អត្ថបទផ្សេងទៀតៈ

Tuesday, October 1, 2013

បង្កើន​ចំនួន​តួលេខ​​អ្នក​ចូល​​មើល​ប្លក​ដោយ​ប្រើ​កម្មវិធី

ប្រភពៈ អាក្បាលធំ

បាទ​សួស្ដី ថ្ងៃ​នេះ​ខ្ញុំ​មាន​គន្លឹះ​មួយ​ចែក​ជូន​ដល់​បងប្អូន​ជាពិសេស​អ្នក​ដែល​កំពុង ​ប្រើ​ប្លក។ បន្ទាន់​ពី​លោក​អ្នក​បាន​បង្កើត​ប្លក​រួច​ហើយ ហើយ​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា នោះ​ប្រហែល​មក​ពី​ប្លក​លោក​អ្នក​មាន​សូវ​មាន​អត្ថបទ​ថ្មីៗ ឬ​ប្រហែល​ប្លក​លោកអ្នក​គេ​មិន​សូវ​ស្គាល់ ដើម្បី​ធ្វើ​ឲ្យ​ប្លក​ទទួល​បាន​​អ្នក​ចូល​មើល​ទាល់តែ​ម្ចាស់​ប្លក​ខំ​ ខ្នះខ្នែង​ដូចជា៖


  • ខិតខំ​សរសេរ​អត្ថបទ​ឲ្យ​បាន​ច្រើន​ និង​ទាន់​ពេល ជាពិសេស​អត្ថបទ​ចំណេះ​ដឹង។
  • ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​នានា​ ដែល​អ្នក​យល់​ថា​ត្រូវ​ជា​មួយ​ប្រធាន​បទ​អត្ថបទ។
  • សហការ​ជាមួយ​ប្លក​ផ្សេងៗ​ដោយ​ដាក់​តំណ​ភ្ជាប់​ទៅ​វិញ​ទៅ​មក។
  • បើ​មិន​ដឹង​ថា​ត្រូវ​សរសេរ​អ្វី​នោះ អ្នក​អាច​យក​អត្ថបទ​របស់​គេ​មក​កែប្រែ​បន្ថែម​ន័យ​តាម​ចំណូល​ចិត្ត។
 បាទ! ​នេះ​គឺ​ជា​វិធី​ល្អ​បំផុត​ហើយ​ សម្រាប់​អ្នក​សរសេរ​ប្លក ដោយ​ត្រូវ​យក​អត្ថបទ​ដែល​អ្នក​សរសេរ​រួច យក​ទៅ​ដាក់​ផ្សព្វផ្សាយ​តាម​ក្រុម​នានា​ក្នុង Facebook ជា​ការ​ស្រេច ប្រាកដ​ថា​ប្លក​លោកអ្នក​នឹង​ទទួល​បាន​ចំណូល​អ្នក​ទស្សនា​ប្លក​កើន​ឡើង​ជា​ មិន​ខាន។

តើ​មាន​វិធី​អ្វី​ដែល​ធ្វើ​ឲ្យ​ចំនួន​លេខ​អ្នក​ចូល​មើល​ប្លក ​កើន​ឡើង​ដោយ​ម្ចាស់​ប្លក​បាន​ទេ?

   ប្លក​​អាក្បាលធំ​បាន​ស្រាវជ្រាវ​រក​ឃើញ​កម្មវិធី​មួយ​ ដែល​មាន​តួនាទី​ជួយ"​បង្កើន​ចំនួន​អ្នក​ចូល​ទស្សនា​ប្លក"​ដោយ​ស្វ័យប្រវត្តិ ​បាន គ្រាន់តែ​វា​មិន​​​ជា​លឿន​ដូច​ព្យុះ​ណាស់ណា​ទេ។

ដំណើរ​ការ​របស់​កម្មវិធី​គឺ៖ 

  វា​នឹង​បញ្ជា​ឲ្យ​កម្មវិធី Internet Explorer ដែល​មាន​ក្នុង Windows ស្រាប់​បើក​តំណ​អាសយដ្ឋាន​ប្លក បាន​ 4 ទៅ 5 វិនាទី រួច​ក៏​បិទ​វិញ ហើយ​បើក​ទៀត បើក​បិទៗៗៗៗៗ រហូត​ទាល់​តែ​អ្នក​បិទ​កម្មវិធី​នោះ​ដើម្បី​បញ្ឈប់​ដំណើរ​ការ។ វា​មិន​ខុស​ពី​យើង​ទៅ​បើក​មើល​ប្លក​របស់​យើង​ដើម្បី​ឲ្យ​ចំនួន​ប្លក​កើន​ឡើង ​នោះ​ទេ គ្រាន់តែ​យើង​ប្រើ​កម្មវិធី​ជំនួយ​ ស្រួល​ជាង​នឹង​មិន​រវល់​ផង។

