អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

ប្លែក​ភ្នែក​ជាមួយ Google បាក់​ធ្លាក់​ចុះ, Google អណ្ដែត​ទឹក និង Google បុរាណ

ប្រភពៈ អាក្បាលធំ

កាល​ពី​មុន​​លោក​អ្នក​ធ្លាប់​ដឹង​អំពី​គេហទំព័រ​ដែល​មា​នាទី​ដូរ​អក្សរ​របស់ Google ដែល​មាន​ពណ៌​ចម្រុះ​ ឲ្យ​ដូរ​ទៅ​ជា​អក្សរ​ដែល​អ្នក​ចង់​ដាក់ ឧទាហរណ៍​ ឈ្មោះ​របស់​អ្នក​ជា​ដើម។ តែ​លើក​នេះ​ ប្លែក​ជាង​មុន​បន្តិច ដែល​ទាក់ទង​អំពី​ផ្ទាំង​ស្វែង​រក​របស់ Google ដែល​​មាន​លក្ខណៈ​ប្លែក​ភ្នែក គឺ ៖
- Google Gravity : គឺ​ជា​ការ​យក​ផ្ទាំង​ស្វែង​រក​របស់ Google ធ្វើ​ឲ្យ​ធ្លាក់​ចុះ​មក​ដី ដែល​មើល​ទៅ​ស្មាន​ថា Google ធ្លាក់​ពី​លើ​មេឃ។ ចំនុច​នេះ​អាច​យក​ទៅ​លង អ្នក​ដែល​ទើប​តែ​ចេះ​ប្រើអ៊ីនធឺណិត ឲ្យ​ឆ្ងល់​បាន។
Google Gravity

- Google Underwater : ជា​ការ​លេង​ស្ទីល ដោយ​មាន​ជា​រូប​ទឹក​ និង ​មាន​ត្រី​ហែល​ទៅ​វិញ​ទៅ​មក ហើយ​អក្សរ Google និង​របា​ស្វែង​រក​អណ្ដែត​ទឹក​​។ នេះ​គ្រាន់តែ​ជា​ការ​ច្នៃ​ប្រឌិត​ឲ្យ​ប្លែក​ភ្នែក​តែ​ប៉ុណ្ណោះ។
Google Underwater

- Google Terminal : គឺ​ជា​ស្ទីល Google ដែល​មាន​រូបរាង​ជា ប្រព័ន្ធ​ដំណើរការ​ពី​សម័យ​មិន​ទាន់មាន Windows គឺ​ជំនាន់ DOS។ ដោយ​ប្រើ​ជា​ពាក្យ​បញ្ជារ​តាម​រយៈ​ក្ដារចុច និង​អក្សរ​មាន​ពណ៌​ផ្សេងៗ​ជាមួយ​ផ្ទៃ​ខ្មៅ។ គិតៗ​ទៅ​បើ​សិន​ជា​គ្រប់​កម្មវិធី​ប្រើប្រាស់​ក្នុង​កុំព្យូទ័រ​មាន​លក្ខណៈ​ បែប ternimal ប្រហែល​ជា​មិន​មាន​គេ​ចាប់​អារម្មណ៍​ប្រើ​ទេ។
Google Terminal

   ខាង​លើ​គ្រាន់តែ​ជា​​គេហទំព័រ​ដែល​គេ​ប្រឌិត​ឲ្យ​មាន​ភាព​ប្លែក​ភ្នែក​តែ​ ប៉ុណ្ណោះ មិន​ជា​បាន​ការ​អ្វី​ទេ។ លើក​ក្រោយ​ទៀត​​​ប្លក​អាក្បាលធំ នឹង​លើក​យក​អ្វី​​ប្លែកៗ​ ដែល​កើត​មាន​ក្នុង​ពិភព​អ៊ីនធឺណិត​យក​មក​ចែក​គ្នា​ដឹង​ឮ​ទាំង​អស់​គ្នា។ កុំ​ភ្លេច​! យូរៗ​ចូល​មើល​ប្លក​អាក្បាលធំ​ម្ដង៕

អត្ថបទ​ទាក់ទង៖

- កំពូល​គេហទំព័រ​ទាំង 20 ដាក់​អោយ​ទាញ​យក MP3 ដោយ​សេរី
- បន្ថែម​សុវត្ថិភាព​គណនី Google ដោយ​ប្រើ​លេង​ទូរស័ព្ទ​ (2-Step Verification)
- របៀប​ផ្ញើ Email អនាមិក​ឬ​ការ​ផ្ញើ​ Email ដោយ​មិន​អោយ​គេ​ដឹង
- រូប​សញ្ញអារម្មណ៍ (Emotions) ​របស់ Facebook ឆ្នាំ 2012
- ​បង្កើត​គណនី​អ៊ីមែល @outlook.com របស់​ក្រុមហ៊ុន Microsoft
- 10 ជម្រើស​កម្មវិធី PC Suite ប្រើជាមួយទូរស័ព្ទ Android
- កំពូល​កម្មវីធី iPhone ទាំង 10 ដែល​អាច Calls ដោយ​​មិន​អស់​លុយ
- គន្លឹះ​សរសេរ​អក្សរ​អង់គ្លេស​បញ្ច្រាស​​ផ្ងារជើង​ឡើង​លើ​ (Filp text)
- របៀប​ឆែក​មើល​សុវត្ថិភាព​តំណ​ភ្ជាប់ (Link) មុន​នឹង​ចុច​

No comments:

Post a Comment