តើការពារលេខសម្ងាត់គណនី Google របស់លោកអ្នកដូចម្ដេច?
ស្រទាប់ទីមួយ៖ ការពារដោយការដាក់លេខសម្ងាត់រឹងមាំ៖
- ប្រើសញ្ញា និង តួអក្សរផ្សេងៗលាយជាមួយគ្នា។
- ត្រូវប្រើលេខសម្ងាត់វែងៗតាមដែរអ្នកអាចចំណាំបាន។
- មិនត្រូវទុកចិត្តកុំព្យូទ័រអ្នកដទៃ ព្រោះអាចមានកម្មវិធីលួច។
- កុំ Save លេខសម្ងាត់ជាមួយ Bowser ត្រូវប្រើខួរក្បាលដើម្បីចំណាំវិញល្អជាង។
ស្រទាប់ទីពីរ៖ ប្រើលេខទូរស័ព្ទរបស់អ្នកដើម្បី Log In
2-Step Verification : គឺជាការដាក់រនាំងការពារអោយគណនី Google ដោយតម្រូវអោយផ្ញើសារជាលេខកូដចំនួន 6
ខ្ទង់ ដើម្បីយកលេខកូដនោះធ្វើជាលេខសំងាត់ទី 2
ដើម្បីអាចចូលទៅប្រើប្រាស់គណនី Google បាន
ដូច្នេះបើទោះជាមានគេដឹងលេខសម្ងាត់ Google របស់លោកអ្នកក៏ដោយ
ក៏គេមិនអាចចូលប្រើប្រាស់បានដែរ
ព្រោះគេគ្មានលេខទូរស័ព្ទដែលអ្នកបានភ្ជាប់ជាមួយ Google។ :D
តម្រូវការ :
- ទូរស័ព្ទ :
ត្រូវប្រាកដថាលេខទូរស័ព្ទដែលអ្នកបម្រុងនឹងប្រើជាមួយគណនី Google
គឺជាលេខដែលលោកអ្នកបានចុះបញ្ជីប្រើប្រាស់ត្រឹមត្រូវជាមួយ
ក្រុមហ៊ុនទូរស័ព្ទ។
របៀបកំណត់ 2-Step Verification :
- កត់ត្រាចូល (LogIn) គណនី Google របស់លោកអ្នកអោយរួចរាល់- ចូលទៅតំណនេះ http://www.google.com/accounts/SmsAuthConfig
- តែខ្ញុំសូមអោយលោកអ្នកចូលតាមនេះវិញដើម្បីយល់ទាំងអស់គ្នា google.com
- ដាក់ Email និង លេខសម្ងាត់ របស់អ្នក រួចចុចប៊ូតុង Sign in (មើលរូបខាងក្រោម)
- ចុចលើ Account setting
- ចូលដល់ផ្ទាំងកំណត់គណនី Google សូមចុចលើ Security
- ពេលនោះអ្នកនឹងឃើញថា 2-Step Verification របស់លោកអ្នកមិនទាន់បើកនៅឡើយទេ សូមចុចប៊ូតុង Edit
- អ្នកប្រហែលជាត្រូវវាយលេខសម្ងាត់ម្ដងទៀតបើសិនជួបផ្ទាំងខាងក្រោមនេះ
- ចូលដល់ក្លោងទ្វារ 2-Step Verification សូមចុច Start setup (សូមមើលរូបខាងក្រោម)
ចំណុចទី1 : ចូលដល់ផ្ទាំង Set your phone សូមដាក់លេខទូរស័ព្ទរបស់លោកអ្នក
- ចុចរើសយក Text message (SMS) ដើម្បីអោយ Google ផ្ញើលេខតាមសារជាអក្សរ។
ចំណុចទី2 : ពេលនោះអ្នកនឹងបានទទួលសារដែរផ្ញើមកដោយ Google បើកមើលសារក្នុងទូរស័ព្ទរបស់អ្នក រួចវាលេខ 6 ខ្ទង់ ចូល (សូមមើលរូបខាងក្រោម)
ចំណុចទី3 : បើអ្នកចុចធីកលើ Trust this computer មានន័យថា កុំព្យូទ័រដែលអ្នកកំពុងកំណត់នេះ មិនទាមទារអោយមាន 2-Step Verification ក្នុងរយៈពេល 30 ថ្ងៃ។ បើហួស 30 ថ្ងៃ Google នឹងផ្ញើសារមកកាន់អ្នកនៅពេល Log In ម្តងៗ (បើជាកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក ខ្ញុំថាគួរតែចុចធីក)
ចំណុចទី4 : ចុចប៊ូតុង Confirm ដើម្បីបញ្ចប់។
- ដំណើរការកំណត់ 2-Step Verification ត្រូវបានបញ្ចប់រួចរាល់អស់ តែលោកអ្នកអាចយល់ដឹងបន្ថែមទៀត សូមមើលខាងក្រោម៖
- ត្រង់ពាក្យ Add a phone number : អ្នកអាចដាក់បន្ថែមលេខទូរស័ព្ទរបស់អ្នកផ្សេងទៀត ឬ លេខទូរស័ព្ទអ្នកណាមួយដែលអ្នកទុកចិត្ត បង្ការក្រែងលោលេខទូរស័ព្ទដែលអ្នកបានកំណត់ពីមុនមក បានបាត់ ឬ មានគេលួច "ស៊ីមកាត" ។
- ត្រង់ពាក្យ Show backup codes : សម្រាប់ អោយចុចយក Code សម្ងាត់ទុកប្រើនៅពេលណាដែលមិនអាចប្រើជាមួយទូរស័ព្ទបាន ឧទាហរណ៍លោកអ្នកទៅកបរទេស ដូចនេះអ្នកមិនអាចប្រើលេខទូរស័ព្ទដែលបានកំណត់ជាមួយ Google បានទេ ដូចនេះលោកអ្នកត្រូវប្រើ លេចសម្ងាត់នេះ សូមមើលគំរូខាងក្រោមនេះ
- Print : បញ្ចេញតាមម៉ាស៊ីនបោះពុម្ព។
- Save to text file : រក្សាទុកជាឯកសារក្នុងកុំព្យូទ័រ។
- Generate new codes : ដូរយកលេខផ្សេងវិញ។
*****សង្ឃឹមថាអ្នកទាំងអស់ដែលកំពុងប្រើគណនី Google បានអនុវត្តន៍គន្លឹះមួយនេះ៕
No comments:
Post a Comment