ការកែប្រែរូបរាងរបស់ Windows 8
ដោយបង្កើតផ្ទាំងប្រមូលផ្ដុំកម្មវិធី Metro UI
បានធ្វើអោយអ្នកប្រើការសាមញ្ញភ័យខ្លាចថាពិបាកប្រើ
តាមពិតគឺងាយស្រួលប្រើជាងមុន
តែបែរជាពិបាកចូលទៅប្រើមុខងារសំខាន់ផ្សេងៗ ដូចជា Control Panel
នេះជាដើម។ កាលចូលទៅប្រើ Control Panel នេះយូរៗចូលទៅប្រើការម្ដង
ទើបបានជា Microsoft ដកវាទុកម្ដុំ តែសម្រាប់អ្នកឧស្សាហ៍ប្រើ
Control Panel វិញ សូមមើលពីរបៀបដាក់ Control Panel នៅក្នុងផ្ទាំង
Metro ផង និងដាក់លើកផ្ទៃតុផងដែរដើម្បីងាយស្រួលបើកប្រើ។
- ការយក Control Panel មកដាក់លើផ្ទៃតុ និង Metro គឺដូចជាការបង្កើត shortcut មួយដែល- ចុចម៉ៅស្ដាំលើផ្ទៃទំនេរ desktop រួចចុចយក New >> Shortcut
- ចម្លងទីតាំងកូដ Control Panel យកទីដាក់ក្នុង Type the location of the item រួចចុចប៊ូតុង Next សូមមើលរូបខាងក្រោម
%windir%\explorer.exe shell:::{26EE0668-A00A-44D7-9371-BEB064C98683}
- អ្នកត្រូវដាក់ឈ្មោះអោយ shortcut ដែលអ្នកបង្កើតថា Control Panel (បើដាក់ជាភាសាខ្មែរ : ផ្ទាំងបញ្ជា) សូមមើលរូបខាងក្រោម
- Shortcut ត្រូវបានបង្កើតរួច តែអ្នកត្រូវប្ដូររូបតំណាង (icon) ដើម្បីអោយស្រួលមើល ចុចម៉ៅស្តាំលើ shortcut ជ្រើសយក properties ក្នុង context menu សូមមើលរូបខាងក្រោម
- ផ្ទាំង properties ក៏ចេញមក សូមចុច Change Icon button ដើម្បីផ្លាស់រូបតំណាង សូមមើលរូបខាងក្រោម
- អ្នកប្រាកដជាមិនឃើញមានរូប icon ស្អាតៗនោះទេ ចាំបាច់ត្រូវហៅរូបទាំងនោះមក
- បិទភ្ជាប់ (Paste) កូដទីតាំងរបស់សំណុំរូបតំណាង (icon) ដាក់ចូលត្រង់ Look for icons in file សូមមើលរូបខាងក្រោម
%SystemRoot%\system32\SHELL32.dll
- ឥឡូវអ្នកអាចរើសយករូបតំណាង Control Panel បានហើយ (សូមមើលរូបខាងក្រោម)
- ចុងបញ្ចប់សូមចុចម៉ៅស្ដាំ (right-click) លើ shortcut ជ្រើសយក "Pin to Start" ក្នុង context menu (សូមមើលរូបខាងក្រោម)
លទ្ធផលបន្ទាប់ពីបង្កើត shortcut ដាក់ចូលក្នុងផ្ទាំង Metro
No comments:
Post a Comment