យើងដឹងហើយថាកម្មវិធីបើកអ៊ីនធឺណិត (Browser)
គឺមាននាទីបកប្រែភាសាកូដពីអ៊ីន ធឺណិតមកបង្ហាញជាភាសាមនុស្ស,
រូបភាព ឬអ្វីផ្សេងៗអោយអ្នកប្រើមើលយល់។
លោកអ្នកក៏អាចរក្សាទុកទំព័របណ្ដាញរបស់គេហទំព័រទាំងនោះ
សម្រាប់បើកមើលក្នុងកុំព្យូទ័រនៅពេលក្រោយដោយមិនចាំបាច់មាន
អ៊ីនធឺណិតឡើយ។
ឧទាហរណ៍៖ លោកអ្នកបានចូលមើលគេហទំព័រ/ប្លក ដែលមានមេរៀនដែលលោកអ្នកត្រូវការ រួចហើយក៏ចង់រក្សាវាទុកមើលនៅពេលដែលគ្មានអ៊ីនធឺណិត ដោយប្រើមុខងារ Save Web page ដែលមានស្រាប់ក្នុងកម្មវិធី Browser នីមួយៗ។ តែមាន Browser ខ្លះអាចមានសមត្ថភាពរក្សាទុក ទំព័របណ្ដាញ (Web page) ទៅជាឯកសារប័ណ្ណសារ (Web archive) ដែលវាច្រករាល់ឯកសារទាំងឡាយដែលផ្ទុកបង្ហាញក្នុងទំព័រនោះទៅជា ឯកសារតែមួយគត់ជា *.MHTនិង *.MHTML ហើយកម្មវិធី Browser ខ្លះបានត្រឹមរក្សាទុកជា HTML ធម្មតាតែប៉ុណ្ណោះ!!។
តើគួររក្សាទុកទំព័រគេហទំព័រជា HTML ឬក៏ Web archive (*.MHT ឬ *.MHTML)?
HTML : បើអ្នករក្សាទុកទំព័រជាឯកសារ *.HTML (Webpage complete) នោះលោកអ្នកនឹងទទួលបានឯកសារមួយដែលមានកន្ទុយជា HTML និង Folder ដែលផ្ទុកឯកសារផ្សេងរបស់ទំព័រនោះ។ ហើយឯកសារ HTML នោះគឺមានទំនាក់ទំនងគ្នាជាមួយ Folder នោះ បើអ្នកលុប ឯកសារដែលមានកន្ទុយ HTML នៅពេលនោះ Folder ដែលមានឈ្មោះដូចឯកសារ HTML ក៏លុបដោយស្វ័យប្រវត្តិទៅតាមនោះដែរ។ការរក្សាទុកជា HTML មានពីរជម្រើសគឺ HTML complete ដែលរក្សាទុកទាំងរូបភាពដែលមានក្នុងទំព័រនោះដែរ មួយទៀតគឺរក្សាទុកតែអក្សរសុទ្ធ។
MHTML : បើអ្នករក្សាទុកទំព័រជាឯកសារប័ណ្ណសារ *.MHTML (Web acrchive) នោះលោកអ្នកនឹងទទួលបានឯកសារតែមួយគត់ ដែលមានកន្ទុយជា MHTML ដែលងាយស្រួលទុកដាក់ក្នុងកុំព្យូទ័រដើម្បីបើកមើលនៅពេលក្រោយ(បើក មើលដោយមិនមានអ៊ីនធឺណិត) :D។
MHTML ឬ MHT ពិតជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលចង់រក្សាទុកទំព័រពីគេហទំព័រ/ប្លក។
តើ Browser ណាខ្លះដែលអាចរក្សាទុកជា *.MHT ឬ *.MHTML?
