អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

ចង់​បាន Skin Pack សម្រាប់​ដូរ​រូបរាង Windows 7 ដែរ​ទេ?

ប្រភពៈ អាក្បាលធំ

ថ្ងៃ​នេះ​បាន​ចូល​ឆែក Internet ដើរ​រក​ស្បែក​របស់ Windows 7 ខ្លះ​ថា​តើ​មាន​អី​ខ្លះ? ហេស ហេ ចំជា​សំណាង​មែន ជួប​គេហទំព័រ​មួយ​ដែល​ជា​មេ​ជំនាញ​ខាង ធ្វើ Skin Pack (កញ្ចប់​ស្បែក) ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ចង់​ដឹង​យូរ​ហើយ​ថា​អ្នក​ណា​ជា​អ្នក​បង្កើត Skin Pack ហើយ​ក៏​ចង់​ដឹង​ដែរ​ថា​ឥឡូវ​មាន​ម៉ូដ​ម៉ាយ​ប៉ុន្មាន​ដែរ​ហើយ។
Skin Pack ខុស​ពី Theme ត្រង់​ថា Skin Pack វា​មក​ជា​កញ្ចប់ៗ មាន​លទ្ធភាព​ផ្លាស់​ប្ដូរ​រូបរាង និង​ Style បាន​ច្រើន​ផ្នែក​របស់ Windows ចំណែក​ឯ Theme វិញ​មិនអាច​ផ្លាស់​ប្តូរ​បាន​ច្រើន​នោះ​ទេ។ គេហទំព័រ​មួយ​នេះ​គឺ​ជា​គេ​ហទំព័រ​​​ដើម​ដែរ​ចែកចាយ Skin Pack សូម​ចូល​ទៅ​ស្វែង​រក Skin Pack ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​​ខ្លួន​ឯង​ចុះ៖
 ចូល​ទៅ​កាន់​គេហទំព័រ Skin Pack (http://skinpacks.com/)
  កម្មវិធី​ធ្វើ Skin Pack ដោយ​ខ្លួនឯង
     នេះ​ជា​កម្មវិធី​សម្រាប់​ធ្វើ  Skin Pack ដោយ​ខ្លួនឯង តែ​ខ្ញុំ​មិនដែល​បាន​ប្រើ និង​ចេះ​ធ្វើ​អី​ទេ ព្រោះ​មិនទាន់​បាន​សាក​ប្រើ​សោះ បើ​បងប្អូន​ណា​ចង់​ចេះ​ធ្វើ Skin Pack ដោយ​ខ្លួនឯង សូម​យក​កម្មវិធី​នេះ​ទៅ​រៀន​ធ្វើ​ចុះ ឧទាហរណ៍​៖ បង្កើត Skin Pack ដែល​មាន​លក្ខណៈ​ជា​របស់​ខ្មែរ​ដោយ​មាន​ដាក់​បញ្ចូល​ក្បាច់​ផ្កា​ភ្ញី​ដែល​ ដូនតា​យើង​បន្សល់​ទុក​អោយ។
ចំណាំ៖ - X64 សម្រាប់​ប្រើ​ជាមួយ Windows7 64Bit
            - X86 សម្រាប់​ប្រើ​ជាមួយ Windows7 32Bit
            - XP  សម្រាប់​ប្រើ​ជាមួយ Windows XP
 

No comments:

Post a Comment