ភាគច្រើននៃប្លកករ (blogger) តែងផ្សព្វផ្សាយប្លករបស់ពួកគេ
តាមរយៈបណ្ដាញសង្គម, វេទិកា ដូចជា Facebook អីជាដើម ដើម្បីឲ្យប្លក
(កំណត់ហេតុបណ្ដាញ) របស់អ្នកមានគេចូលមើលច្រើន
និងឆាប់ល្បីល្បាញទៅតាមភាពសកម្មរបស់គេនិមួយៗ។ ឥឡូវនេះ
ខ្ញុំសូមចែករំលែក ពីវិធីផ្សព្វផ្សាយប្លកដោយមិនពឹងលើ facebook
(បណ្ដាញសង្គម) តែម៉្យាងនោះទេ។
ការផ្សព្វផ្សាយនេះមានប្រយោជន៍ដល់អ្នកដែល
មិនសូវចូលប្រើបណ្ដាញសង្គម
ឲ្យពួកគាត់អាចដឹងពីអាសយដ្ឋានប្លករបស់អ្នក បានយ៉ាងងាយ
ដោយអស់ប្រាក់ (លុយ) តិចតួច ឬមិនអស់ក៏បាន។
តែខ្ញុំមិនធានាថាអ្នកនឹងទទួលបានចំណូលទស្សនាប្លកក្នុងមួយថ្ងៃៗ
កើនឡើងដោយសារតែវិធីដែល នឹងរៀបរាប់ខាងក្រោមនេះទេ តែយ៉ាងហោច ណាស់
ក៏វាអាចជួយយើងបានខ្លះៗដែល
បើសិនប្រធានបទដែលយើងផ្សព្វផ្សាយត្រូវចិត្តគេភាគច្រើននោះ។
តើវិធីសាស្ត្រចម្លែកទាំងនោះមានអ្វីខ្លះ?
៙ ប្លក (កំណត់ហេតុបណ្ដាញ) + ការផ្សព្វផ្សាយ ៚
1. ខិត្តប័ណ្ណបិតតាមផ្លូវ
នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពសម្រាប់ការលើកកម្ពស់ប្លក (កំណត់ហេតុបណ្ដាញ) របស់លោកអ្នក។ តើធ្វើដូចម្ដេច? ជាដំបូងត្រូវរចនាបង្កើតខិត្តប័ណ្ណមួយ ឬច្រើនប្រភេទ ទៅតាមទំហំ ដែលអ្នកគិតថា សមរម្យ តែកុំតូចពេក។ អ្វីដែលសំខាន់ក្នុងប័ណ្ណនោះគឺត្រូវតែមានដាក់តំណអាសយដ្ឋាន (URL) របស់ប្លកលោកអ្នក ត្រូវមាន ចំណងជើង ឃ្លាប្រយោគដែលទាក់ទាញ បើមានរូបត្រូវយករូបណាដែលអ្នកគិតថាមានគេចង់មើល ដូចជារូបតារាម៉ូដែលបរទេសអីហ្នុង ^_^។ ដែលទាក់ទាញប្លក (កំណត់ហេតុបណ្ដាញ)។ ត្រូវបិទនៅកន្លែងណាដែលមានមនុស្សចេញចូលច្រើន ដែលអនុញ្ញាត និងមិនអនុញ្ញាតក៏បាន ដូចជារបងសាលារៀន។ មនុស្សម្នាច្បាស់ជានឹងឃើញ ហើយបើពួកគាត់មានទូរស័ព្ទអ៊ីនធឺណិតរឹតតែចង់ចូលមើលភ្លាមៗក៏ថា បាន។ ប្រសិនបើអ្នកបានផ្ដល់ចំណងជើងនិងសេចក្ដីពិពណ៌នាដ៏មានប្រសិទ្ធិ ភាព នៅលើផ្ទាំងក្រដាសផ្សព្វផ្សាយ របស់អ្នកដោយមិនធ្វើឲ្យគាត់សង្ស័យ នោះពួកគេនឹងក្លាយជាភ្ញៀវរបស់មាតិកាប្លករបស់អ្នក។2. បង្គន់សាធារណៈ
