អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

របៀប​បិទ​មុខងារផ្ទាំង Lock Screen ក្នុង Windows 8

ប្រភពៈ អាក្បាលធំ

Lock screen ជា​មុខងារ​ផ្ទាំង​ចាក់សោ​នៅ​ពេល​មិន​ប្រើប្រាស់ ដែល​ទើប​តែ​មាន​​នៅ​ក្នុង​ជំនាន់ Windows 8 នេះ​ទេ។ វា​សាក​សម​សម្រាប់​ជាមួយ tablet PC បើ​ជាមួយ laptop និង destop វិញ​ប្រហែល​ជា​មិន​ត្រូវ​ការ​មុខងារ​មួយ​នេះ​ទេ។ តើ​ចង់​បិទ​មុខងារ lock screen ដែល​មាន​ក្នុង Windows 8 ដែរ​ទេ? បើ​ចង​បិទ​សូម​មើល​​ពី​របៀប​បិទ​ខាងក្រោម​នេះ ៖


៙ របៀប​​បិទ Lock Screen តាម​រយៈ Local Group Policy Editor ៖

- របៀប​បិទ​នេះ​គឺ​ត្រូវ​ប្រើ Local Group Policy Editor ដូច្នេះ​សូម​បើក​​វា​ដោយ​ចុច​គ្រាប់ចុច Win + R ព្រម​គ្នា​ដើម្បី​បើក​មុខងារ Run រួច​វាយ​ពាក្យ​ថា gpedit.msc ក្នុង​ប្រលោះ Open: និង​ចុច Enter។ (សូម​មើល​រូប​ខាងក្រោម)

-ពេល​នោះ​ផ្ទាំង Local Group Policy Editor នឹង​បង្ហាញ​ឡើង, លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​តាម​អាសយដ្ឋាន​នេះ ៖
Computer Configuration -> Administrative Templates -> Control Panel -> Personalization
- រួច​ចុច​ផ្ទួន​លើ​ពាក្យ "Do not display the lock screen" ដើម្បី​បើក​ការ​កំណត់។ (សូម​មើល​រូប​ខាង​ក្រោម)

- ជ្រើស​យក "Enabled" ដើម្បី​កំណត់​ឲ្យ​បិទ​មុខងារ Lock screen រួច​ចុច Apply >> OK ជាការស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)

ចំណាំ ៖ បើ​លោកអ្នក​ចង់​ឲ្យ​មុខងារ Lock Screen ត្រឡប់​មក​ដូច​ដើម​វិញ ដោយ​គ្រាន់តែ​ជ្រើស​យក "Not Configured" ឬ "Disabled" ជា​ការស្រេច។

៙ របៀប​បិទ Lock Screen តាម​​រយៈ Registry Editor ៖

- របៀប​មួយ​នេះ​គឺ​យើង​ចូល​ទៅ​បង្កើត​តម្លៃ registry មួយ​ដើម្បី​បិទ​មុខងារ Lock Screen ដោយ​នៅ​ត្រង់ Search Apps ត្រូវ​វាយ​ពាក្យ​ថា regedit នោះ​​រូប​តំណាង​កម្មវិធី Registry Editor បង្ហាញ​ឡើង សូម​ចុច​លើ​វា។ (សូម​មើល​រូប​ខាងក្រោម)

- មួយ​វិញ​ទៀត​លោកអ្នក​ក៏​ចូល​ប្រើ Registry Editor តាម​រយៈ Run បាន​ធម្មតា​ដែរ ​ដោយ​ចុច​គ្រាប់ចុច Win + R ព្រម​គ្នា​, រួច​វាយ​ពាក្យ​ថា regedit ក្នុង​ប្រលោះ Open: និង​ចុច Enter។ (សូម​មើល​រូប​ខាងក្រោម)

- លោកអ្នក​ត្រូវ​ចូល​ទៅ​កាន់​ទីតាំង​តាម​អាសយដ្ឋាន​នេះ ៖
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows\Personalization

- ប្រសិនបើ​អ្នក​មិន​ឃើញ​មាន​តម្លៃ Personalization នោះ​ទេ, សូម​ចុច​កណ្ដុរ​ស្តាំ​លើ​តម្លៃ "Windows" ជ្រើស​យក New >> Key ដោយ​ដាក់​ឈ្មោះ​ថា Personalization ។

