អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

Anonymous Mailer ជា​កម្មវិធី​ផ្ញើ​អ៊ីមែល​​ដោយ​មិនបាច់មាន​​គណនី​បង្កើត​​ដោយ​កូន​ខ្មែរ

ប្រភពៈ អាក្បាលធំ

កាល​ពី​លើក​មុខ​ប្លក​អាក្បាលធំ ធ្លាប់​បាន​ចុះ​ផ្សាយ​គន្លឹះ​មួយ​ដែល​និយាយ​អំពី "របៀប​ផ្ញើ Email អនាមិក​ឬ​ការ​ផ្ញើ​ Email ដោយ​មិន​អោយ​គេ​ដឹង" ​ដោយ​ពឹង​ផ្អែក​លើ​សេវាកម្ម​របស់​គេហទំព័រ​នានា ដែល​មាន​តួនាទី​អាច​ឲ្យ​យើង ផ្ញើ​សារ​ទៅ​កាន់​អ្នក​ដទៃ​ដោយ​មិន​បាច់​មាន​គណនី Email ឡើយ។ តែ​លើក​នេះ​កាន់តែ​ពិសេស​ជាមួយ​នឹង​ការ​ប្រើ​ជា​កម្មវិធី​វិញ​ម្ដង ដោយ​ពេល​ថ្មីៗ​នេះ​គេហទំព័រ ដើម្បី​សិស្ស និស្សិត​ខ្មែរ
ដែល​ជា​គេហទំព័រ​ប្រមូល​ផ្ដុំ​កម្មវិធី​ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ពិតៗ បាន​ចេញ​ផ្សាយ​នូវ​កម្មវិធី​មួយ​ឈ្មោះ​ថា Anonymous Mailer (កម្មវិធី​ផ្ញើ​សារ​ដោយ​មិន​មាន​ឈ្មោះ) សម្រាប់​បងប្អូន​ខ្មែរ​ដែល​ចង់​ផ្ញើ​អ៊ីមែល ដោយ​មិន​ឲ្យ​គេ​ដឹង​អំពី​អត្តសញ្ញាណ​អ្នក​ផ្ញើ​ឡើយ។ សូម​មើល​​អត្ថបទ​ទាំងស្រុង​ដែល​និយាយ​អំពី​កម្មវិធី "ផ្ញើ​សារ​គ្មាន​ឈ្មោះ​ជាមួយ Anonymous Mailer" ដូច​ខាងក្រោម​នេះ៖

   ដើម្បី​លើកស្ទួយ​ភាសាខ្មែរ និង​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​មាន​កម្មវិធី​កុំព្យូទ័រ​ជា​ភាសាជាតិ​របស់​ខ្លួន គេហទំព័រ “ដើម្បី​សិស្ស និស្សិត​ខ្មែរ” បាន​ខិតខំ​បង្កើត​កម្មវិធី​ក្នុង​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ និង​ដាក់​ឱ្យ​ទាញ​យក ដោយ​សេរី និង​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់។ លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ គេហទំព័រ “ដើម្បី​សិស្ស និស្សិត​ខ្មែរ” សូម​ផ្សព្វផ្សាយ​កម្មវិធី​ជា​ភាសាខ្មែរ មួយ​ទៀត ដែល​មាន​សមត្ថភាព​អាច​ផ្ញើ​សារ​ទៅ​កាន់ ប្រអប់​សារ​អេឡិចត្រូនិក ដោយ​មិន​ចាំបាច់​ប្រើប្រាស់​គណនី សារ​អេឡិចត្រូនិក របស់​លោកអ្នក។

លក្ខណៈ​ពិសេស៖

1. អ្នក​ផ្ញើ​អាច​ប្រើប្រាស់​ឈ្មោះ​អ្នក​ផ្ញើ​ដោយ​សេរី។
2. អ្នក​ផ្ញើ​អាច​ប្រើប្រាស់​អាសយដ្ឋាន​អ្នក​ផ្ញើ​ដោយ​សេរី (ក្នុងទម្រង់ abc@company.com)។
3. មាន​រូបរាង​ជា​ភាសាខ្មែរ។
4. សារ​ដែល​បាន​ផ្ញើ មិន​ត្រូវ​បាន​ចម្រោះ​ចូល​ទីតាំង Spam នៃ​ប្រអប់​សំបុត្រ​ឡើយ។

រូបរាង​នៃ​កម្មវិធី៖

រូបរាង​កម្មវិធី Anonymous Mailer


សូម​អគុណ​ដល់​លោក Pu Deth ដែល​បាន​រចនា​ផ្ទាំង​កម្មវិធី​ដ៏​ស្រស់ស្អាត។
សម្រាប់​តំណ​ភ្ញាប់​នៃ​ការ​ទាញ​យក សូម​ចូល​ទៅ​កាន់៖
https://dl.dropbox.com/s/erpoqqby77joije/Khmer%20Anonymous%20Mail.zip?dl=1
https://www.dropbox.com/s/erpoqqby77joije/Khmer%20Anonymous%20Mail.zip

ប្រភព​ពី : ដើម្បី​សិស្ស និស្សិត​ខ្មែរ

អត្ថបទ​ទាក់ទង៖

- កម្មវិធី​​ខ្មែរ : ចម្លង​ឯកសារ​ពី USB ដោយស្វ័យប្រវត្តិ
- ចម្លង​ឯកសារ​ពី USB ទៅ​​ទុក​ក្នុង​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​និង​សម្ងាត់
- ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ Khmer Rotanak Angkor ចេញ​ឲ្យ​ប្រើ​សាកល្បង​​ហើយ!
- បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ហនុមាន (Hanuman) ក្នុងប្លក
- របៀប​ឆែក​មើល​សុវត្ថិភាព​តំណ​ភ្ជាប់ (Link) មុន​នឹង​ចុច​
- ​បង្កើត​គណនី​អ៊ីមែល @outlook.com របស់​ក្រុមហ៊ុន Microsoft

No comments:

Post a Comment