នៅពេលខ្លះលោកអ្នកប្រាកដជាចង់ដាក់ការស្ទង់មតិដើម្បីឲ្យអ្នកចូល
មើលប្លកជួយវាយតម្លៃលើប្រធានបទអ្វីមួយជាក់ជាមិនខាន ដូចជា
អ្នកចង់ដឹងថា "ការរចនាប្លកស្អាតឬមិនស្អាត"
"តើការសរសេរល្អឬមិនល្អ" ជាដើម។ នៅក្នុងប្រព័ន្ធ Blogger មាន
gadget ស្រាប់
ដែលអាចឲ្យលោកអ្នកប្រើស្ទង់មតិផ្សេងៗបានយ៉ាងងាយស្រួលដោយមិន
បាច់រកឯណាឆ្ងាយទេ។ សូមមើលពីវិធីដាក់ខាងក្រោមនេះ ៖
៙ វិធីដាក់ Gadget Poll (ស្ទង់មតិ) ដែលមានស្រាប់របស់ Blogger ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> ចុច Add s Gadget ។
- រមូលចុះ (scroll) រកមើល Gadget ដែលមានឈ្មោះថា Poll រួចចុចពីលើវាដើម្បីបើកការកំណត់ផ្សេងៗ។ (សូមមើលរូបខាងក្រោម)
- មុខងារខ្លះៗដែលត្រូវកំណត់ ៖
- Question : ជាសំនួររបស់ប្រធានបទដែលត្រូវស្ទង់មតិ។
- Answers : ដាក់ចម្លើយឲ្យជ្រើសរើសដែលពាក់ព័ន្ធជាមួយប្រធានខាងលើ ។ លោកអ្នកបង្កើតចម្លើយបានច្រើនជាងចំនួន 4 ដោយចុចលើពាក្យ Add another answer ដើម្បីបង្កើតចម្លើយបន្ថែមទៀត។
- Allow visitor to select mutiple answers : អនុញ្ញាតិឲ្យអ្នកបោះអាចយកចម្លើយច្រើនជាង 1 ។
- Poll closing date and time : កំណត់កាលបរិច្ឆេទបិទការស្ទង់មតិ។
គំរូលទ្ធផល
ចំណាំ : ហើយ Poll នេះអាចដាក់បានជា gadget តែប៉ុណ្ណោះ មិនអាចយកទៅដាក់ក្នុងអត្ថបទប្លកបានទេ! ។ លោកអ្នកមិនអាចកែសេចក្ដីដែលអ្នកបានកំណត់រួចពីមុននោះទេ បើសិនមានអ្នកណាម្នាក់ចុចបោះរួចហើយ, បើលោកអ្នកចង់ឲ្យការស្ទង់មតិនេះមានរយៈពេលយូរ គឺត្រូវដូរត្រង់ថ្ងៃខែ ឲ្យយូរទៅតាមការចង់បានរបស់អ្នកចុះ ។
***នៅក្នុងអ៊ីនធឺណិតមានសេវាកម្មឲ្យលោកអ្នក Poll ដោយមិនគិតលុយជាច្រើនដូចជា ៖
- Polldaddy (ពេញនិយម)
- Bloggeries
- blogpoll
No comments:
Post a Comment