អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

ប្លែក​ភ្នែក​ជាមួយ​នឹង​​ការ​ធ្វើ​ឲ្យ​គេហទំព័រ/ប្លក​ញ័រ​រញ្ជួយ

ប្រភពៈ អាក្បាលធំ

ប្លក​អាក្បាលធំ​​សូម​បង្ហាញ​ជូន​នូវ​គេហទំព័រ​មួយ​ www.hsmaker.com ដែល​មាន​នាទី​ធ្វើ​ឲ្យ​គេហទំព័រ​ឬ​ប្លក​ផ្សេងៗ មាន​ចលនា​ញ័រ​រញ្ជួយ​ប្លែក​ភ្នែក។ ការ​ធ្វើ​ឲ្យ​ញ័រ​នេះ​ គឺ​គ្រាន់តែ​ជា​ការ​កម្សាន្ត​ឲ្យ​​អារម្មណ៍​ភ្ញាក់ផ្អើល​ ដោយ​​យក URL នោះ​ផ្ញើ​ទៅ​​ពញ្ញាក់​​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ មិនមែន​ទៅ​ធ្វើ​ឲ្យ​គេហទំព័រ/​ប្លក​របស់​​គេ ខូច​ទ្រង់ទ្រាយ​នោះ​ទេ។ ចង់​ដឹង​ថា​យ៉ាង​ម៉េច​សូម​មើល​ខាង​ក្រោម ៖

៙ ការ​ប្រើ​សេវាកម្ម​​ Harlem Shake For Website ៖

- ចូល​ទៅ​គេហទំព័រ Harlem Shake For Website

- រួច​បិទ​ភ្ជាប់ URL របស់​គេហទំព័រ/​ប្លក​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ញ័រ រួច​ចុច​ឆ្នុច SHAKE IT  ។  ជា​ឧទាហរណ៍ ខ្ញុំ​សូម​ដាក់​ប្លក​ខ្ញុំ​មើល​សិន ចុច​ទៅ​នេះ​មើល​ប្លក​អាក្បាលធំ​គ្រុន​ញ័រ
- នោះ​លោកអ្នក​នឹង​ឃើញ​លទ្ធផល​ជា​មិន​ខាន ឃើញ​ថា​ញ័រ​ពេញ​ផ្ទៃ​គេហទំព័រ/ប្លក។ ចប់

មតិ​អាក្បាលធំ ៖ ខ្ញុំ​គិត​ថា​នេះ​ក៏​ជា​ការ​កម្សាន្ត​មួយ ​បង្ក​នូវ​គំនិត​ច្នៃប្រឌិត​ដ៏​ល្អ ព្រោះ​យើង​អាច​យក​ URL (តំណ) របស់​ប្លក​យើង​ធ្វើ​ឲ្យ​ញ័រ​ហើយ រួច​ដាក់​ចូល​ទៅ​កាន់​អ្នក​លេង Facebook នៅ​ពេល​មាន​អត្ថបទ​ថ្មី​ ឲ្យ​​អ្នក​នៅ​ក្នុង Facebook គេ​ចុច​ចូល​មក​ប្លក​របស់​យើង ហើយ​គេ​នឹង​ប្លែក​អារម្មណ៍​ជាមួយ​ប្លក​យើង​មិន​ខាង ហេសហេ :D ថា​មិន​ទៀត​គេ​ចុច​បិទ​ភ្លាម ព្រោះ​គេ​ស្មាន​ថា​​ប្លក​យើង​កើត​ជំងឺ​​គ្រុន​ញាក់​ តែ​ប្រហែល​ជា​មិន​អី​ទេ​មើល​ទៅ!!!!! ៕

អត្ថបទ​ទាក់​ទង ៖

- ​ធ្វើ​ឲ្យ​តំណ​ឯកសារ​របស់ Google Drive ​អាច​ទាញ​យក​​​ដោយ​​ផ្ទាល់​មិនបាច់​ចូល​ដល់​ផ្ទាំង​កម្មវិធី​ឡើយ
- គន្លឹះ​សរសេរ​អក្សរ​អង់គ្លេស​បញ្ច្រាស​​ផ្ងារជើង​ឡើង​លើ​ (Filp text)
- ប្លែក​ភ្នែក​ជាមួយ Google បាក់​ធ្លាក់​ចុះ, Google អណ្ដែត​ទឹក និង Google បុរាណ
- FaceMoji : រីករាយ​នឹង​ការ​ប្រើ​កូន​​រូបភាព Stickers និង Emoticons ក្នុង Facebook លើ​កុំព្យូទ័រ
- មិន​ចាំបាច់ Update កម្មវិធី Internet Download Manager (IDM) ក៏អាច​​ដើរ​បាន​ត្រឹមត្រូវ​​ជាមួយ Firefox ដែរ!
   

No comments:

Post a Comment