បាទ! បង្គន់សាធារណៈក៏ជាមធ្យោបាយមួយផ្សេងទៀតផងដែរ ជាកន្លែងល្អសម្រាប់ការរកចំណូលចូលទស្សនាប្លករបស់អ្នក។ នៅក្នុងប្រទេសផ្សេងៗលើពិភពលោកភាគច្រើន គេតែងតែមានឃើញអក្សរសរសេរនៅតាមរបង ជញ្ជាំងជាស្ទីលអ្វីផ្សេងៗ (Hip Hop) ទីនោះ ចុះទម្រាំងនៅក្នុងបន្ទប់បង្គន់សាធារណៈ ដែលគ្មានអ្នកណាដឹងថាអ្នកសរសេរនោះជាអ្នកណា! ដែលបង្គន់សាធារណៈត្រូវបានគេសរសេររឿងផ្សេងគ្នា ដូចជាលេខទូរស័ព្ទ ឈ្មោះ នៅលើជញ្ជាំងបង្គន់។ ដូច្នេះអ្នកក៏អាចធ្វើឱ្យមានប្រយោជន៍ដល់ប្លករបស់អ្នកបានដែល។ ទុក URL ប្លករបស់អ្នកនៅលើជញ្ជាំងបង្គន់។ អ្នកខ្លះគេចង់ដឹង ចង់ឃើញ គេក៏ចូលទៅកាន់ URL ប្លកអ្នក ដើម្បីដឹងបន្ថែមទៀតពីប្លកយើងថាមានអីខ្លះដែលគេចង់មើល។3. ការផ្សព្វផ្សាយផ្ទាល់មាត់
មួយនេះជាវិធីដ៏ល្អសម្រាប់ការលើកកម្ពស់កំណត់ហេតុបណ្ដាញរបស់ អ្នក។ ប្រាប់ អ្វីដែលល្អអំពីប្លករបស់អ្នកទៅមិត្តភក្តិរបស់អ្នក និងលួងលោម លើកទឹកចិត្តដល់ពួកគេឱ្យមកទស្សនាប្លករបស់អ្នកផងដែរ។ បើអ្នកហ៊ានសាកល្បងវិធីសាស្ត្រនេះទៅមនុស្សចម្លែក (ពួកគេអាចគិតថាអ្នកបានក្លាយទៅជាមនុស្សឆ្កួត, បែបអ្នកគិតថាគ្មានអ្វីត្រូវចែករំលែកទៅកាន់មនុស្សមិន ស្គាល់គ្នានោះទេ ប៉ុន្តែអ្នកត្រូវគិតថា នោះជាគឺអ្វីដែលមិនមែនជារឿងធំនាំឲ្យគេថាអ្នកឆ្កួតនោះទេ ព្រោះអ្វីដែលអ្នកចង់បង្ហាញគេគឺមានប្រយោជន៍ បើថាឆ្កួតគឺឆ្កួតនឹងការសរសេរប្លកចែករំលែកចំណេះដឹង មិនមែនឆ្កួតនឹងរឿងគ្មានបានការនោះទេ) ។ ដើម្បីអស់មន្ទិល ពួកគេច្បាស់ណាស់ថា នឹងចូលមើលប្លក (កំណត់ហេតុបណ្ដាញ) របស់អ្នក។4. ការប្រើប្រាស់ហាងអ៊ីនធឺណិត
