របៀបដក់ថតឯកសារចេញពី Favorites ៖
ជាធម្មតា Microsoft បានដាក់ថតខ្លះៗហើយដូចជា : Desktop, Downloads, Recent Places... ដែលសុទ្ធសឹងតែជាថតសំខាន់ដែលឧស្សាហ៍ចូលទៅកាន់វា។Favorites |
- ដើម្បីដកចេញទីតាំងថតឯកសារក្នុង Favorites អ្នកគ្រាន់តែម៉ៅស្ដាំលើថតណាមួយ ជ្រើសយក Remove ក្នុង context menu ជាការស្រេច។
លុបតំណថតឯកសារចេញពី Favorites |
របៀបដាក់ថតដែលអ្នកប្រើប្រាស់ញឹកញាប់ចូលក្នុង Favorites ៖
ការដាក់ ថតឯកសារចាំបាច់មួយចំនួនចូលក្នុង Favorites គឺងាយស្រួលបើកប្រើប្រាស់ដោយមិនចាំបាច់ត្រូវចូលទៅកាន់ទីតាំងថត នោះទេ។ ឧទាហរណ៍ បើលោកអ្នកមានថតដែលឋិតនៅជ្រៅចំណាយពេលបើកច្រើនតង់ និងជួនកាលភ្លេចទីតាំងថតឯកសារទៅទៀត!។- ដើម្បីដាក់អ្នកត្រូវឈរលើទីតាំងថតឯកសារដែលអ្នកចង់ដាក់ជាមុនសិន។
- បន្ទាប់មកម៉ៅស្ដាំលើ Favorites ជ្រើសយក Add current location to Favorites នោះនឹងឃើញថតដែលអ្នកកំពុងឈរលើមានបង្ហាញក្នុង Favorites ដែរ។
ឈរលើទីតាំងថតឯកសារ រួចជ្រើសយក Add current location to Favorites |
- មួយវិញទៀតអ្នកអាចទម្លាប់ថតឯកសារដាក់ពីលើ Favorites ដោយចាប់ទាញដាក់ចូលក្នុងបញ្ជី Favorites ជាការស្រេច។
ចាប់ទាញដាក់ទៅបញ្ជី Favorites |
បន្ថែម៖ តែបើលោកអ្នកចង់ត្រលប់មកសភាពដើមដែល Microsoft បានផ្ដល់អោយនោះ គ្រាន់តែម៉ៅស្ដាំលើ Favorites ជ្រើសយក Retore favorites links តំណភ្ជាប់ថតឯកសារទាំងប៉ុន្មានដែលអ្នកបានដាក់ចូលនឹងលែងឃើញ (ការបាត់តំណភ្ជាប់ថតនៅក្នុង Favorites គឺគ្រាន់តែជាការដកចេញ មិនមែនលុបថតឯកសាររបស់លោកអ្នកទេ)។
ត្រឡប់ទៅភាពដើមវិញ |
អត្ថបទទាក់ទង៖
- ការពារមេរោគដែរឆ្លងតាមរន្ធ USB- ចង់បាន Skin Pack សម្រាប់ដូររូបរាង Windows 7 ដែរទេ?
- បន្ថែម Copy To / Move To ទៅក្នុង Right-Click Menu
- របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
- របៀបបិទនិងបើកមុខងារ Libraries ក្នុង Windows 7
- ចម្លងឯកសារពី USB ទៅទុកក្នុងកុំព្យូទ័រដោយស្វ័យប្រវត្តិនិងសម្ងាត់
- កម្មវិធីខ្មែរ : ចម្លងឯកសារពី USB ដោយស្វ័យប្រវត្តិ
No comments:
Post a Comment