សួស្ដី ថ្ងៃនេះខ្ញុំចង់និយាយ និងបង្ហាញជូនអំពីរបៀបធ្វើអោយអក្សរខ្មែរយូនីកូដ នៅលើប្រព័ន្ធ ប្រតិប ត្តិការ Windows 7 បានត្រឹមត្រូវ។ ខ្ញុំសង្កេតឃើញថាមានបងប្អូនខ្មែរចំនួនធំ មិនទាន់បានកំណត់អោយ Windows 7 បង្ហាញពុម្ពអក្សរ Khmer OS system ទេសុខចិត្តប្រើពុម្ពអក្សរដែរ Microsoft
បង្កើតអោយដែរមានរូបរាងធាត់ស្គមៗ មិនសមជាអក្សរខ្មែរនោះទេ។
ខ្ញុំសូមនិយាយតាំងពីដើមទីដល់មក ដើម្បីអោយដឹងទាំងអស់គ្នា៖
៙ ភាពខុសគ្នារវាងក្ដារចុចដែលភ្ជាប់មកស្រាប់ជាមួយ Windows 7 និង ក្ដារចុចរបស់កម្មវិធី Khmer Unicode 2.0.1៖
Windows 7 បានភ្ជាប់មកជាស្រេចនូវក្ដារចុចរបស់ខ្មែរ ដើម្បីធ្វើអោយ Windows 7 អាចមើល និង វាយអក្សរខ្មែរ ដោយមិនបាច់បញ្ចូលកម្មវិធីបន្ថែមទេ (កម្មវិធី Khmer Unicode 2.0.1)។ តែតែតែតែ ក្ដារចុច Microsoft ដាក់ភ្ជាប់មកជាមួយស្រេចនោះ វាមិនមែនជាក្ដារចុច ដែរខ្មែរប្រើជាផ្លូវការនោះទេ គឺជាក្ដារចុច របស់ក្រុម PAN ដែរអភិវឌ្ឍន៍ខ្មែរយូនីកូដដែរ តែវាមានកន្លែងខុសគ្នាខ្លះៗរវាងក្ដារចុចដែរមានក្នុងកម្មវិធី Khmer Unicode 2.0.1 ប្រើរាល់ថ្ងៃគឺរបស់ក្រុម Khmer OS។
ដូចនេះក្ដារចុចខ្មែរដែលមានស្រាប់ក្នុង Windows 7 គឺមិនប្រើទេត្រូវ ត្រូវដំឡើងកម្មវិធី Khmer Unicode 2.0.1។
៙ ពុម្ពអក្សរខ្មែរដែរភ្ជាប់មកស្រាប់ជាមួយ Windows 7 មានទ្រង់ទ្រាយពិបាកមើល៖
Windows 7 ក៏បានភ្ជាប់ពុម្ពអក្សរមួយមកដែរ គឺ Khmer UI សម្រាប់ធ្វើអោយ Windows 7 អាចមើលឃើញអក្សរខ្មែរដោយមិនបាច់បញ្ចូល Font បន្ថែមទេ ដែលមានរូបរាងពិបាកមើលបន្តិច ហើយមើលទៅវាមិនសមសោះ ដែលខ្មែរមានអក្សរដូចក្ដាមវៃបុក។ (សូមមើលរូបខាងក្រោមនេះ)
ពុម្ពអក្សរខ្មែរយូនីកូដ Khmer OS System គឺជាពុម្ពអក្សរដែលបង្កើតឡើងជាពិសេសសម្រាប់ប្រើជា Font UI របស់ប្រព័ន្ធប្រតិបត្តិការ Windows ។ គេប្រើពុម្ពអក្សរ Khmer OS System តាំងពីជំនាន់ Windows XP មកម៉្លេះ ព្រោះវាមានរូបរាងសមសួន ទោះជាដាក់អោយមានទំហំក្រោម 8pt ក៏នៅតែមើលឃើញច្បាស់ មិនប្រែរូបរាងដែរ ទាំងទំហំកថាខណ្ឌ(Paragraph) ក៏តូចល្អដែរ គឺប្រហាក់ប្រហែលទំហំកថាខណ្ឌអក្សរអង់គ្លេស។

ដូចនេះយើងត្រូវតែដូរពុម្ពអក្សរ Khmer UI ទៅជា Khmer OS System វិញដើម្បីអោយស្រួលមើល ដោយធ្វើតាមរបៀបខាងក្រោមនេះ៖
