មិនថាអ្នកសរសេរប្លកស្រុកខ្មែរនោះទេ ជាពិសេសគឺពួកបរទេស ក៏នៅតែឆ្ងល់ និងចង់បានកម្មវិធី
យកទៅក្លែងចំនួន traffic របស់ប្លកពួកគេឲ្យកើនឡើងផងដែរ។ ដូច្នេះដើម្បីបំបាត់ចម្ងល់របស់ខ្ញុំ ខ្ញុំក៏ស្រាវជ្រាវរកកម្មវិធីដែលអាចក្លែងចំនួន traffic យកមកសាកមើលឲ្យដឹងសខ្មៅ និងចែករំលែកគន្លឹះដល់ខ្មែរអ្នកសរសេរប្លកឲ្យបានដឹងដែរ។ សូមមើលវិធីអនុវត្តន៍ដូចខាងក្រោមនេះ ៖
ចំណាំ :
- អាក្បាលធំ មិនដឹងថាកម្មវិធីដែលនឹងអនុវត្តន៍ខាងក្រោមនេះ វាមានបង្កប់កូដពិសពុល ដែលបង្កបញ្ហាដល់កុំព្យូទ័រ, ឯកសារ និងការសម្ងាត់ របស់អស់លោកអ្នកនោះទេ ខ្ញុំមិនធានា ឬទទួលខុសត្រូវរាល់បញ្ហាដែលកើតបន្ទាប់ពីប្រើកម្មវិធីនេះទេ តែខ្ញុំបានសាកប្រើហើយ ដូចជាមិនមានអ្វីខុសប្រក្រតីទេ។
- ខ្ញុំមិនដឹងថាការប្រើកម្មវិធី Jingling វាធ្វើឲ្យប៉ះពាល់ដល់សេវាកម្មដាក់ផ្សាយពាណិជ្ជកម្មនានាដូចជា google adsense ដែរឬយ៉ាងណានោះទេ។
- ហើយកម្មវិធីនេះមានម៉ឺនុយជាភាសាចិនសុទ្ធមិនមានភាសាអង់គ្លេសទេ ដែលពិបាកក្នុងការប្រើឲ្យអស់លទ្ធភាព។
- អ្វីដែលលោកអ្នកត្រូវយល់គឺ វាគ្រាន់តែជាចំនួនតួលេខក្លែងក្លាយតែប៉ុណ្ណោះ បើលោកអ្នកចង់ឲ្យប្លកមានអ្នកចូលមើលច្រើនមានតែខិតខំសរសេរអត្ថបទ ល្អៗ ចែករំលែកអ្វីដែលល្អៗ យកទៅផ្សាយក្នុង បណ្ដាញសង្គមនានាដូចជា Facebook ជាដើម។
៙ របៀបប្រើកម្មវិធី Jingling ដើម្បីក្លែងចំនួនអ្នកចូលមើលប្លក ៖
- ចូលទៅគេហទំព័រដែលបង្កើតកម្មវិធី Jingling សូមចុចទីនេះ។- ចុចលើ ឆ្នុចពណ៌បៃតងមានអក្សរចិន ដូចរូបខាងក្រោម ដើម្បីចូលទៅទំព័រទាញយក។
- ចុចលើឆ្នុចពណ៌ទឹកក្រូចមានអក្សរចិន ដើម្បីទាញយកកម្មវិធី Jingling។
ចំណាំ : ដោយកម្មវិធីច្រកក្នុងឯកសារ Winrar នោះ លោកអ្នកត្រូវពន្លាវាជាមួយកម្មវិធី Winrar។ ហើយឯកសារនោះខាងគេហទំព័រ Jingling បានដាក់លេខសំងាត់ជាលេខ 123456 ដើម្បីស្រាយ។
- បន្ទាប់ពីទាញយក និង ពន្លាដោយប្រើលេខសំងាត់ 123456 រួចមក សូមចុចបើកដំណើរការកម្មវិធី Jingling។
- ដោយសារខ្ញុំអត់ចេះចិនសូមធ្វើតាមរូបភាពខាងក្រោមនេះ :
- នោះកម្មវិធី Jingling នឹងដំណើរការធ្វើធ្វើឲ្យចំនួនរាល់អ្នកចូលមើលប្លកកើនឡើង និងមិនរំខានដល់ការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នកទេ លោកអ្នកអាចអាចបន្តដាក់ប្លកផ្សេងៗទៀតបាន បើអ្នកមានប្លកច្រើន ឬក៏ដាក់ប្លកដដែលៗបានប្រហែល 6។
- បើលោកអ្នកចង់បិទតំណប្លកដែលអ្នកចង់ឈប់សកម្មភាពវិញ សូមមើលរូបខាងក្រោម ៖
សរុបមក វាជួយឲ្យប្លកយើងកើនចំនួនមែន តែគ្រាន់តែជាតួលេខក្លែងក្លាយ គ្រាន់តែទុកលួងម្ចាស់ប្លកតែប៉ុណ្ណោះ! ៕
_________________________
អរគុណដល់ +Nakry Tse ដែលបានជួយបកប្រែអក្សរ។
No comments:
Post a Comment