អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

កម្មវិធី CorelDRAW X6 ស្គាល់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ហើយ

ប្រភពៈ អាក្បាលធំ
     នេះ​ជា​ដំណឹង​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​កំពុង​ប្រើ​កម្មវិធី រចនា​រូបភាព របស់​ក្រុមហ៊ុន COREL ដែល​ទន្ទឹម​រង់ចាំ​មើល​ផ្លូវ​ជា​យូរ​មក​ហើយ​ថា កាល​ណា​ទើប​កម្មវិធី CorelDRAW អាច​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​បាន​ត្រឹមត្រូវ? ព្រោះអី​កម្មវិធី CorelDRAW មួយ​នេះ​ពិត​ជា​សំខាន់​​សម្រាប់​ការងារ រចនា, រោងពុម្ព ដោយ​នៅ​ស្រុក​ខ្មែរ​យើង​នេះ និយម​ប្រើ​ណាស់ ។ បើ​ប្រៀបធៀប​ជាមួយ​កម្មវិធី ក្រុមហ៊ុន Adobe ដែល​មាន​កម្មវិធី Adobe Illustrator វិញ​នោះ CorelDRAW នៅ​តែ​សកម្ម​ជាង Adobe Illustrator តែ​ជា​អកុសល CorelDRAW មិន​ស្គាល់​ឬ​អាច​ប្រើ​​ខ្មែរ​យូនីកូដ​បាន​ត្រឹមត្រូវ​នៅ​ឡើយ ទើប​បណ្ដាល​អោយ​អ្នក​រចនា​ងាក​មក​ប្រើ​កម្មវិធី Adobe Illustrator ដើម្បី​តំរូវ​ការងារ​ដែល​កំពុង​តែ​ពេញ​និយម និង​ចាប់​ផ្ដើម​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​សុទ្ធ។
តែ​ពេល​នេះ​កម្មវិធី​ CorelDRAW ជំនាន់​ទី X6 (ពាក្យ​ធម្មតា 16) បាន​ដាក់​បញ្ចូល​មុខងារ​​គាំទ្រ​ពុម្ព​អក្សរ​ស្តង់ដារ​ប្រចាំ​ប្រទេស​នៅ​ ទ្វីបអាស៊ី និង​នៅ មជ្ឈិមបូព៌ា (OpenType fonts) ក្នុង​នោះ​ក៏​មាន​ខ្មែរ​យើង​ដែរ ដែល​កំពុង​ប្រើ យូនីកូដ UTF-8 ។ ការ​ធ្វើ​អោយ​កម្មវិធី CorelDRAW ចាប់ពី​ជំនាន់​ទី X6 អាច​ប្រើ ពុម្ព​អក្សរ​យូនីកូដ​បាន​មិន​ត្រឹមតែ​ ធ្វើ​អោយ​ខ្មែរ​រីក​មុខ​រីក​មាត់​នោះ​ទេ ប្រទេស​ជា​ច្រើន​គេ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរព្រោះ​អី​គេ​ក៏​ចូល​ចិត្ត​ប្រើ ​កម្មវិធី​មួយ​នេះ​ដែរ បើ​ទោះ​ជា​មាន​អ្នក​ប្រើ​មួយ​ចំនួន​តូច​ក្ដី។ 
រូបភាព​បាន​មក​ពី​ក្នុង Internet
 
