Outlook Logo |
ចាប់តាំងពីក្រុមហ៊ុន Microsoft
ដាក់បង្ហាញប្រព័ន្ធដំណើរការកុំព្យូទ័រ Windows ជំនាន់ទី 8 និង
Tablet Surface ដែលជា Tablet មុខងារកុំព្យូទ័រ 100% រួចមក
យើងសង្កេតមើលឃើញថា ការរចនារបស់ Microsoft គឺខុសពីមុនដាច់
ដោយកាលពីមុន អោយតែចេញ Windows ថ្មីអ្នកប្រើប្រាកដជាគិតដល់រឿង
ត្រូវបន្ថែមទំហំ Hardware ដើម្បីទទួល Windows ថ្មីទៀតហើយ។ តែលើកនេះ
Microsoft បានគិតត្រូវនិងដឹងចិត្តអ្នកប្រើ អោយមិនធ្វើអោយ
Windows កាន់តែធំទៅៗនិងស៊ីល្បឿននោះទេ
ដោយបានអភិវឌ្ឍន៍ផ្ដោតសំខាន់គឺលឿន ស្រាល និងងាយស្រួលប្រើ
សម្រាប់ប្រើជាមួយ Tablet។
ដោយសារតែការផ្ដោតលើលឿន និងរូបរាងបែបសាមញ្ញនោះ Microsoft
បានរៀបចំ សេវាកម្ម Email (សារអេឡិចត្រូនិក) ដោយប្រើបច្ចេកវិទ្យាថ្មី
និងលឿន មានមុខងារច្រើន មិនត្រឹមតែបច្ចេក វិទ្យាថ្មីនោះទេ
ឈ្មោះក៏ថ្មីដែរ គឺមានឈ្មោះថា Outlook (@outlook.com)។ ដើម្បីដឹងថា
Outlook មានមុខមាត់និងសមត្ថភាពខ្លាំងប៉ុណ្ណានោះ
មានតែសាកប្រើទើបដឹង សូមមើលពីរបៀបចុះឈ្មោះប្រើអ៊ីមែល Outlook
ដែលថ្មីសម្រាប់ឆ្នាំ 2012 នេះទាំងអស់គ្នា៖
- ចូលទៅកាន់គេហទំព័រ Outlook
- សូមចុច Sign up ដើម្បីបង្កើតអ៊ីមែលថ្មីមួយ ផ្ទុយទៅវិញបើអ្នកកំពុងប្រើអ៊ីមែលរបស់ក្រុមហ៊ុន Microsoft ដូចជា Hotmail, SkyDrive, Xbox LIVE សូមចូលប្រើតែម្ដងទៅដោយដាក់ឈ្មោះអ៊ីមែលនិងពាក្យសម្ងាត់។ (សូមមើលរូបខាងក្រោម)
- នោះនឹងចូលដល់ផ្ទាំងចុះបញ្ជីគណនី Outlook ដែលជាភាសាអង់គ្លេស អ្នកអាចប្រើជាភាសាខ្មែរបានដោយ Microsoft បានបកប្រែជាភាសាខ្មែររួចស្រេច។ សូមរមូរ (Scroll) ចុះដក់បាតទំព័រ រួចចុចត្រង់កន្លែងភាសា English (United States) រមូរជ្រើសយកភាសាខ្មែរ (ខ្មែរ - Khmer) រួចចុច Save ។ (សូមមើលរូបខាងក្រោម)
* បែបបទចុះឈ្មោះត្រូវបានប្ដូរជាភាសាខ្មែរ ងាយស្រួលយល់
- ប្រសិនបើអ្នកប្រើ Hotmail, SkyDrive, Xbox LIVE ឬ អ្នកមាន Windows Phone អ្នកមានគណនី Microsoft រួចហើយ : មានន័យថាអ្នកមិនចាំបាច់បង្កើតថ្មីទេ គ្រាន់តែចុច ចូលប្រព័ន្ធ ជាការស្រេច។
- ឈ្មោះដំបូង : នាមខ្លួន
- ឈ្មោះចុងក្រោយ : ត្រកូល
- ថ្ងៃខែឆ្នាំកំណើត : ពេលវេលាដែលអ្នកបានកើត
- ភេទ : មានបីជម្រើសគឺ ប្រុស, ស្រី, មិនបានបញ្ជាក់
- ឈ្មោះគណនី Microsoft ដែលមានកន្ទុយ @outlook.com : គឺជាអាសយដ្ឋានអ៊ីមែល (ជាភាសាអង់គ្លេស)
- បង្កើតពាក្យសម្ងាត់មួយ : ដាក់ពាក្យសម្ងាត់ជាអក្សរអង់គ្លេសតូចធំ ចាប់ពី 8 តួដល់ 16 តួ។
- វាយបញ្ចូលពាក្យសម្ងាត់ឡើងវិញ : បញ្ជាក់ពាក្យសម្ងាត់ម្ដងទៀត។
- អាសយដ្ឋានអ៊ីមែលជំនួស : បើអ្នកកំពុងប្រើអ៊ីមែលផ្សេង អ្នកអាចដាក់ដើម្បីជួយសង្គ្រោះនៅពេលភ្លេចពាក្យសម្ងាត់របស់អ៊ីមែល Outlook ។
- សំណួរសុវត្ថិភាព : រើសយកមួយសំណួរដែលអ្នកយល់ថាងាយចងចាំ។
- ចម្លើយ : ឆ្លើយអ្វីក៏បាន ដែលអ្នកគិតថាទាក់ទងជាមួយសំណួរ (អ្នកត្រូវចងចាំចម្លើយ) (ជាភាសាអង់គ្លេស)
- ប្រទេស/ភូមិភាគ : កម្ពុជា
- ជួយយើងឱ្យប្រាកដថា អ្នកមិនមែនជាមនុស្សយន្តទេ : អ្នកត្រូវវាពាក្យសម្ងាត់ដែលបានបង្ហាញ (ថ្មី : យកពាក្យផ្សេងទៀត / សម្លេងពាក្យសម្ងាត់ជាសម្លេង)
ចុងបញ្ចប់សូមប៊ូតុង ខ្ញុំយល់ព្រម បើអ្នកចុះឈ្មោះបានត្រឹមត្រូវនោះនិងអាចចូលដល់ផ្ទាំងប្រើប្រាស់ Outlook បានហើយ។
អ្នកនឹងឃើញផ្ទាំងប្រើប្រាស់អ៊ីមែល Outlook ដែលមានជាភាសាខ្មែរ និងមុខងារប្រហាក់ ប្រហែលអ៊ីមែលផ្សេងៗដែរ។
ផ្ទាំងប្រើប្រាស់អ៊ីមែល Outlook |
No comments:
Post a Comment