ខ្ញុំសូមលើកយកពីវិធីទាញយកឯកសារ SWF ដោយប្រើកម្មវិធី Firefox
ងាយស្រួលប្រើ មិនចាំបាច់រកកម្មវិធីអ្វីផ្សេងនោះទេ។
នៅពេលដែលលោកអ្នក ចូលមើលអត្ថបទក្នុងតំបន់បណ្ដាញនានា
ឃើញដាក់ឯកសារ SWF ដែលអ្នកចង់បាននោះ
គន្លឹះនេះគឺល្អសម្រាប់អ្នកដែលមិនទាន់ចេះក្នុងការទាញយកឯកសារ
។ សូមមើលពីវិធីទាញយក SWF ដូចខាងក្រោមនេះ៖
អំពីឯកសារ SWF : គឺស្ថិតក្នុងត្រកូល Flash ពាក្យពេញគឺ Shockwave Flash Movie ជាប្រភេទឯកសារមានចលនាបង្កើតដោយ Adobe Flash។ ជាការលាយបញ្ចូលអក្សរ រូបភាពជា Vector និង Raster ដោយមានការដាក់បញ្ជាដោយ ActionScript ដើម្បីកំណត់ចលនានានា គោលបំណងដែលបង្កើត SWF គឺសម្រាប់បង្កើតចលនាផ្សេងៗក្នុងគេហទំព័រ ដែលភាសាផ្សេងៗទៀតមិនងាយបង្កើត។ ទាល់តែមាន Flash plug-in ទើបកម្មវិធី browsers អាចដំណើរការ SWF បាន។ មុនដំបូង Flash បង្កើតដោយក្រុមហ៊ុន Macromedia តែលក់ទៅអោយ Adobe system ក្នុងឆ្នាំ 2005 ឥឡូវពាក្យថា Macromedia Flash ត្រូវបានជំនួសមកវិញថា Adobe Flash។
ជាឧទាហរណ៍ ខ្ញុំសូមលើកយកពីរបៀបទាញយក រូបទូរស័ព្ទ 360 ដឺក្រេ ដែលមានក្នុង តំបន់ បណ្ដាញ GSMArena.com យកមកអនុវត្តន៍។
- ចូលទៅគេហទំព័រ GSMArena
- ចូលទៅកាន់ក្រុមទូរស័ព្ទណាមូយ (ឧទាហរណ៍ Sony Ericsson) រួចចុចលើរូបទូរស័ព្ទណាមួយ (ឧទាហរណ៍ Sony Ericsson Xperia PLAY)
-ម៉ៅស្តាំលើទីតាំងទទេជ្រើសយក "មើលព័ត៌មានទំព័រ"
- ចុចលើផ្ទាំង "មេឌៀ" រួចរកមើលឯកសារ SWF ដែលមានទំហំច្រើន KB រួចចុច "រក្សាទុកជា..."
- រើសទីតាំងរក្សាទុកឯកសារក្នុងកុំព្យូទ័ររបស់អ្នក ជាការស្រេច។
បន្ថែម : បើអ្នកមិនដឹងថាត្រូវបើកមើល SWF ដោយកម្មវិធីណាមួយនោះ សូមប្រាប់ថា Browser ទូទៅអាចបើកមើល SWF បាន៕
- 5 កម្មវិធី Download Manager ប្រើមិនគិតប្រាក់
- មិនចាំបាច់ Update កម្មវិធី Internet Download Manager (IDM) ក៏អាចដើរបានត្រឹមត្រូវជាមួយ Firefox ដែរ!

![]() |
Sony Ericsson |
-ចុចលើ 360⁰ View ដើម្បីចូលមើលរូបទូរស័ព្ទ ដែលជាឯកសារ SWF
-ម៉ៅស្តាំលើទីតាំងទទេជ្រើសយក "មើលព័ត៌មានទំព័រ"
- ចុចលើផ្ទាំង "មេឌៀ" រួចរកមើលឯកសារ SWF ដែលមានទំហំច្រើន KB រួចចុច "រក្សាទុកជា..."
![]() |
រកមើល SWF ដោយខ្លួនឯងដោយមើលលើតំណ និង ទំហំឯកសារ |
- រើសទីតាំងរក្សាទុកឯកសារក្នុងកុំព្យូទ័ររបស់អ្នក ជាការស្រេច។
បន្ថែម : បើអ្នកមិនដឹងថាត្រូវបើកមើល SWF ដោយកម្មវិធីណាមួយនោះ សូមប្រាប់ថា Browser ទូទៅអាចបើកមើល SWF បាន៕
អត្ថបទទាក់ទង៖
- របៀបបង្ហោះនិងដាក់បង្ហាញឯកសារ SWF ក្នុងប្លក- 5 កម្មវិធី Download Manager ប្រើមិនគិតប្រាក់
- មិនចាំបាច់ Update កម្មវិធី Internet Download Manager (IDM) ក៏អាចដើរបានត្រឹមត្រូវជាមួយ Firefox ដែរ!
No comments:
Post a Comment