និយម​ន័យ Vector Graphic
      វា​មិន​ដូច​​ឯកសារ​រូបភាព​ពពួក JPEGs, GIFs និង BMP images នោះ​ទេ vector graphics មិន​មែន​បង្កើត​ទ្រង់ទ្រាយ​ឡើយ ​ដោយសារ​ការ​ផ្គុំ​គ្នា​នៃ​គ្រាន់​ល្អិត​​ពណ៌ (pixels) នោះ​ឡើយ vector graphics គឺ​មាន​ចំនុច​ដៅ​ជាក់លាក់ ពី​ចំនុច​ផ្ដើម​និង​បញ្ចប់ អាច​ជា​ខ្សែ​កោង, ​មុំ, ការ៉េ, ត្រីកោណ, ឬ​អាច​ជា complex diagrams ដូច​ជា​ Font ជា​ដើម។
     ដោយ​សារ​តែ vector graphics មិនមែន​កើត​ឡើង​ដោយ​សារ ​ការ​ផ្គុំ​គ្នា​នៃ​គ្រាន់​ល្អិត​​ពណ៌ (pixels) ទេ​នោះ យើង​អាយ​ពង្រីក អោយ​ធំ ទៅ​តាម​ការ​ចង់​បាន​ដោយ​គ្មាន​បាត់​បង់​គុណ​ភាព​ច្បាស់​របស់​រូប ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ពង្រីក​រូបភាព​ប្រភេទ raster graphic  អ្នក​នឹង​ទទួល​បាន​​រូប​ភាព​មើល​លែង​​ច្បាស់​ (raster graphic មាន​ដូច​ជា JPEG, GIF, BMP, PNG...)។ គំនិត​សំខាន់​ដែល​គេ​បង្កើត vector graphics ឡើង​មក​គឺ​ផ្ដោត​ទៅ​ការងារ​ដែល​ត្រូវ​ការ​ពង្រីក​បង្រួញ​ច្រើន ដូច​ជា រូបសញ្ញា​ (Logo) ឧទាហរណ៍​អ្នក​ត្រូវការ​រូប Logo របស់​ក្រុមហ៊ុន​យក​មក​ដាក់​ក្នុង​នាមប័ណ្ណ (Name Card or Visit Card) អោយ​តូច​និង​មើល​បាន​ច្បាស់ រួច​ត្រូវ​ការ​ពង្រីក​អោយ​ធំ​យក​ទៅ​ដាក់​ក្នុង​បដា​ផ្សព្វផ្សាយ​តាម​ទី​ សាធារណៈ​ជាដើម ដោយ​មិន​មាន​ការ​បាត់បង់​គុណភាព​ឡើយ។ កម្មវិធី​ដែល​គេ​ពេញ​និយម​ប្រើ​បំផុត​សម្រាប់​បង្កើត vector graphics គឺមាន​ 2 គឺ CorelDRAW និង Adobe Illustrator ដែល​ជា​កម្មវិធី​គិតលុយ ហើយ​មាន​តម្លៃ​ថ្លៃៗ។
     ខ្ញុំ​យល់​ថា​កម្មវិធី CorelDRAW ល្អ​ជាង Adobe Illustrator ព្រោះ​វា​មិនសូវ​សាំញ៉ាំ។ ឧបករណ៍​ជា​ច្រើន​និង​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​វាស Graphics ត្រូវ​បាន​បន្ថែម​ច្រើន​ទៅៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​កម្មវិធី។ កន្ទុយ​ឯកសារ​របស់​កម្មវិធី CorelDRAW មាន​ជា CDR files (*.cdr) លក្ខណៈ​ពិសេស​មួយ​ទៀត​នោះ​គឺ កម្មវិធី CorelDRAW អាច​បើ​ឯកសារ​របស់​កម្មវិធី​ផ្សេងៗ​បាន​ច្រើន​ណាស់ ងាយ​ស្រួល​នាំ​ចូល​មក​ រចនា​បន្ត។
តម្រូវការ​ក្នុង​ការ​ប្រើ​កម្មវវិធី CorelDRAW៖
- Microsoft® Windows® 7 (32-bit or 64-bit Editions) , Windows Vista® (32-bit or 64-bit Editions), or Windows® XP (32-bit), all with latest service packs installed
- Intel® Pentium® 4, AMD Athlon™ 64 or AMD Opteron™
- 1GB RAM
- 1.5GB hard disk space (for typical installation without content - additional disk space is required during installation)
- Mouse or tablet
- 1024 x 768 screen resolution
- DVD drive
- Microsoft® Internet Explorer® 7 or higher

បើ​អ្នក​ចង់​រៀន​ចេះ​ប្រើ​​កម្មវិធី  CorelDRAW ខ្ញុំ​សូម​ណែនាំ៖
- ត្រូវ​ចេះ​ប្រើ​កម្មវិធី Microsoft Word ជាមុន​សិន
- ត្រូវ​ទៅ​រៀន​នៅ​សាលា​បង្រៀន​ដែល​មាន​គ្រូ​ជា​អ្នក​ធ្វើ ឬ​ធ្លាប់​បំរើ​ការងារ​ក្នុង​រោងពុម្ព
- ឯកសារ​លំហាត់​ថ្មី រក​បាន​តាម Internet តែ​យក​ល្អ​ទិញ DVD បង្រៀន​តាម​ហាង​លក់​ឌីស
- ​បង្កើត​គំនិត​ច្នៃប្រឌិត​ ដោយ​ឈរ​លើ​គំរូ​​ស្អាតៗ​របស់​គេ​សិន​ទៅ ទើប​អ្នក​អាច​មាន​គំនិត​ផ្ទាល់​ខ្លួន​បាន
- ឧស្សាហ៍​ប្រើប្រាស់ និង​ហាត់រៀន មិន​ត្រូវ​ផ្អាក​ការ​ប្រើ​ប្រាស់​យូរ​ពេក​ទេ (ខ្លាច​ភ្លេច) :D

អត្ថបទ​ទាក់ទង៖

No comments:

Post a Comment