Windows បានភ្ជាប់មុខងារ Defragment មកជាស្រេច ដែលធ្វើអោយអ្នកប្រើការធម្មតា ងាយស្រួល មិនចាំបាច់រកកម្មវិធីផ្សេងនោះទេ។ តែសូមយល់អត្ថន័យនៃពាក្យ Defragment ជាមុនសិន៖
- Defragment = គឺជាការរៀនចំ Address របស់ឯកសារទាំងអស់ដែរមាននៅ Drive ឬក៏ HDD អោយមានរបៀបរៀបរយដើម្បីសម្រួលដល់ ប្រព័ន្ធដំណើរការ ( Windows ) អោយបើក ឬ រកឯកសារបានរហ័ស ចំណេញពេលវេលា។ល។ ការ Defragment មិនធ្វើអោយឯកសាររបស់លោកអ្នកផ្លាស់ទីនោះទេ គឺគេគ្រាន់តែរៀប Address របស់ Files ដើម្បីបង្កើនល្បឿនរាវរកតែប៉ុណ្ណោះ។ សូមអនុវត្តតាមជំហានខាងក្រោមនេះ៖
-ចុចបើកកម្មវិធី Windows Explorer ដោយចុច Key Windows + E រួចម៉ៅស្ដាំលើ Drive ណាមួយដែលអ្នកគិតថាចង់ Defragment រើសយក Properties (សូមមើលរូបខាងក្រោម)
- រួចរើសចុចលើ Tab Tools >> ចុចប៊ូតុង Defragment now...
- ចុចលើ Drive ណាមួយដែលអ្នកគិតថាចង់ Defragment រួចចុច Analyze disk បន្ទាប់រួចមក ចុច Defragment Disk រង់ចំាំដំណើរការចង់ 100% ជាការស្រេច
***ចំណាំ៖ -បន្ទាប់ពីចប់មួយហើយ អាច Defragment Drive ផ្សេងទៀតបាន។
-ធ្វើ Defragment មួយខែម្ដងៗ ។
No comments:
Post a Comment