អត្ថបទផ្សេងទៀតៈ

Saturday, October 5, 2013

កំពូល​កម្មវិធី Disk Defragmenter ទាំង 10 ប្រចាំ​ឆ្នាំ 2012

ប្រភពៈ អាក្បាលធំ

សម្រាប់​ឆ្នាំ​ថ្មី​នេះ​ ខាង​វ៉ែបសាយ TopTenREVIEWS បានចាត់​ចំ ណាត់ថ្នាក់កម្មវិធី Disk Defragmenter  ទាំង 10 ប្រចាំ​ឆ្នាំ2012 ដែល​សុទ្ធតែ​ជា​កម្មវិធី​ដែលមាន គីឡូធ្ងន់ៗ ហើយ​មាន​មួយ​ចំនួន មិនដែល​ប្រើ​សោះ និង​មួយចំនួន​ទៀត​មិនដែល​ឮឈ្មោះ ហាស ហា​ មក​ពី​ខ្ញុំ​​មិន​ដែល​ធ្វើ Defragment បាន​ជា​ខ្ញុំ​មិនសូវ​ដឹង​ខាង​កម្មវិធី Disk Defrag- menter។ ហើយ​កម្មវិធី​ដែល​វ៉ែបសាយ TopTenREVIEWS បាន​ចាត់​ចំណាត់ថ្នាក់​នោះ​សុទ្ធតែ​ជា​កម្មវិធី​គិត លុយ (អត់​ឃើញ​កម្មវិធី​ Free ទេ​ប្រហែល​មក​ពី​គេ​ចង់​​ឡង់សេ​កម្មវិធី​ថ្លៃៗ​ហើយ​មើលទៅ)។
 - Defragment = គឺ​ជា​ការ​រៀនចំ Address របស់​ឯកសារ​ទាំង​អស់​ដែរ​មាន​នៅ​ Drive ឬក៏ HDD អោយ​មាន​របៀប​រៀបរយដើម្បី​សម្រួល​ដល់​ ប្រព័ន្ធ​ដំណើរការ ( Windows ) អោយ​បើក ឬ​ រក​ឯកសារ​បាន​រហ័ស ចំណេញ​ពេលវេលា។ល។ ការ Defragment មិន​ធ្វើ​អោយ​ឯកសារ​របស់​លោក​អ្នក​ផ្លាស់​ទី​នោះ​ទេ គឺ​គេ​គ្រាន់តែ​រៀប Address របស់ Files ដើម្បី​បង្កើន​ល្បឿន​រាវរក​តែ​ប៉ុណ្ណោះ។
Disk defragmenter software មាន​តាំង​ពី​ប្រព័ន្ធដំណើរការ MS-DOS មកម៉្លេះ!!!! ហើយ​ Microsoft បាន​បញ្ចូល​កម្មវិធី​នេះ​មក​ប្រាប់ ដែល​ជា​ហេតុ​ធ្វើ​អោយ​យើង​ប្រើ​របស់ Microsoft មក​ជា​យូរ​ហើយ។ លោក​អ្នក​គួរតែ​ប្រើ​កម្មវិធី​ដែល​គេ​បង្កើត​យ៉ាង​ពិសេស​ក្នុង​ការ Defragment ។ បើ​ចង់​ដឹង​ថា​កម្មវិធី​មួយ​ណា​ដែល​ជាប់លេខ​មួយ នោះ​សូមមើល​ខាងក្រោម​នេះ៖
1- បាន​ទៅ​លើ​កម្មវិធី Diskeeper ដែល​មាន​មុខងារ​ច្រើន​ជាង​គេ។ រីឯ​តម្លៃ​វិញ​ក៏​ថ្លៃ​ជាង​គេ​ជាង​ឯង​ដែរ ចង់​ដឹង​ថា​មាន​មុខងារ​អី​ខ្លះ សូម​ចូល​ទៅ​មើលទៅ :D
2- បាន​ទៅ​លើ​កម្មវិធី PerfectDisk ដែល​មាន​មុខងារ​ពេញ​ដែរ។ មិន​ដឹង​ថា​កម្មវិធី​ដែលជាប់​លេខ​ 2 នេះ​ចាញ់​លេខ​មួយ​ត្រង់ណា​ទេ? សូម​ចូល​ទៅ​មើល​ដោយ​ខ្លួន​ឯងទៅ :D