- Internet Explorer : អាចរក្សាទុកទំព័រជាឯកសារប័ណ្ណសារ *MHT បាន។
- Opera : អាចរក្សាទុកទំព័រជាឯកសារប័ណ្ណសារ *MHTML បានយ៉ាងងាយស្រួល និងមានល្បឿនរក្សាទុកលឿនគ្មានគូប្រៀប។ មូលហេតុដែលមានអ្នកនៅតែស្នេហា Opera ក៏ព្រោះតែចំណុចនេះហើយ។
- Chrome : មិនអាចរក្សាទុកទំព័រជាឯកសារប័ណ្ណសារ *.MHT ឬ *.MHTML ទេ អាចត្រឹមតែរក្សាទុកជា HTML តែប៉ុណ្ណោះ។
- Firefox : មិន អាចរក្សាទុកទំព័រជាឯកសារប័ណ្ណសារ *.MHT ឬ *.MHTML ទេ អាចត្រឹមតែរក្សាទុកជា HTML តែប៉ុណ្ណោះ។ តែយើងអាចបន្ថែម Add On (កម្មវិធីបន្ថែម) ដើម្បីអោយFirefoxអាចរក្សាទុកជា MHTML បានផងដែរ ។
ដូច្នេះយើងឃើញថាកម្មវិធី Internet Explorer (MHT) និង Opera (MHTML) មានសមត្ថភាពអាចរក្សាទុកទំព័ររបស់គេហទំព័រ/ប្លកនានាជាឯកសារតែមួយ បាន ចំណែក Firefox ទាល់តែបន្ថែម Add On ទើបអាចរក្សាទុកជា MHTML។
របៀបដាក់កម្មវិធីបន្ថែមអោយ Firefox អាចរក្សាទុកជា *.MHTML និង *.MAFF (zipped)
*.MHTML : ដូចបានរៀបរាប់ខាងលើរួចហើយថា *.MHTML គឺជាឯកសារប័ណ្ណសាររបស់ Browser ទូទៅដែលអាចរក្សាទំព័រណាមួយរបស់គេហទំព័រ/ប្លក ទៅជាឯកសារតែមួយងាយស្រួលបើកមើល និងទុកដាក់ក្នុងកុំព្យូទ័រ។ តែ *.MHTML មិនអាចរក្សាជាប់ឯកសារក្រៅពី អក្សរនិងរូបភាពនោះទេ។*.MAFF : គឺជាឯកសារប័ណ្ណសាររបស់ Firefox ដែលអាចរក្សាទំព័រណាមួយរបស់គេហទំព័រ/ប្លក ទៅជាឯកសារតែមួយដូច *.MHTML តែពិសេសត្រង់ថា អាចបង្ហាប់ (Zip) អោយមានទំហំតូចបាន និងអាចរក្សាគ្រប់យ៉ាងដូចជា វីដេអូ និង អូឌីយ៉ូ ដែលបានបង្កប់ (embed) ក្នុងទំព័រនោះមកជាមួយបានដែរ។
- ចុចទីនេះដើម្បីដំឡើង Add On ឈ្មោះថា Mozilla Archive Format
- ចុចប៊ូតុង + Add to Firefox ដើម្បីដំឡើង (ចាប់ផ្ដើមឡើងវិញទៅតាមការទាមទាររបស់កម្មវិធីបន្ថែម)
- នោះលោកអ្នកនឹងអាចប្រើ Firefox ដើម្បីរក្សាទុកជា *.MHTML និង *.MAFF (zipped) បានហើយ។
លក្ខណៈពិសេស Mozilla Archive Format, with MHT and Faithful Save
- អាចរក្សាទុកទំព័រជាឯកសារប័ណ្ណសារ *.MHTML និង *.MAFF (zipped)- អាចរក្សាទុកគ្រប់ផ្ទាំង (Tab) ទាំងអស់ក្នុងពេលតែមួយ
បញ្ជាក់៖ *.MAFF មិនអាចបើកជាមួយ Browser ផ្សេងក្រៅពី Firefox បាននោះទេ តែបើរក្សាទុកជា *.MHTML គឺអាចបើកបានជាមួយ Internet Explorer និង Opera បាន។
No comments:
Post a Comment