នៅក្នុងសេវាកម្មនីមួយៗរបស់ Google តែងតែមានមុខងារអាចឲ្យយើងអាចនាំចេញទិន្នន័យបាន តែមុខងារនាំចេញ និងចូលទាំងនោះ អាចមានអ្នកមិនដឹង ជាពិសេសសម្រាប់អ្នកទើបចេះប្រើ ដូចនេះ Google ក៏បង្កើតកន្លែងពិសេសមួយសម្រាប់នាំចេញនោះគឺ "Google Takeout" ដែលកាលពីមុនអាចនាំចេញបានតែមុខងារចំនួនតូច ឥឡូវ Google បានដាក់សេវាកម្មសំខាន់ៗដែលបានរៀបរាប់ខាងលើ ទៅក្នុងមុខងារ Takeout ដើម្បីងាយស្រួលទាញចេញបានដោយប្រើតែទីតាំងមួយនេះប៉ុណ្ណោះ មិនបាច់ចូលទៅនាំចេញពីនេះពីនោះ នាំឲ្យខាតពេលទៀតទេ។
៙ ចំពោះ Blogger ៖
ការពិតទៅ Blogger មានមុខងារនាំចេញ និងនាំចូល data តាំងពីបង្កើតប្រព័ន្ធ Blogger មកម្ល៉េះ ដែលលោកអ្នកត្រូវចូលទៅប្លកផ្ទាល់ទើបមានមុខងារទាំងនោះ (របៀប ចូលតាម Blogger គឺ Setting >> Other >> ត្រង់កន្លែង Blog Tool នោះលោកអ្នកនឹងឃើញមានមុខងារ Import log - Export blog) , តែថ្មីៗនេះ Blogger ត្រូវបានដាក់ទៅក្នុងបញ្ជីអាចនាំចេញបានរបស់ GoogleTakeout ដែលងាយស្រួលជាងមុន អាចនាំចេញដោយមិនបាច់ចូលទៅ Blogger ក៏បាន។អ្វីដែលខ្ញុំលើកយមមកបង្ហាញនៅពេលនេះគឺ សំខាន់សម្រាប់អ្នកប្រើប្រាស់ Blogger និង Picasa ដែលជាសេវាកម្មពីរ ប្រើរួមគ្នាក្នុងពេលតែមួយ ព្រោះ Picasa ជាស្តង់ទុករូបភាពរបស់ Blogger ដូច្នេះបើលោកអ្នកនាំចេញតែទិន្នន័យ Blogger ដោយមិននាំចេញរូបភាពពី Picasa នោះប្លកលោកអ្នកនឹងជួបបញ្ហា ពេលមានការវាយប្រហារប្លក យើងអាចនាំចូលទិន្នន័យចូលបានវិញមែន តែរូបភាពអត់ឃើញបង្ហាញទេ ក៏ព្រោះតែយើងមិនបានបម្រុងទុករូបភាពពី Picasa នេះក្នុងករណីដែលមានការវាយប្រហារលុបទិន្នន័យ ដែលយើងខំសន្សំក្នុងសេវាកម្មប្លកកន្លងមក។
ចំណាំ ៖ ចំពោះសេវាកម្មដទៃទៀតរបស់ Google ដែលមិនមានបង្ហាញក្នុង Google Takeout សូមលោកអ្នកចូលទៅស្វែងយល់ពីរបៀបនាំចេញ និងនាំចូលដែលមានបង្ហាញគ្រប់សព្វនៅក្នុង http://www.dataliberation.org/ ដែលជាកន្លែងទទួលបន្ទុកណែនាំក្នុងការ "នាំចេញនិងនាំចូល"។
៙ របៀបប្រើ GoogleTakeout (នាំចេញ) ៖
- ចូលទៅក្នុង https://www.google.com/takeout ។- នៅលោកអ្នកនឹងឃើញដូចរូបភាពខាងក្រោម ដែលមានដាក់បង្ហាញសេវាកម្មដែលអាច export (នាំចេញ) បានមួយចំនួនសំខាន់ៗ។
- All of your data : ជាតាបបង្ហាញសម្រាប់ការនាំចេញម្តងទាំងអស់។
- Choose services : ជាតាបអនុញ្ញាតិឲ្យនាំចេញតែសេវាកម្មណាដែលអ្នកចង់នាំចេញ។
- ជាឧទាហរណ៍ : នៅក្នុងពេលនេះខ្ញុំចង់នាំចេញទាំងអស់ ដូច្នេះខ្ញុំត្រូវឈរលើតាប All of your data រួចចុចឆ្នុច CREATE ARCHIVE នៅនឹងរត់ចូលទៅកាន់តាប Downloads លោកអ្នកនឹងបានឃើញពីដំណើរការបង្កើតឯកសារ "សម្រាប់ទាញ" ។ លោកអ្នកត្រូវរង់ចាំដល់ដំណើរការកសាងឯកសារបានចប់នោះ នឹងឃើញឆ្នុចដាក់ថា Download ។
ក្នុងរូបភាពនេះ សរុបឯកសារទាញយកចំនួន 1757, ទំហំសរុប 175.8 MB |
- ចុចលើឆ្នុច Download ដើម្បីទាញយកទុក, នោះ Google Takeout នឹងតម្រូវឲ្យលោកអ្នកវាយបញ្ចូលនូវ ឈ្មោះ និង លេខសម្ងាត់ ម្ដងទៀត។
- ចូលដល់ក្នុងតាប Download វិញ សូមចុចប៊ូតុងទាញយក រួចរើសទីតាំងដាក់ក្នុងកុំព្យូទ័ររបស់អ្នកជាកាស្រេច។
ចំណាំ : Google Takeout អនុញាតិឲ្យលោកអ្នកអាច "ទាញចេញ" ក្នុងរយៈពេល 24 ម៉ោងម្ដងៗ ដូច្នេះផុត 24 ម៉ោងអ្នកអាចធ្វើការទាញចេញបានម្ដងទៀត បើអ្នកគិតថាត្រូវការទាញចេញ។ Google Takeout មិនមានមុខងារអាចឲ្យយើងកំណត់កាលវិភាគទាញចេញបានដោយស្វ័យប្រវត្ត ទេ បើអ្នកគិតថាសំខាន់ មានតែឧស្សាហ៍ទៅទាញចេញដោយដៃតែប៉ុណ្ណោះ។
No comments:
Post a Comment