ធាតុក្រាហ្វិក Google+ Followers |
- ដាក់ Facebook Like Box ជាលក្ខណៈលឹប/លៀននៅចំហៀងប្លក (PopOut)
- របៀបដាក់ Facebook Like Box សម្រាប់ Blogspot
នៅក្នុងគន្លឹះនេះ ខ្ញុំនឹងបង្ហាញអំពីរបៀបដាក់បង្ហាញរូបអ្នកចុចតាមដានតាមរយៈ Google Plus (G+) វិញម្តង ដោយកាលពីមុន Google+ មិនទាន់បានអនុញ្ញាតិឲ្យមានលក្ខណៈបែបនេះទេ ខណៈ Facebook មានតាំងពីយូរហើយ។ Google+ គឺជាបណ្ដាញសង្គមដែល Google បង្កើតឡើងដើម្បីផ្សារភ្ជាប់សេវាកម្មរបស់ Google ទាំងឡាយដូចជា YouTube, ប្រព័ន្ធផ្ញើដំណឹងជាដើម យល់ដឹងបន្ថែមអំពី G+។ បើចង់ដាក់សូមមើលពីរបៀបខាងក្រោមនេះ៖
៙ របៀបដាក់ធាតុក្រាហ្វិក Google+ Followers ៖
- តំរូវការដែលសំខាន់បំផុតនោះគឺ លោកអ្នកត្រូវចូលទៅបើកប្រើសេវាកម្ម Google Plus (G+) ឲ្យរួចរាល់ជាមុនសិន បើមិនទាន់បានប្រើ https://plus.google.com/ ។- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> ចុច Add s Gadget ។
- ត្រង់តាប Basics នោះលោកអ្នកនឹងបានឃើញធាតុក្រាហ្វិក Google+ Followers សូមចុចលើវា។
- ផ្ទាំងកំណត់ Google+ Followers បានបង្ហាញឡើង ត្រង់កន្លែង Title អ្នកអាចដាក់ជាពាក្យផ្សេងបាន ឧទាហរណ៍ : "តាមដានតាមរយៈ G+" ជាដើម។
- រួចចុចឆ្នុច Save ដើម្បីទទួលយក។
- បន្ទាប់ពីចុចកំណត់ធាតុក្រាហ្វិក Google+ Followers រួចហើយ សូមលោកអ្នកចាប់ទាញ យកទៅដាក់ត្រង់កន្លែងសមគួរក្នុងផ្នែក Layout របស់ប្លកលោកអ្នកជាការស្រេច។
- សាកបើប្លករបស់លោកអ្នកមើលថាតើ Google+ Followers ល្អដូចការដាក់ Facebook Like Box ដែរឬទេ? :D។
លទ្ធផលនិងរូបរាងធាតុក្រាហ្វិក Google+ Followers
ធាតុក្រាហ្វិក Google+ Followers |
No comments:
Post a Comment