អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

Windows Reader ជា​កម្មវិធី​បើក PDF ដែល​មាន​ស្រាប់​ក្នុង Windows 8

ប្រភពៈ អាក្បាលធំ

កាល​ពី​ជំនាន់ Windows 7 Microsoft បាន​បង្កើត​ឯកសារ​ XPS ដែល​មាន​មុខងារ​ប្រហាក់​ប្រហែល​នឹង​ PDF និង​កម្មវិធី​សម្រាប់​បើក​មើល​ឈ្មោះ​ថា XPS Viewer តែ​មិន​ទទួល​បាន​ការ​គាំទ្រ​នោះ​ទេ ព្រោះ​អ្នក​ប្រើ​គេ​មិន​ចង់​ឈឺ​ក្បាល​ជាមួយ​ប្រភេទ​ឯកសារ​ច្រើន​ពេក​ទេ គេ​ចូល​ចិត្ត​តែ PDF មួយ​មុខ​គត់។ ឥឡូវ​នេះ​កាន់​តែ​ងាយស្រួល​ ព្រោះ Windows 8 មាន​កម្មវិធី​បើក​មើល​ឯកសារ PDF មក​ស្រាប់ ដែល​មាន​ឈ្មោះ​ថា Windows Reader។

Windows Reader គឺ​ជា​កម្មវិធី​ដំបូង​របស់ Microsoft ដែល​បង្កើត​ឡើង​សម្រាប់​អាន (បើក​មើល) ឯកសារ PDF ហើយ​ក៏​អាច​បើក​ឯកសារ XPS បាន​ផង​ដែរ។ វា​មក​ជា​កម្មវិធី​ដែល​នៅក្នុង​ផ្ទាំង Metro បាន​របស់ Windows 8។ រូបរាង​របស់ Windows Reader មើល​ទៅ​សាមញ្ញ មាន​មុខងារ​តិច មាន​ប៊ូតុង​ប្រើប្រាស់​ធំៗ សាក​សម​ជាមួយ​ពពួក Tablet ដើម្បី​ងាយ​ចុច​បញ្ជា។

របៀប​ហៅ​កម្មវិធី Windows Reader យក​មក​ប្រើ៖

- ចូល​ទៅ Metro UI រួច​វាយ​ពាក្យ​ស្វែងរក​ក្នុង​ប្រលោះ Apps ថា Windows Reader
- ចុច​លើ​រូប Windows Reader ដើម្បី​បើក​កម្មវិធី

******តែ​បើ​សិន​លើក​អ្នក​ចង់​អោយ​កម្មវិធី Windows Reader ដាក់​បង្ហាញ​ (Pin) ក្នុង​ផ្ទាំង Metro UI នោះ​អ្នក​ត្រូវ៖
- ម៉ៅ​ស្ដាំ​លើ​វា ​ក្រឡេក​មើល​ផ្នែក​ខាងក្រោម​ឆៀង​ខាង​ឆ្វេង​នោះ​អ្នក​នឹង​បាន​ឃើញ របា​ដែល​មាន​ពាក្យ​ថា Pin to Start និង Uninstall
- ចុច Pin to Start ដើម្បី​ដាក់​វា​ចូល​ក្នុង​ផ្ទាំង Metro UI (នៅ ​ក្នុង​រូប​របស់​ខ្ញុំ​នេះ​អ្នក​បែរ​ជា​ឃើញ​ពាក្យ​ថា "Unpin from Start" ទៅ​វិញ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ និង​ដំឡើង​​​វា​រួច​មុន​ហើយ)

- បន្ទាប់​ពី​កំណត់ Pin កម្មវិធី Windows Reader រួច​ហើយ​សូម​ចុច​ប៊ូតុង Windows ដែល​មាន​នៅ​លើ​ក្ដារចុច ដើម្បី​ត្រឡប់​ទៅ​កាន់​ Metro UI វិញ។
- រមូល​​ (Scroll) រកមើល​រូប​ដំណាង Windows Reader ដែល​មាន​ពណ៌​ទឹកក្រូច ដើម្បី​ដឹង​ថា​វា​នៅ​ទី​ណា។

   នេះ​ជា​ការ​បន្ថែម​លក្ខណៈ​សំខាន់​មួយ ដើម្បី​ងាយស្រួល​បើក​មើល PDF ដោយ​មិន​ចាំ​បាច់​ដំឡើង​កម្មវិធី​បន្ថែមឡើយ។ កម្មវិធី Windows Reader នេះ​មាន​មុខងារ​តិច​តួច​ណាស់ ដែល​ជា​ហេតុ​មិន​អាច​បំពេញ​តំរូវ​ការ​អ្នក​ប្រើប្រាស់​កំរិត​ខ្ពស់​បាន​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​អាច​មើល PDF បាន​ភ្លាមៗ​ក្នុង​ករណី​​លោក​អ្នក​មិន​បាន​បញ្ចូល​កម្មវិធី​បើក​មើល PDF ផ្សេងៗ៕

អត្ថបទ​ទាក់ទង៖

- បិទ​ឬ​បើក​ផ្ទាំង​សួរនាំ​នៅ​ពេល​លុប​ឯកសារ​ក្នុង Windows 8
- របៀប​ដាក់ Control Panel ចូល​ក្នុង​ផ្ទាំង​ Metro Windows 8
- របៀប​បើក ClearType ជួយ​​អោយ​តួអក្សរ​ដិត​ច្បាស់ក្នុង Windows 7 
- ចម្លង​ឯកសារ​ពី USB ទៅ​​ទុក​ក្នុង​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​និង​សម្ងាត់


No comments:

Post a Comment