តំរូវការ​អនុវត្តន៍​បង្កើន​ចំនួន​អ្នក​ទស្សនា​ដោយ​ប្រើ​កម្មវិធី៖

- បានតែ​ចំពោះ Windows ។
- ត្រូវ​មាន​អ៊ីនធឺណិត​គ្មាន​ដែន​កំណត់ : បើ​អ៊ីនធឺណិត​លោក​អ្នក​មាន​ដែន​កំណត់​នោះ​ នឹង​ធ្វើ​ឲ្យ​អ៊ីនធឺណិត​អស់​លុយ​អត់​ប្រយោជន៍ ​ដោយ​គ្រាន់​តែ​ចង់​ឲ្យ​​ប្លក​មាន​​​ចំនួន​តួលេខ​​អ្នក​ចូល​មើល​​ប្លក។
- ត្រូវ​មាន​កម្មវិធី Java Runtime Environment
- ត្រូវ​មាន​កម្មវិធី  IncreaseCount.exe


របៀប​អនុវត្តន៍៖


- កុំព្យូទ័រ​ដែល​អ្នក​កំពុង​ប្រើ​គឺជា Windows ។
- ត្រូវ​ទាញ​យក​និង​ដំឡើង​​កម្មវិធី Java Runtime Environment ទៅ​តាម​ប្រភេទ Windows 32bit ឬ 64 bit ។
- ទាញ​យក​កម្មវិធី IncreaseCount.exe រួច​ពន្លា​ នោះ​លោកអ្នក​នឹង​ឃើញ​កម្មវិធី ដូច​រូប​ខាង​ក្រោម
រូប​តំណាង​កម្មវិធី IncreaseCount.exe

- ចុច​បើក​កម្មវិធី IncreaseCount.exe នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី​ដូច​រូប​ខាង​ក្រោម ៖

- វាយ​បញ្ចូល​តំណ​អាសយដ្ឋាន​ប្លក​របស់​លោក​អ្នក
ឧទាហរណ៍​ http://www.akbalthom.blogspot.com រួច​ចុច Enter

- នោះ​លោក​អ្នក​នឹង​ឃើញ​កម្មវិធី Internet Explorer បើក​តំណ​នោះ រួច​បិទ​ទៅ​វិញ រួច​បើក​ឡើង​វិញ បើក​បិទៗៗៗៗៗៗៗៗៗៗៗៗ រហូត។ ទាល់​តែ​អ្នក​បិទ​កម្មវិធី IncreaseCount.exe ទើប​វា​ឈប់​ដែរ។
បញ្ជាក់​ចំនួន​បើក

ចំណាំ ៖ អ្នក​អាច​ដំណើរ​ការ​កម្មវិធី IncreaseCount.exe បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន ប្រើ​សិន​បើ​អ្នក​យល់​ថា កុំព្យូទ័រ​របស់​អ្នក​ដើរ​លឿន ដើម្បី​បើក​ឲ្យ​បាន​ច្រើន។
អ្វី​ដែល​ខ្ញុំ​មិន​ដឹង ៖ ខ្ញុំ​មិន​ដឹង​ថា​កម្មវិធី​ IncreaseCount.exe វា​មិន​បង្ក​ទុក្ខ​ ឬ​មាន​កូដ​បង្កប់​អាក្រក់ ក្នុង​កម្មវិធី​នោះ​ទេ សូម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង (ខ្ញុំ​បាន​ប្រើ​ហើយ​ដូច​ជា​មិន​អី​ទេ)។

   បន្ទាប់​ពី​បាន​អនុវត្តន៍​បាន​មួយ​សន្ទុះ​ឃើញ​ថា ចំនួន​តួ​លេខ​រាប់​អ្នក​ចូល​ទស្សនា​ប្លក​ កើន​ឡើង​គួរ​ឲ្យ​ពេញ​ចិត្ត។ ​តែ​នេះ​គ្រាន់តែ​ជា​តួលេខ​ទេ សូម​ខិតខំ​សរសេរ​អត្ថបទ​​ដាក់​ឲ្យ​បាន​ច្រើន​ ទើប​លោកអ្នក​បាន​ទទួល​ចំណូល​អ្នក​ចូល​ទស្សនា​ប្លក​បាន​ពិត​ប្រាកដ។ ជួប​គ្នា​លើក​ក្រោមទៀត​ជាមួយ​ប្លក​អាក្បាលធំ៕

No comments:

Post a Comment