ធុងសំរាម |
អ្នកប្រើ Windows 8 ប្រហែលជាប្លែកចិត្ត
នៅពេលលុបឯកសារផ្សេងៗដោយមិនឃើញមានបង្ហាញផ្ទាំង សួរនាំបញ្ជាក់
អំពីការលុបឯកសារ
ដែលលោកអ្នកធ្លាប់តែឃើញមានជាធម្មតាកាលពីជំនាន់Win XP, 7។
ជំនាន់ថ្មីនេះបានបិទមុខងារសួរបញ្ជាក់ពេលលុបជាលំនាំដើម ក៏ព្រោះតែ Microsoft បានសិក្សា និងកត់សម្គាល់ឃើញថា ភាគច្រើននៃអ្នកប្រើ Windows តែងតែកំណត់មិនអោយបង្ហាញផ្ទាំងបញ្ជាក់នៅពេលលុបឯកសារនានា ព្រោះអ្នកទាំងនោះគេដឹងច្បាស់ថាគេកំពុងធ្វើអ្វី។ ដើម្បីបើកដំណើរការផ្ទាំងសួរបញ្ជាក់ពេលលុបឯកសារនោះ មើលពីរបៀបដាក់ខាងក្រោមនេះ៖
- ដើម្បីបើកមុខងារសួរបញ្ជាក់នៅពេលលុប (Delete Confirmation Box) សូមចុចម៉ៅស្ដាំលើ Recycle (ធុងសំរាម) ដោយជ្រើសយក Properties (សូមមើលរូបខាងក្រោម)
- ចុចធីកត្រង់កន្លែង Display delete confirmation dialog ដើម្បីបង្ហាញផ្ទាំងសួរបញ្ជាក់នៅពេលលុបឯកសារ (ផ្ទុយទៅវិញបើអ្នកចង់កុំអោយបង្ហាញផ្ទាំងសួរនៅពេលលុប អ្នកដកធីកវិញជាការស្រេច)។
ហើយមានជម្រើសផ្សេងៗទៀតដូចជា៖
- Custom size : កំណត់ទំហំផ្ទុកសំរាម
(បើសំរាមលើសទំហំរបស់អ្នកកំណត់នោះ Windows
នឹងលុបសំរាមដែលចាស់ជាងគេចោលដោយមិនអោយលើសទំហំធុងផ្ទុកសំរាម
ទេ)។- Dont move files to Recycle Bin. Remove files immediately when deleted : លុបឯកសារដោយមិនអោយចូលក្នុងធុងសំរាម (មានន័យថាលុបបាត់ មិនខុសពីការលុបដោយចុច Shift+Delete នោះទេ)។
ផ្ទាំងសួរបញ្ជាក់នៅរាល់ពេលលុបឯកសារ |
អត្ថបទទាក់ទង៖
- របៀបដកចេញផ្ទាំង Metro UI របស់ Windows 8- របៀបដាក់ Control Panel ចូលក្នុងផ្ទាំង Metro Windows 8
- របៀប Log off, Restart និង Shut Down ក្នុង Windows 8
- ចម្លងឯកសារពី USB ទៅទុកក្នុងកុំព្យូទ័រដោយស្វ័យប្រវត្តិនិងសម្ងាត់
No comments:
Post a Comment