Windows 8 គឺមានលក្ខណៈ
ពិសេសៗច្រើនណាស់ ដែលជាហេតុទាក់ទាញអ្នកប្រើប្រាស់ អោយមកចាប់អារម្មណ៍វាខ្លាំងសម្បើមណាស់ អ្នកណាក៏ទន្ទឹងរង់ចាំ Windows 8 ដែរ គឺអោយតែចេញ Full ភ្លាមគឺយកមកដាក់ក្នុងកុំព្យូទ័រភ្លែត។ តែ Windows 8 ទើបតែចេញសំរាប់អ្នកអភិវឌ្ឍន៍ ដូច្នេះមិនទាន់ហ៊ានប្រើនៅឡើយ។ បើតាមដំណឹងឭសូរថា ប្រហែល ខែ 10 ឆ្នាំ 2012 ឯណោះ យូរដែរ ។ លក្ខណៈពិសេសៗដែលលេចធ្លោជាងគេទាំង 10 មានដូចជា៖
- អន្ទះអន្ទែង : ជា OS ដែលធ្វើអោយអ្នកប្រើប្រាស់ចង់បានជាងគេ និងធ្វើអោយអ្នកប្រើប្រាស់ធុញនឹងការរង់ចាំ ជាងគេ ហើយក៏ជា OS ដែលគេសង្ឃឹមថាលក់ដាច់គេ និងលឿនបំផុតក្នុងប្រវត្តិសាស្ត្រ OS។ តើលោកអ្នកចង់ប្រើ Windows 8 ដែលទេ??
- WINDOWS TO GO : អាចបង្កើតអោយ Boot តាម USB Flash ដែលគេហៅថា Live USB ដូចនេះអ្នកអាចប្រើ Software ដែលអ្នកចូលចិត្តបានគ្រប់ទីកន្លែងដោយប្រើតែ USB Flash។ ឡូយណាស់ចំនុចនេះ
- WINDOWS STORE : មានហាងលក់ Software សម្រាប់ Windows ដែលបង្កើតឡើងដោយ Microsoft ផ្ទាល់ ងាយស្រួលស្វែងរក និងជ្រើសរើសប្រើ Software ណាដែលអ្នកគិតថាល្អជាងគេ។ ល្អណាស់ តែដូចជារាងយឺតជាងគេជាងឯងបន្តិចហើយ!!!
- METRO STYLE UI : នាំមកជូនបទពិសោធន៍ថ្មីចែស ដែលអ្នកប្រើ Windows ជំនាន់មុនៗ មិនដែលជួប វាគឺជាមជ្ឈមណ្ឌលប្រមូលផ្ដុំព័ត៌មានទាន់ហេតុនារណ៍របស់អ្នកផ្ទាល់។ ឡូយដែរតែវាស៊ី Internet ណាស់ សំរាប់អ្នកប្រើ Innertnet ដែលមានដែនកំណត់
- BETTER SECURITY : បង្កើនសមត្ថភាពសន្តិសុខប្រព័ន្ធខ្លាំងជាងមុន ដោយមានភ្ជាប់មកជាមួយស្រាប់នូវកម្មវិធីកំចាត់មេរោគរបស់ Microsoft ដែលមានឈ្មោះថា Windows Defender ។ តែប្រហែលជាគ្មានគេចាប់អារម្មណ៍ទេមើលទៅ ហាស ហា
- INTERNET EXPLORER 10 : មានកម្មវិធីបើក Internet សេរីថ្មីចែស ដែលដើរកាន់តែស្រួលជាមួយ CSS3, HTML5 និងអាចបង្កើនល្បឿន បើកមើលជាមួយវ៉ែបសាយដែលមាន Flash ច្រើន ។ ខ្ញុំចូលចិត្តប្រើតែ Firefox ព្រោះមានលក្ខណៈពិសេសសម្រាប់ខ្មែរច្រើនជាងគេ
- FASTER BOOTING : នេះជាចំនុចពិសេសបំផុតដែលធ្វើអោយផ្អើលក្នុងពិភព OS ដោយចំណាយពេលបើកកុំព្យូទ័រ ចូលដល់ Windows ប្រើថេរវេលាតែ 8 វិនាទីតែប៉ុណ្ណោះ ។ ស្តាប់មើលទៅដូចជាមិនទាន់ហ៊ានជឿទេ
- APPS ALWAYS ON : ប្រើកម្មវិធីដោយមិនបាច់បិទទេបងប្អូន បើកប្រើបានលឿន ចំណេញពេលខ្លាំងណាស់។ ចំលែកដែរ
- MINIMAL RAM : ប្រើប្រាស់ RAM តិចមិនធ្លាប់មាន គឺប្រើប្រហែលតែ 300MB នៃ RAM របស់កុំព្យូទ័រដើម្បី Run Windows 8។ អីយ៉ាស់!!! ល្អណាស់នៀក កុំអោយស៊ីថ្មពេក
- SINGLE PLATFORM : មានទ្រង់ទ្រាយតែមួយ មានន័យថានឹងមាន Software មួយចំនួន អាចដើរជាមួយ Desktop, Laptop, Teblet, ឬក៏ Mobile phone បានដោយសេរី។ អីយ៉ា!! អញ្ចឹង soft របស់ Mobile phone អាចប្រើបានជាមួយ Desktop ឬ Laptop
ផ្ទាំង Metro UI របស់ Windows 8 |
-ចុចប៊ូតុង Key Win + R. ដើម្បីបើកផ្ទាំងកម្មវិធី Run
-វាយពាក្យ REGEDIT ក្នុងប្រអប់ dialog របស់ Run
-ចូលទៅមានទីតាំងដូចខាងក្រោមនេះ៖
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
-ចុចលើ RPEnabled ចំនួនពីរដងផ្ទួនៗ
-ដាក់តម្លៃ 0 (សូន្យ) ក្នុងប្រអប់ Value data រួចចុច OK
-Logoff and logon ម្ដងទៀតជាការស្រេច
ឥឡូវផ្ទាំង Metro UI បានបាត់ហើយ Windows 8 មើលទៅដូចជា Windows 7 វិញ.
ចំណាំ៖ ដើម្បីបើក Metro UI ត្រលប់មកវិញគឺត្រូវ ដាក់តម្លៃ 1 (មួយ) ជំនួសអោយលេខ 0 (សូន្យ) ក្នុងប្រអប់ Value data របស់ RPEnabled វិញ៕
No comments:
Post a Comment