- បន្ទាប់​មក​ទៀត ​ត្រូវ​បង្កើត​តម្លៃ DWORD value ដោយ​ចុច​កណ្តុល​ស្ដាំនៅ​ផ្ទៃ​ទំនេរ​ផ្នែក​ខាង​ស្ដាំ​ជ្រើស​យក New >> DWORD value ដោយ​ដាក់​ឈ្មោះ​ថា NoLockScreen ។

- ចុច​ផ្ទួន​លើ NoLockScreen រួច​ដាក់​តម្លៃ 1 នៅ​ត្រង់​ប្រលោះ value name: ដើម្បី​បញ្ជា​ឲ្យ​បិទ​មុខងារ Lock Screen ។

- ជា​កិច្ច​បង្ហើយ​ត្រូវ​បិទ​កម្មវិធី registry editor និង​ត្រូវ​ចាប់ផ្ដើម​ម៉ាស៊ីន​សាឡើងវិញ​ជាការស្រេច។
ចំណាំ ៖ បើ​លោកអ្នក​ចង់​ឲ្យ​មុខងារ Lock Screen ត្រឡប់​មក​ដូច​ដើម​វិញ ដោយ​គ្រាន់​តែ​ដូរ​តម្លៃ 1 ទៅ​ជា​តម្លៃ 0 (សូន្យ) វិញ។

៙ វិធី​បិទ Lock Screen តាម​ផ្លូវកាត់​ ៖

- វិធី​វិញ​មួយ​នេះ​គឺ​លឿន​ និង​មិន​សាំញ៉ាំ តែ​ត្រូវការ​អ៊ីនធឺណិត​ដើម្បី​ទាញ​យក​ឯកសារ​តម្លៃ registry យក​មក​ដំឡើង​ជា​ការ​ស្រេច​សូម​មើល ៖
- ត្រូវ​ទាញ​យក​ឯកសារ registry ដែល​មាន​មុខងារ​បង្កើត​តម្លៃ registry ដោយ​ស្វ័យប្រវត្ត ​ Download DisableLockScreen.zip
- ពន្លា​វា​ដោយ​កម្មវិធី Winzip ឬ Winrar.... ។
- រួច​ចុច​ផ្ទួន ​លើ​ឯកសារ​ដែល​មាន​ឈ្មោះ​ថា DisableLockScreen.reg ដើម្បី​ដំណើរការ​បិទ​មុខងារ Lock Screen ។

- នោះ​ផ្ទាំង​សួរ​បញ្ជាក់​របស់ Redistry Editor នឹង​បង្ហាញ​ឡើង សូម​ចុច Yes ដើម្បី​ប្រតិបត្តិ។
ចំណាំ ៖ បើ​លោកអ្នក​ចង់​ឲ្យ​មុខងារ Lock Screen ត្រឡប់​មក​ដូច​ដើម​វិញ ដោយ​គ្រាន់តែ ដំណើរការ​ឯកសារ​ឈ្មោះ​ថា EnableLockScreen.reg ជា​ការ​ស្រេច។

   វិធី​ទាំង 3 ខាង​លើ​គឺ​សុទ្ធតែ​មាន​គោល​បំណង​ដូចគ្នា គ្រាន់តែ​ការ​អនុវត្តន៍​ខុស​គ្នា បើគិត​ថា​មួយ​ណា​ងាយស្រួល​សូម​ធ្វើ​តាម​មួយ​នោះ​ចុះ៕

អត្ថបទ​ទាក់ទង ៖

- គ្រាប់ចុច​ផ្លូវកាត់​របស់ Windows 8 និង Windows RT
- WinaeroGlass ធ្វើឲ្យ​ស៊ុម Windows 8 ថ្លា​ដូច​កញ្ចក់
- ចង់​បាន Skin Pack សម្រាប់​ដូរ​រូបរាង Windows 7 ដែរ​ទេ?
- បន្ថែម Copy To / Move To ទៅក្នុង Right-Click Menu
- យក​ល្បឿន​អ៊ីនធឺណិត 20% ពី Windows មកបង្គ្រប់​​​វិញ​

No comments:

Post a Comment