ថ្ងៃនេះ! អាក្បាលធំមានគន្លឹះល្អមួយ :D
ចែកជូនបងប្អូនទុកអនុវត្តន៍នោះ គឺការ Save អត្ថបទ របស់ប្លក
(Wordpress/Blogspot) ទៅជាឯកសារ Ebook (PDF) ទុកមើលនៅពេលក្រោយៗទៀត
ឬក៏ទុកធ្វើជាសៀវភៅអាន។
វិធីដែលអាចធ្វើទៅបានមានច្រើនរបៀបដូចជា៖
- មុខងារ Save ទៅជា PDF : ប្លកនោះមានមុខងារអោយ Save ស្រាប់។
- ប្រើកម្មវិធីដើម្បីបម្លែង : សូមមើលអត្ថបទមួយនេះសិនមើល (របៀបបម្លែងអត្ថបទរបស់ប្លក/គេហទំព័រទៅជា PDF ដោយប្រើគេហទំព័រ PDFMyURL.com តែបានម្ដងមួយអត្ថបទ)
- ប្រើគេហទំព័រដែលមានតួនាទី យកអត្ថបទពីប្លកធ្វើជា Ebook (Online) ចងក្រងអត្ថបទច្រើនធ្វើជាសៀវភៅ។
ដូចជានេះដើម្បីអាចយកអត្ថបទចំនួនច្រើនរបស់ប្លកណាមួយដែលអ្នក
ចូលចិត្តអាន ទុកធ្វើជាសៀវភៅអេឡិចត្រូនិក (Ebook)
នោះសូមមើលពីប្រៀបងាយៗខាងក្រោមនេះ៖
- ចូលទៅគេហទំព័រ http://blog2book.pothi.com/app/
ការកំណត់នៅចំនុច Start |
- Select Platform : ជាកន្លែងអោយយើងជ្រើសរើសយកប្រភេទប្លក
ដែលមានពីរជម្រើសគឺ Blogger(blogger) និង Wordpress
(សូមរើសអោយត្រូវនឹងប្រភេទប្លកដែលអ្នកបានដាក់បញ្ចូលតំណ)។
- Enter the blog address : ដាក់អាសយដ្ឋានរបស់ប្លកដែលអ្នកចង់ធ្វើ
Ebook ចូលត្រង់កន្លែង Enter the blog address (ឧទាហរណ៍
http://akbalthom.blogspot.com/ )
- Lastest :
ជាកន្លែងអោយរើសយកអត្ថបទចុងក្រោយតាមចំនួនដែលអ្នកត្រូវការ
មានដូចជា 10 posts, 25 posts, 50 posts, 100 posts។
- By date rage : រើសយកអត្ថបទធ្វើជា Ebook តាមថ្ងៃខែ៖
Start : ថ្ងៃចាប់ផ្ដើម
End : Save ទៅជា Ebook ត្រឹមថ្ងៃណាមួយដែលអ្នកចង់បាន
- បើអ្នកកំណត់រួចរាល់អស់ហើយ សូមចុចប៊ូតុង Get the Posts =>
(((ប្រសិនបើវាចេញអក្សរអោយរើស អ្នកអាចរើសយក Cotinue with same content)))
ជំហានទីពីរនេះអ្នកអាចរើសយកឬមិនយក post ណាមួយបាន ដោយការដោះ ធីក |
- Date : អ្នកអាចធ្វើ Ebook ពីអត្ថបទចាស់ទៅថ្មី និង ពីថ្មីទៅចាស់ ដោយចុចលើសញ្ញាក្បាលព្រួញនៅក្បែរអក្សរ Date។
- អ្នកអាចរើសយកអត្ថបទណាដែលអ្នកត្រូវការ ដោយមានធីកនៅពីមុខ
ហើយបើអ្នកមិនត្រូវការអត្ថបទណាមួយអ្នកត្រូវដោះធីក
(ដូចនេះអ្នកអាចរើសយកចំនួន posts ច្រើននៅជំហានទីមួយ
រួចសឹមដោះធីកនៅជំហានទីពីរនេះក៏បានក្នុងករណីដែលអ្នកចង់ធ្វើ
