ពេលបើកទំព័រវេបសាយដែលមានដាក់រូបភាព និង ចលនា Flash
ច្រើនធ្វើអោយការបើកមើលមានសភាព យឺតៗ និង ស៊ីទំហំ Internet
ច្រើនជាហេតុបណ្តាលអោយខាតពេលវេលានិងខាតថវិកា អ្នកប្រើ Internet
នៅស្រុកខ្មែរភាគច្រើនកំពុងតែប្រើ Internet ដែលមានល្បឿនយឺត
និងមានដែនកំណត់ ដោយប្រើជាកញ្ចប់ 5$=1GBទៅ2GB ក្នុងមួយខែ
ឃើញថាត្បឹតត្បៀតណាស់។ ដូច្នេះដើម្បីជួយសន្សំពេលបើកមើល និង សន្សំ Mb ក្នុងការប្រើប្រាស់នោះ
អាក្បាលធំ សូមជូនគន្លឹះមួយនេះចែកគ្នាអនុវត្តន៍។
គន្លឹះមួយនេះគឹរាំខ្ទប់ការ Load ឯកសាររូបភាព និង ឯកសារ Flash
ធ្វើអោយ កម្មវិធី Browser បើកបានលឿន និងស៊ីទំហំតិច។
- ត្រូវបញ្ចូលកម្មវិធី Add-on របស់ Firefox មួយដែរមានឈ្មោះថា Image and Flash Blocker
- បន្ទាប់ពិបញ្ចូលរួចរាល់អស់ហើយ ម៉ៅស្ដាំលើផ្ទៃទំនេរើសយក (សូមមើលរូបខាងក្រោម)
ពន្យល់អំពី Image and Flash Blocker៖
-Image on, Flash on = បង្ហាញរូបភាព និង បង្ហាញឯកសារ Flash
-Image off, Flash on = មិនបង្ហាញរូបភាព តែ បង្ហាញឯកសារ Flash
-Image on, Flash off = បង្ហាញរូបភាព តែ មិនបង្ហាញឯកសារ Flash
-Image off, Flash off = មិនបង្ហាញរូបភាព និង មិនបង្ហាញឯកសារ Flash (គឺបិទទាំងអស់)
រីករាយជាមួយល្បឿន និង សន្សំថវិកា
No comments:
Post a Comment