បើលោកអ្នកជាអ្នកប្រើ Windows 8 ជាមួយ Tablate នោះ គ្រាប់ចុចផ្លូវកាត់ (shortcut key) ខាងក្រោមនេះមិនសំខាន់អីទេ តែបើលោកអ្នកជាអ្នកប្រើ Windows 8 ជាមួយ desktop និង laptop ដែលគ្មានអេក្រង់ Touchscreen នោះ លោកអ្នកត្រូវតែដឹងឲ្យបានច្បាស់ នូវរាល់មុខងារដែល Microsoft ទើបតែបន្ថែមនៅជំនាន់ Windows 8 នេះ ព្រោះថាបើមិនដឹងអំពី គ្រាប់ចុចផ្លូវកាត់ទេនោះ នឹងធ្វើឲ្យលោកអ្នក "ស្ពឹកស្រពន់" ក្នុងការប្រើ Windows 8 ដែលវាខុសពី Windows 7 ដែលលោកអ្នកមិនប្រើគ្រាប់ចុចផ្លូវកាត់ក៏បានដែរ។ សូមមើលខាងក្រោមនេះ ជាពិសេសអ្នកប្រើ Windows 8 ៖
គ្រាប់ចុច | សកម្មភាព |
Win + Start Typing
|
ស្វែងរកក្នុងកុំព្យូទ័ររបស់អ្នក
|
Ctrl + Plus (or) Ctrl + Minus
|
ពង្រីក ឬ បង្រួមផ្ទៃ Windows
|
Ctrl + Scroll Wheel
|
ពង្រីក ឬ បង្រួមផ្ទៃ Windows ដោយរមូលរបស់ម៉ៅ
|
Win + C
|
បើក Charms
|
Win + F
|
ស្វែងរកឯកសារដោយប្រើផ្ទាំង charm
|
Win + H
|
បើកការចែករំលែកតាម Charm
|
Win + I
|
បើកមុខងារកំណត់ Charm
|
Win + J
|
ប្ដូរផ្ទាំង main app និង snapped app
|
Win + K
|
បើកឧបករណ៍ក្នុង charm
|
Win + O
|
ផ្ទាំងចាក់សោ
|
Win + Q
|
ស្វែងរក App ដោយប្រើ charm
|
Win + W
|
បើកការស្វែងរក charm ដើម្បីស្វែងរកការកំណត់
|
Win + Z
|
បង្ហាញពាក្យបញ្ជាបើមាននៅក្នុង app ណាមួយ
|
Win + Space
|
ប្ដូរភាសារបស់ក្ដារចុច
|
Win + Ctrl + Space
|
ផ្លាស់ប្ដូរការ selected មុន
|
Win + Tab
|
បើកផ្ទាំងលាក់កម្មវិធីដែលកំពុងដំណើរការ
|
Win + Ctrl + Tab
|
បើកផ្ទាំងលាក់កម្មវិធីដែលកំពុងដំណើរការ និង ខ្ទាស់ដាក់ចូល
|
Win + Shift + Tab
|
បើកផាំងលាក់កម្មវិធី និង ជ្រើសរើស
|
Win + PgUp
|
ចល័តទីតាំង Start screen និង apps ទៅអេក្រង់ខាងឆ្វេង
|
Win + PgDown
|
ចល័តទីតាំង Start screen និង apps ទៅអេក្រង់ខាងស្ដាំ
|
Win + Shift + Period(.)
|
ខ្ទាស់កម្មវិធីទៅផ្នែកខាងឆ្វេង
|
Win + period (.)
|
ខ្ទាស់កម្មវិធីទៅផ្នែកខាងស្ដាំ
|
ចំណាំ៖ Charm គឺជារបាដែលបង្កប់នៅផ្នែកខាងស្តាំនៃអេក្រង់ ដែល Microsoft បង្កើតឡើងក្នុង Windows 8 ដើម្បីអេក្រង់ Touchscreen ។
អត្ថបទទាក់ទង៖
- របៀបបិទបើក Write-protect របស់ USB Flash- Windows Reader ជាកម្មវិធីបើក PDF ដែលមានស្រាប់ក្នុង Windows 8
- កម្មវិធីចាក់ចំរៀង Aero Glass MP3 Player សម្រាប់ Windows 7
- កំពូលកម្មវិធី Disk Defragmenter ទាំង 10 ប្រចាំឆ្នាំ 2012
- ចង់បាន Skin Pack សម្រាប់ដូររូបរាង Windows 7 ដែរទេ?
- ដាក់តំណថតឯកសាររបស់អ្នកចូលទៅកាន់ Favorites ក្នុង Windows 7
- បិទឬបើកផ្ទាំងសួរនាំនៅពេលលុបឯកសារក្នុង Windows 8
- របៀបដកចេញផ្ទាំង Metro UI របស់ Windows 8
- របៀបធ្វើអោយ Windows 7 បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
No comments:
Post a Comment