1- ត្រូវដំឡើងកម្មវិធី Khmer Unicode សេរី 2.0.1 រួចរាល់មុនគេ៖
ទាញយក Khmer Unicode 2.0.1 រួចដំឡើងវានោះយើងនឹងឃើញក្ដារចុច Khmer ដូចខាងក្រោម៖
តែបើមិនឃើញមានបង្ហាញក្ដារចុចខ្មែរទេយើងត្រូវចូលទៅកំណត់ដាក់ ដោយខ្លួនយើងផ្ទាល់ (ករណីនេះច្រើនកើតនៅតាមហាងអ៊ីនធឺណិត ដែលគេបានបញ្ចូលកម្មវិធី Khmer Unicode 2.0.1 រួចហើយតែមិនឃើញបង្ហាញ ឬក៏មានអ្នកណាលុបក្ដារចុចខ្មែរ ដូចនេះយើងត្រូវចូលតាម :
-ចុចប៊ូតុង Start >> Control Panel >> Region and Language >> ចុចលើតាប Keyboard and Languages >> រួចចុចប៊ូតុង Change keyboards... {ក្នុងករណីមានប៊ូតុង EN អាចចុចម៉ៅស្ដាំលើប៊ូតុង EN រើសយក Settings... } សូមមើលរូបខាងក្រោមនេះ៖
ខាងឆ្វេងចូលតាមលំដាប់លំដោយ ខាងស្ដាំចូលតាមផ្លូវកាត់ |
- ចុចលើ Khmer (Cambodia) >> រើសយក Khmer Unicode Keyboard (NIDA 1.0) ដោយចុច Show More... (សូមមើរូបខាងក្រោម)
-នោះអ្នកនឹងទទួលបាន ក្ដារចុចខ្មែរត្រឹមត្រូវ រួចចុច Apply >> OK ជាការស្រេច (សូមមើលរូបខាងក្រោម)
2- កំណត់អោយ Windows 7 បង្ហាញអក្សរខ្មែរបានស្អាត (Khmer OS System)៖
-ត្រូវទាញយកឯកសារ Registry ឈ្មោះថា Fix Khmer font windows 7 រូចពន្លាវាដោយប្រើកម្មវិធី WinRAR
-ចុចលើវាពីរដងផ្ទួនៗ ដើម្បី Install រួច Log off (សូមមើលរូបខាងក្រោម)៖
រូបខាងឆ្វេងគឺមិនទាន់ Install FixWindows7 រូបខាងស្ដាំពេលFixWindows7 រួច |
បើតាមរូបខាងលើឃើញថា ពេល Fix រួចហើយ រូបរាង Font
មានលក្ខណៈល្អស្អាតជាងតែដូចជារាងតូចបន្តិច
ដូចនេះយើងត្រូវធ្វើវាអោយធំល្មមប្រហាក់ប្រហែល តួអក្សរអង់គ្លេស
ដោយ
-ចុចម៉ៅស្ដាំងលើផ្ទៃទំនេរ Desktop រើសយក Personalize (សូមមើលរូបខាងក្រោម)
-ចុចលើ Windows Coloer រួចចុច Advanced appearance settings... (សូមមើលរូបខាងក្រោម)
Icon = ត្រូវដូរ Font ទៅជា Khmer OS System
Menu = ត្រូវដូរ Font ទៅជា Khmer OS System
បើលោកអ្នកចង់ដូរទាំងអស់ក្នុងប្រអប់ Item ទាំងអស់ក៏បានដែរ
តែខ្ញុំសូមអោយអ្នកដូរត្រឹម Icon និង Menu
បានហើយមិនបាច់ដូរទាំងអស់នោះទេ នាំអោយវាខូចទ្រង់ទ្រាយ Windows7
ខ្លះៗដែរ តែបើដូរតែ 2 ខាងលើគឺស្អាតហើយ :D ។
លទ្ធផលដែលបានប្ដូរ Font រួចគឺ
លទ្ធផលដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាធ្វើ :D |
No comments:
Post a Comment