ ដូចនេះខ្ញុំសូមឲ្យលោកអ្នកប្រើ Feed ជំនួស Recent Comments វិញ៖- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា Feed រួចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
អំពីតំណមតិជាប្រភេទ Feed៖
http://akbalthom.blogspot.com/feeds/comments/default
- *លោកអ្នកត្រូវដូរពាក្យ akbalthom ទៅជាឈ្មោះប្លករបស់លោកអ្នកវិញ។ - ចម្លងតំណមតិជាប្រភេទ RSS ដាក់ចូល រួចចុចឆ្នុច Continue។ **
**បើដាក់បានត្រឹមត្រូវនោះលោកអ្នកនឹងឃើញផ្ទាំងកំណត់ Feed បង្ហាញជាបន្តទៀត។
- Tittle : ជាឈ្មោះរបស់ធាតុក្រាហ្វិក Feed ដែលត្រូវដាក់ ឧទាហរណ៍ : មតិយោបល់មិត្តអ្នកអាន។
- Show : ការបង្ហាញ
- items : ចំនួនបង្ហាញ ច្រើនបំផុត 5
- item dates : កាលបរិច្ឆេត
- item sources/authors : ឈ្មោះម្ចាស់តំណនិមួយៗ
- Open links in new windows : កំណត់ឲ្យបើកទៅផ្ទាំងកម្មវិធី Browser ថ្មី
លទ្ធផលដែលទទួលបានដោយប្រើ Feed យកមកធ្វើជាធាតុក្រាហ្វិកអ្នកដែឡបានបញ្ចេញមតិ
Feed |
No comments:
Post a Comment