អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

WinaeroGlass ធ្វើឲ្យ​ស៊ុម Windows 8 ថ្លា​ដូច​កញ្ចក់

ប្រភពៈ អាក្បាលធំ

សួស្ដី​ សុំ​សួរ​ថា​​តើ​មាន​អ្នក​ប្រើ Windows 8 ចំនួន​ប៉ុន្មាន​នាក់​ហើយ? ចំណែក​ខ្ញុំ​ឯណេះ​អត់​ប្រើ Windows 8 ទេ​គឺ​នៅ​តែ​ប្រើ Windows 7 ដដែល​ព្រោះ​វា​ស្រួល​ប្រើ​មិន​សាំញ៉ាំ ងាយស្រួល​គ្រប់គ្រង មិន​ខ្ជះខ្ជាយ​អ៊ីនធឺណិត​ដោយសារ​តែ Metro UI ដែល​ដើរ​គ្រប់​ពេល​នោះ​ទេ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​ចាំ​ប្រើ Windows 9 វិញ​ក្រែងលោ​​​មាន​អ្វី​គ្រាន់បើ​ជាង Windows 7។ ប្លក​អាក្បាលធំ​សូម​ជូន​កម្មវិធី​មួយ​ឈ្មោះ​ថា WinaeroGlass មាន​តួនាទី​ធ្វើ​ឲ្យ​គ្រប់​​ផ្ទាំង​ស៊ុម​ WIndows 8 មាន​សភាព​ថ្លាឆ្វង់​ដូច​កញ្ចក់​មើល​ធ្លុះ​ទៅ​ផ្ទៃ​ខាងក្រោយ​យ៉ាង​ច្បាស់ សូម​មើល​ពី​ប្រើ​​ខាង​ក្រោម​នេះ ៖

- ចូល​ទៅ​​តំណ​នេះ http://winaero.com/request.php?49
- រមូល​ចុះ​រក​មើល និង​ចុច​លើ​ឆ្នុច Download ដើម្បី​ទាញ​យក​កម្មវិធី WinaeroGlass។
- ពន្លា​វា​ជាមួយ​កម្មវិធី Winrar។
- ចុច​ដំណើរការ​កម្មវិធី WinaeroGlass (លោកអ្នក​ត្រូវ Logoff ឬ restart ម៉ាស៊ីន​កុំព្យូទ័រ​ដើម្បី​ទទួល​បាន​លទ្ធផល)។
គំរូ​លទ្ធផល​ដែល​បាន​ប្រើ WinaeroGlass
ចំណាំ : កម្មវិធី WinaeroGlass អត់​ទាន់​មាន​រូបរាង UI នៅ​ឡើយ​ទេ ទៅ​អនាគត​វា​នឹង​មាន​រូប​រាង​​ក្នុង​ការ​បញ្ជា​ប្រើ​ប្រាស់។ ហើយ​កម្មវិធី​នេះ​ដែរ​អាច​ដំណើរការ​ទាំង 32-bit និង 64-bit នៃ Windows 8។

អត្ថបទ​ទាក់ទង ៖

- គ្រាប់ចុច​ផ្លូវកាត់​របស់ Windows 8 និង Windows RT
- Windows Reader ជា​កម្មវិធី​បើក PDF ដែល​មាន​ស្រាប់​ក្នុង Windows 8
- កម្មវិធីចាក់​ចំរៀង Aero Glass MP3 Player សម្រាប់ Windows 7
- ចង់​បាន Skin Pack សម្រាប់​ដូរ​រូបរាង Windows 7 ដែរ​ទេ?
- ដាក់​តំណ​ថត​ឯកសារ​របស់​អ្នក​ចូល​ទៅកាន់ Favorites ក្នុង Windows 7 
- បន្ថែម Copy To / Move To ទៅក្នុង Right-Click Menu

No comments:

Post a Comment