3-  បានទៅ​លើកម្មវិធី O&O Defrag ដែល​ជា​កម្មវិធី​របស់​ក្រុមហ៊ុន​ល្បី​ខាង Recovery Data ឥឡូវ​មក​ល្បី​ខាង Disk Defragment ទៀត មិនធម្មតាមែន O&O។ សូម​ចូល​ទៅ​មើល​ទៅ​បើ​ចង់​ដឹង
4-  បាន​ទៅ​លើ​កម្មវិធី Norton Utilities នែក​កម្មវិធី​ក្រុមហ៊ុន​នេះ​ល្បី​ខាង Anti Virus និង​ជំនាញ​ការ​ពារ Data ណាស់ កាលពី​មិនទាន់មាន Windows 7 គេ​ចូល​ចិត្ត​ប្រើ Norton Ghost ណាស់។ សូម​ចូល​ទៅ​មើល​អោយ​ច្បាស់​ទៅ :D
5-  បាន​ទៅ​លើ​កម្មវិធី Puran Defrag ដែលជា​កម្មវិធី​មិនសូវ​មាន​អ្នកដឹង​ ជាពិសេសគឺខ្ញុំ :D។ ចង់​ដឹង​ថា​មាន​មុខងារ​អី​ខ្លះ សូម​ចូល​ទៅ​មើល​អោយ​ភ្លឺ​ភ្នែក​ម្ដង​ទៅ :D
6-  បាន​ទៅ​លើ​កម្មវិធី MST Defrag ដែល​ជា​កម្មវិធី មិនសូវ​មាន​អ្នកដឹង​ទៀតហើយ ហាស ហា។ ចង់​ដឹង​ថា​មាន​មុខងារ​អី​ខ្លះ សូម​ចូល​ទៅ​មើល​អោយ​បាត់​ឆ្ងល់​ទៅ :D
7-  បាន​ទៅ​លើ​កម្មវិធី Ultimate Defrag ដែលជា​កម្មវិធី មាន​មុខ​ងារ​បង្គួរ ។ ចង់​ដឹង​ថា​មាន​មុខងារ​អី​ខ្លះ សូម​ចូល​ទៅ​មើល​អោយ​ណា​ណី​ទៅ :D
8-  បាន​ទៅ​លើ​កម្មវិធី Advanced Disk Optimizer ដែល​មាន​មុខ​ងារ​តិច​ជាងគេ​ក្នុង​ចំណោម កម្មវិធី​ទាំង 10 នេះ។ ចង់​ដឹង​ថា​មាន​មុខងារ​អី​ខ្លះ សូម​ចូល​ទៅ​មើលអោយជាក់ :D
9-  បាន​ទៅ​លើ​កម្មវិធី Paragon Total Defrag ដែល​ជា​កម្មវិធី​មាន​មុខងារ​បង្គួរ​ដែល​នឹង​ណា។ ចង់​ដឹង​ថា​មាន​មុខងារ​អី​ខ្លះ សូម​ចូល​ទៅ​មើលទៅ យី!!! :D
10- បាន​ទៅ​លើ​កម្មវិធី Smashing Defrag ជា​កម្មវិធី​ឋិតនៅ​លេខរៀង​ទី 10 មាន​មុខងារ​មិន​ចាញ់​គេ​ទេ។ បើ​ចង់​ដឹង​ម៉េច​ក៏​មិនចុច​ចូល​មើល​ទៅ យ៉ាសហេ!! ចាំតែ​គេ​ប្រាប់​បាន​ចូល :D
សរុប​មក​លោកអ្នក​គួរ​តែ​រើស​យក​កម្មវិធី​ណាមួយ ​ដែល​ត្រូវ​ចិត្ត​ទុក​ប្រើ​ចុះ (ឯក​ពី​វិធី​ទាញ​យក​គឺ​រៀន​រក​ដោយ​ខ្លួន​ឯង​សិន​ចុះ) បើ​តាម​ខ្ញុំ​វិញ​ ខ្ញុំ​មិន​ចង់​ប្រើ​កម្មវិធី​ដែល​ផ្ដល់​អោយ​ស្រាប់​របស់ Microsoft នោះ​ទេ​គួរតែ​រក​កម្ម​វិធី​បញ្ចូល​ថ្មី​វិញ​ទើប​មាន​លក្ខណៈ​គ្រប់គ្រាន់។

No comments:

Post a Comment