អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

ជូន​ដំណឹង​ពេល​មាន​ពាក្យ​ដែល​​ទាក់ទង​នឹង​ការ​ស្វែងរក​របស់​អ្នក​ដោយ​ប្រើ Google Alerts

ប្រភពៈ អាក្បាលធំ

នៅ​ពេល​ដែល​អ្នក​ស្វែងរក​ដោយ​ប្រើ​ពាក្យ​អ្វី​មួយ​ ហើយ​ពាក្យ​ដែល​អ្នក​ត្រូវ​ស្វែង​រក​នោះ​មិន​មាន​អ្វី​ប្លែក​ក្នុង Internet នោះ​អ្នក​នឹង​ត្រូវ​បន្ត​ស្វែងរក​នៅ​ពេល​ក្រោយៗ​ទៀត អាច​ថ្ងៃ​ស្អែក ខ្មែរ​ក្រោយ ឆ្នាំ​ក្រោយ អ្នក​នៅ​ទែ​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ទាក់ទង​និង​ពាក្យ​ដែល​អ្នក​ចង់​រក។ Google alerts គឺ​ជា​សេវាកម្ម​​ រាយការណ៍​ប្រាប់​នៅ​ពេល​មាន​ពាក្យ​ដែល​ទាក់ទង​នឹង​ពាក្យ​ដែល​អ្នក​ចង់​ដឹង ដោយ​វា​ជូន​ដំណឹង​ដល់​អ្នក​តាម​រយៈ Email។
ឧទាហរណ៍ : ខ្ញុំ​ចង់​ដឹង​ថា​មាន​អ្វី​ថ្មី​ដែល​ទាក់ទង​នឹង​ពាក្យ "អាយធី" ដោយ​ខ្ញុំ​មិន​ចាំបាច់​ស្វែង​រក​រាល់​ថ្ងៃ​រាល់​ខែ​ទេ គឺ Google alerts នឹង​ប្រាប់​ខ្ញុំ​តាម Email នៅ​ពេល​មាន​ពាក្យ​ដែល​ខ្ញុំ​ចង់​ដឹង (អាយធី)។


របៀប​ប្រើប្រាស់ Google alerts :

- ចូល​ទៅ​កាន់​សេវាកម្ម Google alerts http://www.google.com/alerts

- Search query : ជា​កន្លែង​ដែល​អ្នក​ចង់​អោយ​រាយការណ៍ ឧទាហរណ៍ អាយធី
- Result type : ស្វែង​រក​ទៅ​តាម​ប្រភេទ​ប្រភព​​មាន​ដូចជា :
     Everything : គ្រប់​ប្រភព
     News : ប្រភព​ជា​ព័ត៌មាន
     Blogs : ចេញ​ពី​ប្លក​នានា
     Videos : ជា​វីដេអូ
     Discussions : ជា​ការ​ពិភាក្សារ
     Books : សៀវភៅ
- How often :  ពេល​ដែល​ត្រូវ​រាយការណ៍
     All results : រាយការណ៍​ភ្លាម​ពេល​មាន​លទ្ធផល
     Once a day : រាយការណ៍​រាល់​ថ្ងៃ
     Once a week : រាយការណ៍​រៀងរាល់​សប្ដាហ៍
- How many : គុណភាព​រាយការណ៍
     All results : ទាំងអស់​អោយ​តែ​ទាក់ទងគ្នា
     Only the best results : រាយការណ៍​តែ​អ្វី​ដែល​ល្អៗ​ល្បីៗ
- Deliver to : អ្នក​ត្រូវ​ដាក់​អាសយដ្ឋាន​ Email របស់​អ្នក
-- រួច​រាល់​ហើយ​ចុច​ប៊ូតុង  CREATE ALERT 
- អ្នក​ត្រូវ​ចូល​ទៅ​គណនី Email របស់​អ្នក​ដើម្បី​បញ្ជាក់​ទទួល​ស្គាល់

- អ្នក​អាច​បន្ថែម​ពាក្យ​ស្វែងរក និង​កំណត់​អ្វីៗ​ផ្សេងៗ​ទៀត​បាន ៖

- CREATE A NEW ALEART : បង្កើត​ថែម​មួយ​ទៀត
- Edit : កំណត់​កំរិត​រាយការណ៍
- Delete : លុប (ចុច​ធីក​រួច​ចុច​លុប)

    សង្ឃឹម​ថា អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែល​អ្នក​ចង់​រក ។

No comments:

Post a Comment