តាំងពីចេញ Opera 11 មកដំណើរការកាន់តែរលូន និងលឿនជាងមុន តែឃើញថាវាមិនអាចបង្ហាញអក្សរខ្មែរយូនីកូដបានត្រឹមត្រូវនោះទេ ( មើលមិនយល់ លោតដៃលោតជើង ) ថ្ងៃនេះខ្ញុំមានដំណឹងល្អមកប្រាប់ កម្មវិធី Browser Opera ដែរមានបញ្ហាបង្ហាញអក្សរខ្មែរយូនីកូដមិនត្រូវនោះ ឥឡូវវាអាចបង្ហាញត្រឹមត្រូវវិញហើយ!! ដោយតម្រូវអោយលោកអ្នកបន្ទាប់សម័យ (Update) កម្មវិធី Opera ទៅកាន់ជំនាន់ Opera 11.60 នោះវានឹងដំណើរការជាមួយ ខ្មែរយូនីកូដ បានវិញហើយ។
ចំពោះខ្ញុំ ខ្ញុំពេញចិត្តនិងចូលចិត្តប្រើ Opera ណាស់ព្រោះវាមានដំណើរការលឿនជាងគេ នៅពេលបើកមើលវ៉ែបសាយណាដែរមានរូបភាពច្រើន បើទោះជាវាមិនទាន់មាន Add-on ត្រួតពិនិត្យអក្ខរាវិរុទ្ធក៏ដោយចុះ។
រៀបចំ Opera អោយបង្ហាញអក្សរខ្មែរយូនីកូដបានត្រឹមត្រូវ៖
1- ទាញយកកម្មវិធី Opera សេរី ចាប់ពី 11.60 ឡើងទៅ ចុចទីនេះ
2- រៀបចំ Font ខ្មែរអោយបានត្រឹមត្រូវ ដោយចូល Opera >> Settings >> Preferances... ឬចុច Ctrl + F12 ។
- នៅតាប General ដូរទៅជាភាសាខ្មែរ
Select your preferred language for Opera webpages:
Language = ភាសាខ្មែរ /khmer [km]
- នៅតាប Webpages ដូរទៅជា Khmer OS System
Choose preferred fonts and colors for pages without specific style:
Normal font = Khmer OS System
Monospace font = Khmer OS System
- នៅតាប Advanced ត្រង់កន្លែង Font ដូរទៅជា Khmer OS System ទាំងអស់ ដោយចុចលើ រួចចុចប៊ូតុង Choose... ម្តងមួយៗ។ (សូមមើលរូបខាងក្រោម)
- ត្រង់កន្លែក International សូមចុច International Fonts..
Choose font to be used when text is not correctly displayed.
Writing system = Khmer
- រួចរាល់ស្រេច សូមរីករាយជាមួយនឹង Opera :D ៕
No comments:
Post a Comment