ចូលទៅហាងអ៊ីនធឺណិតផ្សេងៗគ្នា រួចព្យាយាមដូរការកំណត់ក្នុងកម្មវិធីបើកអ៊ីនធឺណិតផ្សេងៗដូចជា Firefox, Chrome Opera ជាដើម ឲ្យបើកប្លករបស់លោកអ្នកដោយស្វ័យប្រវត្តនៅពេលបើកកម្មវិធី browser ទាំងនោះ។ បើអាចដូរបានច្រើនកុំព្យូទ័ររឹតតែប្រសើរ តែកុំឲ្យម្ចាស់ហាងសង្ស័យថាអ្នកធ្វើអ្វីប្លែកៗ ដែលនាំឲ្យគេយល់ច្រឡំ។ នេះជាវិធីល្អមួយដែលបើយើងមានប្លក យើងគួរតែធ្វើបែបនេះដើម្បីឲ្យគេបានដឹងដោយមិនស្ទាក់ស្ទើរ។ នៅពេលដែលពួកគេបានបើកកម្មវិធីរុករកដោយស្វ័យប្រវត្តិ ពួកគេនឹងចូលទៅកាន់គេហទំព័រកំណត់ហេតុបណ្ដាញរបស់អ្នកភ្លាម។ ប្រសិនបើពួកគេចាប់អារម្មណ៍នោះ ប្រហែលជាគេអាចកត់ទុកមើលនៅពេលក្រោយក៏អាចថាបានដែរ។5. ផ្សាយពាណិជ្ជកម្មក្នុងកាសែត (សារព័ត៌មាន)
ប្រសិនបើអ្នកហ៊ានចំណាយប្រាក់កាក់មួយចំនួន សម្រាប់ការផ្សព្វផ្សាយប្លករបស់អ្នក ការជ្រើសរើសការផ្សាយតាមទំព័រកាសែតអាចជាវិធីល្អ ដែលអាចឲ្យអ្នកទស្សនាប្លកអ្នក តែនេះជាវិធីមិនងាយមានអ្នកធ្វើព្រោះថា ប្លកបង្កើតឡើងមិនសូវអាចរកលុយដូចគេហទំព័រដែលគេមានគ្នាច្រើន មានអ្នកសរសេរដែលមានជំនាញ បើជាប្លកខ្មែរទៀតរឹតតែមិនងាយមានលុយថែមទៀត។ តែបើហ៊ានចុះផ្សាយតាមកាសែត គួរជ្រើសការសែតដែលមានអ្នកអានច្រើន។ គួរផ្សាយអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ដូចជា "ទាញយកគ្រប់ប្រភេទ ទាញយកសៀវភៅខ្មែរល្អៗ" ហើយកុំ ភ្លេចដាក់ URL របស់ប្លក។ បើតាមខ្ញុំដឹងកាសែត "ភ្នំពេញប៉ុស្តិ៍" គេមានឲ្យយើងផ្សាយដំណឹងខ្លីៗដោយមិនគិតលុយដែរ ដែលអាចអ្នកគួរសាកល្បងបាន។ទាំងនេះគឺជាវិធីផ្សព្វផ្សាយមួយចំនួនដែលមិនពឹងផ្អែកលើបណ្ដាញ សង្គម ក្នុងការលើកកម្ពស់ ប្លក (កំណត់ហេតុបណ្ដាញ) របស់អ្នក ដើម្បីបង្កើនចំណូលអ្នកទស្សនាប្លករបស់អ្នក។ តែទោះជាយ៉ាងណាក៏យើងមិនអាចមើលរំលងបណ្ដាញសង្គម Facebook បានឡើយ ព្រោះវាជាទីបណ្ដុំមនុស្ស។ ប្រសិនបើលោកអ្នកមានវិធីផ្សេងៗទៀត ដែលជាផ្លូវផ្សព្វផ្សាយប្លកបាននោះ សូមចូលរួមចែករំលែក ដោយបញ្ចេញមតិខាងក្រោមនេះ រាល់មតិរបស់លោកអ្នកមានតម្លៃខ្លាំងណាស់ ក្នុងការជំរុញទឹកចិត្តអ្នកសរសេរប្លកខ្មែរយើង ឲ្យពួកគាត់មានកម្លាំងបន្តការចែករំលែកដើម្បីខ្មែរទាំងអស់គ្នា៕
*បកប្រែនិងថែមរបោយពី : Blogger Trix
No comments:
Post a Comment