អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

របៀប Log off, Restart និង Shut Down ក្នុង​ Windows 8

ប្រភពៈ អាក្បាលធំ

Microsoft បាន​បញ្ចេញ Windows 8 Developer Preview សម្រាប់​អោយ​អ្នក​អភិវឌ្ឍន៍ Software បង្កើត​ និង​សាកល្បង​ជាមួយ បច្ចេកទេស​ថ្មីៗ​ដែល​មាន​នៅ​លើ​ជំនាន់​ទី 8 មួយ​នេះ។ ​វា​បាន​ភ្ជាប់​ជាមួយ​ផ្ទាំង Metro UI ដែល​ជា​ការបង្កើត​ថ្មី​សម្រាប់​ផ្លាស់​ប្ដូរ​​​ទម្លាប់​អ្នក​ប្រើប្រាស់​អោយ ​ទទួល​នូវ​របៀប​ងាយស្រួល​ជាង​មុន (តែ​អ្នក​ប្រើ​ភាគ​ច្រើន​មិន​ថា​នៅ​ស្រុក​ខ្មែរ និង​នៅ​បរទេស​នោះ​ទេ អោយ​តែ​មាន​ថ្មី​គឺ ង៉េមង៉ាម ឧទាហរណ៍ Facebook timeline គឺ​មិន​ចូល​ចិត្ត​ប្រើ តែ​ខ្ញុំ​យល់​ថា  timeline នៅ​ក្នុង Facebook គឺ​ងាយស្រួល​ប្រើ​និង​ស្អាត)។
     បន្ទាប់​មក Microsoft ក៏​បាន​បញ្ចេញ Windows 8 Consumer Preview ដើម្បី​អោយ​អ្នក​ប្រើប្រាស់​ទូទៅ​សាក​ជាមួយ ទិចនិច​ថ្មី​ដែល​មាន​នៅ​ក្នុង​ជំនាន់​ទី 8 នេះ​ខ្លះ​ថា​ តើ​វា​ប្លែក​និង​ងាយស្រួល​ប៉ុណ្ណា​ដែរ។ តែ​លើក​នេះ​មិន​សូវ​ជា​ផ្អើល​ដូច​កាលពី​ចេញ​មុន​ដំបូង​បំផុត​នោះ​ទេ (Developer Preview) ព្រោះ​អ្នក​ប្រើ​មិនសូវ​ជា​យល់​រឿង​ខាង​ Test (សាកល្បង) ប៉ុន្មាន​ដែរ​ទេ ដូចនេះ​គេ​មិន​ខ្វល់​ថា​ថ្មី​អី​ទេ គេ​ចាំ​ទាល់តែ​ចេញ​អា Full ទើប​គេ​ប្រើ។ 
     ការ​ចេញ​ Windows ជំនាន់​ទី 8 ពីរ​​ដង​លើក​នេះបាន​កើត​សំនួរ​មួយ ដែល​ចេញ​ពី​អ្នក​ប្រើការ​​ធម្មតា ឬ​ទើប​តែ​រៀន​ប្រើ​កុំព្យូទ័រ​ មក​ថា៖
"" តើ​យើង​អាច Log off, Restart និង Shut Down នៅក្នុង​ Windows 8 បាន​យ៉ាងម៉េច​ទៅ​បើ​គ្មាន​ឃើញ​ប៊ូតុង Start ផង​ហ្នឹង????? ""
     ដើម្បី​អោយ​អស់​ចម្ងល់​ខ្ញុំ​សូម​លើកយក​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ Log off, Restart និង Shut Down ក្នុង​ជំនាន់​ទី 8 នេះ​មក​បង្ហាញ​ជូនដូច​ខាង​ក្រោម​នេះ៖
គន្លឹះ​ទី 1 : ការ​ចុច Ctrl+Alt+Del ព្រម​គ្នា
      វា​គ្មាន​បញ្ហា​ជាមួយ​ប៊ូតុង Start ទេ​ព្រោះ​វា​គ្មាន​ 100% តែ​ក៏​សំណាង​វិញ​ដែល​ ដែរ​យើង​នៅ​តែ​អាច​ចូល​តាម​របៀប​ចាស់​ដោយ៖ ចុច Ctrl+Alt+Del​ នៅ​លើ​ក្ដារ​ចុច នោះ​ Windows 8 នឹង​បង្ហាញ​ផ្ទាំង​ដូច​ក្នុង​រូប​ខាង​ក្រោម៖
     ឥឡូវ​អ្នក​អាច​ឃើញ​ផ្ទាំង​អាច​អោយ​យើង Lock, Switch user, Sign out, Change a password និង Task Manager។
គន្លឹះ​ទី​ 2 : ប្រើ New Charms Bar
     ម្ដង​នេះ យើង​កំពុង​ឈរ​លើ ផ្ទៃ Desktop ដូច​នេះ​យើង​គ្រាន់​តែ​យក​សញ្ញា​ព្រួញ​របស់​ម៉ៅ (mouse cursor) ផ្ទប់​នឹង​គែម​ខាង​ស្ដាំ​បង្អស់​នឹង​បង្ហាញ​ new Charms bar មក​ភ្លាម សូម​ចុច Setting នោះ Windows 8 នឹង​បង្ហាញ ផ្ទាំង Menu ខាង​ស្ដាំ សូម​មើល​រូប​ខាង​ក្រោម​នេះ
បន្ទាប់​មក អ្នក​អាច​ចុចលើ Power នោះ​វា​នឹង​បង្ហាញ​ជំរើស​អោយ​អ្នក​ (Shut down / Restart)
គន្លឹះ​ទី 3 : ការ​ចុច Alt+F4
     គន្លឹះ​មួយ​នេះដំណើរ​ការ​តែ​នៅ​ពេល​ណា​ដែរ​យើង​កំពុង​ឈរ​នៅ​លើ ផ្ទៃតុ។ សូម​ចុច​នៅ​លើ Taskbar មួយ​សិន រួច​ចុច Alt+F4 នោះ​ Windows 8 នឹង​បង្ហាញ​ផ្ទាំង​អោយ​យើង​អាច Switch down, Sign out, Shut down, Restart ដូច​ការ​ពី​ជំនាន់ XP។
 ចុច​លើ drop-down menu រើស​យក​មួយណា​ដែល​អ្នក​ចង់ រួច​ចុចប៊ូតុង OK ជា​ការ​ស្រេច។
គន្លឹះ​ទី 4 :  ការ​ប្រើ​ជំរើស​នៅ​រូប​ភាព​តំណាង
     គន្លឹះ​មួយ​នេះ​ដំណើរ​ការ​តែ​នៅ​ពេល​ណា​ដែរ​យើង​កំពុង​ឈរ​នៅ​លើ ផ្ទៃតុ។ ចុច​ទៅ​លើ​រូប​ភាព​តំណាង​របស់​អ្នក​ដែល​នៅ​ ខាង​លើ​ឆៀង​ខាង​ស្ដាំ ​នៃ​អេក្រង់​កុំព្យូទ័រ បន្ទាប់​មក​អ្នក​អាច Select ដូច​ក្នុង​រូប​ខាង​ក្រោម
     តាម​រយៈ​គន្លឹះ​ខាង​លើ អ្នក​ប្រាកដ​ជា​យល់​បាន​ច្រើន​ក្នុង​ការ  Log off, Restart និង Shut Down ក្នុង​ Windows 8 សូម​បន្ត​ប្រើ​អ្វី​ដែល​ថ្មីៗ និង​មាន​ប្រយោជន៍ :D
 

No comments:

Post a Comment