ខ្ញុំសូមបង្ហាញពីរបៀបបិទ ឬក៏បើកមុខងាររបស់ Libraries។ Libraries គឺជារបៀបប្រមូលឯកសារនៅក្នុងកុំព្យូទ័ររបៀបថ្មី យកមកបង្ហាញនៅកន្លែងតែមួយដែលខ្ញុំ និងអ្នកទាំងអស់គ្នាមិនសូវយល់និងចេះប្រើដូចនេះ តើចង់បិទវាដែរឬទេ?? ។ Libraries មាននៅឯណា? គឺមានបង្ហាញអោយយើងប្រើ នៅពេលយើងបើកកម្មវិធី Windows Explorer មានទៅវាបង្ហាញដូចក្នុងរូបខាងក្រោមនេះ៖
របៀបបិទមុខងារ Libraries នៅក្នុង Windows 7
ប្រសិនបើអ្នកមិនចង់ប្រើទេ ហើយចង់បិទវានោះ សូមទាញយកឯកសារ Disable Libraries Registry Hack រួចពន្លាវា (extract)។
- បន្ទាប់មក ចុចពីរដង (double-click) លើឯកសារដែលមានឈ្មោះ DisableLibrariesFeature.reg
- សូមបិទផ្ទាំងកម្មវិធី Explorer ទាំងអស់ រួច Logoff និង Login កុំព្យូទ័រមកវិញ។
- បើក Explorer ដោយចុច Key Win+E នោះអ្នកនឹងលែងបានឃើញ Libraries ទៀតហើយ។ សូមមើលរូបខាងក្រោម៖
របៀបបើកមុខងារ Libraries នៅក្នុង Windows 7 វិញ
មិនពិបាកទេ គ្រាន់តែចុចពីរដង (double-click) លើឯកសារដែលមានឈ្មោះ EnableLibrariesFeature.reg រួច Logoff និង Login កុំព្យូទ័រមកវិញជាការស្រេច។
=> ទាញយក Disable Libraries Registry
សូមអរគុណ! ដែលបានគាំទ្រប្លកអាក្បាលធំ :D
No comments:
Post a Comment