សួស្ដី! លើកមុនខ្ញុំបាននិយាយអំពី បោះពុម្ពឯកសារផ្សេងៗទៅជា PDF
ដោយអាចផលិតឯកសារ PDF បានយ៉ាងងាយស្រួល ។
តែលើកនេះខ្ញុំសូមលើកយកវិធី បម្លែងអត្ថបទ (Post)
របស់ប្លកឬគេហទំព័រនានា ដែលលោកអ្នកចូលមើលហើយគិតថាចង់ធ្វើវាជា
PDF បានដោយមិនបាច់មានកម្មវិធីសម្រាប់បម្លែងនៅក្នុងកុំព្យូទ័រទេ
ដោយយើងត្រូវពឹងគេហទំព័រដែលមានទួនាទីជាអ្នកបម្លែងទៅជា PDF
សូមមើលគន្លឹះខ្លីៗដូចខាងក្រោម៖
តម្រូវការរបស់លោកអ្នក៖
- ត្រូវមាន Internet ព្រោះវាបំណើរការបម្លែងលើ Internet
- ចូលទៅ គេហទំព័រ www.pdfmyurl.com
- Paste តំណភ្ជាប់ (URL) របស់អត្ថបទណាដែលអ្នកចង់បម្លែង ឧទាហរណ៍៖
ខ្ញុំមានតំណរបស់អត្ថបទមួយដែលមានចំណងជើងថា : Larry Page: Android
គ្រាន់តែជាឧបករណ៍សំរាប់ Google
ផ្សព្វផ្សាយសេវាកម្មវរបស់ខ្លួនតែប៉ុណ្ណោះ ដែលមាន URL :
http://www.cambodroid.com/2012/04/1487 សូមមើលរូបខាងក្រោម
- រួចយកទៅ Paste ក្នុងប្រអប់ ហើយចុចប៊ូតុង PDFMyURL ជាការស្រេច សូមមើលរូបខាងក្រោម
នេះជាគន្លឹះ Online ដែលយើងអាច Save Post ទៅជា PDF បានដោយងាយស្រួលនិង Free
No comments:
Post a Comment