ការជ្រើសរើស) :D។
- បើអ្នកកំណត់រួចរាល់អស់ហើយ សូមចុចប៊ូតុង Continue =>
ជំហានទីបី ការកំណត់អំពីសៀវភៅ |
- Do not publish images in the book : មិនយករូបភាពដែលមានក្នុង posts (បើដាក់ធីក)
- Do not publish post dates in the book : មិនដាក់ថ្ងៃខែឆ្នាំ (បើដាក់ធីក)
- Title : ដាក់ចំណងជើងសៀវភៅ (មិនអាចដាក់ជាអក្សរខ្មែរយូនីកូដ)
- Subtitle : ចំណងជើងរង (មិនអាចដាក់ជាអក្សរខ្មែរយូនីកូដ)
- Author's Name : អ្នកនិពន្ធ (មិនអាចដាក់ជាអក្សរខ្មែរយូនីកូដ)
- Choose Cover : ចំនុចនេះពិសេសណាស់ អ្នកអាចជ្រើសរើសរូបភាពយកមកជាក្របសៀវភៅ (ពីកុំព្យូទ័ររបស់អ្នកបាន)
- Add Preface : ដាក់អារម្ភកថា (អារម្ភកថា ជាឃ្លាដែលអ្នកនិពន្ធសម្ដែងអំពីសៀវភៅ)
- Add Dedication : ដាក់ឃ្លាសម្រាប់រំលឹកគុណ (ឧទាហរណ៍
- បើអ្នកកំណត់រួចរាល់អស់ហើយ សូមចុចប៊ូតុង Create my book =>
-អ្នកអាចត្រួតពិនិត្យកិច្ចការបានដូចជា បើកមើលទំព័រលមើល
- ចុចប៊ូតុង Download e-book ជាការស្រេច៕
បើអ្នកមានចម្ងល់ទាក់ទងនឹងគេហទំព័រ Blog2Bookសូមមើល => Frequently Asked Questions
បន្ទាប់ពីមើលតាមគ្រប់ជំហានអស់ហើយ សង្ឃឹមថាអ្នកប្រាកដជារីករាយជាមួយការបង្កើតសៀវភៅដោយយកអត្ថបទ របស់ប្លកនានា យកមកចងក្រងធ្វើជាសៀវភៅទុកអានក្នុងឧបករណ៍អេឡិចត្រូនិក ឬក៏បោះពុម្ពចេញទុកអានលើក្រដាស។ :D
អត្ថបទទាក់ទង៖
- របៀបបម្លែងអត្ថបទរបស់ប្លក/គេហទំព័រទៅជា PDF ដោយប្រើគេហទំព័រ PDFMyURL.com
- បោះពុម្ពឯកសារផ្សេងៗទៅជា PDF
- Snagit ជាប់លេខ1ខាង Capture
- បើអ្នកកំណត់រួចរាល់អស់ហើយ សូមចុចប៊ូតុង Create my book =>
ជំហានបញ្ចប់ |
- ចុចប៊ូតុង Download e-book ជាការស្រេច៕
បើអ្នកមានចម្ងល់ទាក់ទងនឹងគេហទំព័រ Blog2Bookសូមមើល => Frequently Asked Questions
បន្ទាប់ពីមើលតាមគ្រប់ជំហានអស់ហើយ សង្ឃឹមថាអ្នកប្រាកដជារីករាយជាមួយការបង្កើតសៀវភៅដោយយកអត្ថបទ របស់ប្លកនានា យកមកចងក្រងធ្វើជាសៀវភៅទុកអានក្នុងឧបករណ៍អេឡិចត្រូនិក ឬក៏បោះពុម្ពចេញទុកអានលើក្រដាស។ :D
អត្ថបទទាក់ទង៖
- របៀបបម្លែងអត្ថបទរបស់ប្លក/គេហទំព័រទៅជា PDF ដោយប្រើគេហទំព័រ PDFMyURL.com
- បោះពុម្ពឯកសារផ្សេងៗទៅជា PDF
- Snagit ជាប់លេខ1ខាង Capture
No comments:
Post a Comment