Customize Skin Pack |
៙ បង្កើត System Retore Point ឲ្យ Windows 8 ៖
យើងត្រូវបង្កើត System Retore Point សិន មុននឹងបញ្ចូល Customize Skin ដើម្បីបង្ការក្រែងលោមានការថ្លោះធ្លោយដោយសារការប្រើ Customize Skin ដែលដើរមិនត្រូវជាមួយកុំព្យូទ័ររបស់លោកអ្នក ពេលនោះយើងអាចធ្វើឲ្យ Windows 8 ត្រលប់មកសភាពដើមវិញ ដូចកាលពីមិនទាន់ដំឡើង Customize Skin ។- ចូលទៅ Metro UI ដោយវាយពាក្យស្វែងរកថា System
- ត្រូវប្រាកដថា លោកអ្នកបានបានចុចលើពាក្យ Setting ពីផ្នែកខាងស្ដាំ
- សូមចុចលើ System (សូមមើលរូបខាងក្រោម)
- បន្ទាប់មកចុចលើពាក្យ System Protection ដែលនៅផ្នែកខាងឆ្វេង
- ចុងក្រោយចុចលើ Create ដើម្បីបង្កើត System Restore point ថ្មីមួយ
- ដាក់ឈ្មោះឲ្យ System Restore point ដែលយើងបង្កើតនោះ រួចចុច OK
ល្អ, ការបង្កើត System Restore point ដើម្បីអាចត្រឡប់មកដូចដើមវិញគឺបានរួចរាល់ បន្ទាប់ទៀតនេះលោកអ្នកអាចកែប្រែរូបរាង Windows 8 បានដោយមិនភ័យព្រួយនោះទេ។
៙ អនុញ្ញាតឲ្យ Windows 8 អាចកែប្រែរូបរាងបាន ៖
មានលោកអ្នកខ្លះ ប្រហែលជាធ្លាប់ប្រើប្រាស់ Patch UXTheme.dll នៅលើ Windows Vista និង Windows 7 ហើយមើលទៅ បើដូច្នោះមែនគឺលោកអ្នកពិតជាយល់ខ្លះៗហើយមើលទៅ សម្រាប់អ្នកមិនដែលយល់ក៏មិនអីដែរ។ ការប្រើ uxtheme ដើម្បី patching គឺវាជាប្រពៃណីទៅហើយ មិនខុសពីការ root នៅលើ Android ដើម្បីអាចដំឡើង Game បាននោះទេ។ វិធីសាស្ត្រនេះគឺដើរបាន 100% ដោយមិនមានបញ្ហាទេ ហើយក៏សាកល្បងជាមួយ Windows 8 RTM 64Bit ហើយដែរ សូមមើល៖- សូមទាញយក និងដំឡើង UltraUXThemePatcher
- ដំឡើងវា នោះកម្មវិធីនឹងបើកផ្លូវឲ្យ យើងអាចលេង Style Windows 8 បាន។ (បើចាំមិនខុសទេ នៅពេលដំឡើងកម្មវិធីនឹងសួរអ្នក តើអនុញ្ញាតឲ្យទាញយក toolbar ដែលឬទេ? តែលោកអ្នកអាចបដិសេធន៍មិនទាញយកបាន។
- ចាប់ផ្ដើម (Reboot) កុំព្យូទ័រសាឡើងវិញ ដើម្បីឲ្យ Windows ទទួលស្គាល់។
៙ ដំឡើងកញ្ចប់ស្បែក (Skin Pack) ពីអ្នកអភិវឌ្ឍន៍ ៖
ឥឡូវបន្ទាន់ពីលោកអ្នកបានប៉ះ (patched) នូវ uxtheme.dll រួចរាល់ហើយ អញ្ចឹងវាគួរតែអាចដាក់ custom themes ដើរហើយមើលទៅ។ ខ្ញុំចង់ឲ្យលោកអ្នក បញ្ចូល skin pack ខាងក្រោមនេះ ព្រោះវាមើលទៅស្រស់ស្អាតណាស់ ហើយអ្នកមិនបាច់ទៅដូរជំនួសនូវឯកសារ dlls ដោយខ្លួនឯងនោះទេ ព្រោះវាដូរឲ្យយើងដោយស្វ័យប្រវត្ត។ មាន skin pack ប្រហែលជា 2 ទៅ 3 ប្រភេទសម្រាប់ Windows 8 តែអ្វីដែលខ្ញុំបង្ហាញនេះគឺមានឈ្មោះថា 8Style Skin Pack for Win8 ។ ៙ របៀបដំឡើងយ៉ាងងាយស្រួលនៅទីនេះ ៚សូមមើលរូបភាពអេក្រង់ដែលប្រើ 8Style Skin Pack for Win8.
៙ ទាញយក 8Style Skin Pack for Win8 ៖
- សម្រាប់ Windows 8 x64 (64bit)- សម្រាប់ Windows 8 x86 (32bit)
- សម្រាប់ Windows 7
ចំណាំ ៖ Skin Packs នេះគឺងាយស្រួលដំឡើងណាស់ និងមានសុវត្ថិភាពផងដែរ សូមធ្វើការ unistall Skin Packs ជំនាន់ផ្សេងៗ បើលោកអ្នកធ្លាប់បានបញ្ចូលកន្លងមក មុននឹងដំឡើងជំនាន់ថ្មីនេះ។ មុននឹងដំឡើងសូមបិទរាល់កម្មវិធីដែលកំពុងដំណើរការឲ្យអស់សិន ហើយបន្ទាប់ពីដំឡើងចប់ កម្មវិធីទាមទារឲ្យលោកអ្នកចាប់ផ្ដើមម៉ាស៊ីនឡើងវិញ (restart your system)៕
អត្ថបទទាក់ទង៖
- ចម្លងឯកសារពី USB ទៅទុកក្នុងកុំព្យូទ័រដោយស្វ័យប្រវត្តិនិងសម្ងាត់- របៀបបិទបើក Write-protect របស់ USB Flash
- កម្មវិធីចាក់ចំរៀង Aero Glass MP3 Player សម្រាប់ Windows 7
- ដាក់តំណថតឯកសាររបស់អ្នកចូលទៅកាន់ Favorites ក្នុង Windows 7
- បន្ថែម Copy To / Move To ទៅក្នុង Right-Click Menu
- យកល្បឿនអ៊ីនធឺណិត 20% ពី Windows មកបង្គ្រប់វិញ
- របៀបដកចេញផ្ទាំង Metro UI របស់ Windows 8
No comments:
Post a Comment