អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

វិធី​ប្រើប្រាស់​មុខងារ Firefox Sync សម្រាប់ Browser Firefox

ប្រភពៈ អាក្បាលធំ

ជា​ធម្មតា​ការ​ប្រើ​ប្រាស់ Browser Firefox តែង​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​
Access ចូល​ទៅ​កាន់​ពិភព​នៃ Internet ។ អ្នក​អាច​ប្រើ​ប្រាស់ Browser មួយ​នេះ​សម្រាប់​អនុវត្ត​ការងារ​ផ្សេងៗ​បាន​យ៉ាង​ងាយ។ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន Mozilla Firefox ក៏​បាន​បង្កើត​មុខ​ងារ​មួយ​ទៀត​នៅ​លើ​ Browser មួយ​នេះ​ផង​ដែរ​គឺ Firefox Sync ។ មុខងារ​មួយ​នេះ​គឺ​អាច​ឱ្យ​លោក​អ្នក​ធ្វើ​ការ​កំណត់​ History, Add-ons, Bookmarks, Passwords, Preferences ជា​ដើម​ដែល​មាន​នៅ​លើ​ Browser Firefox ណា​មួយ​ដែល​អ្នក​កំពុង​ប្រើ​ ហើយ​លោក​អ្នក​អាច​ទាញ​យក​ការ​កំណត់​ទាំង​នោះ​យក​ទៅ​ប្រើ​ប្រាស់​បាន​គ្រប់​ កុំព្យូទ័រ​ ដោយ​អ្នក​គ្រាន់​តែ​ Log in ចូល​គណនី​របស់​អ្នក​តែ​ប៉ុណ្ណោះ។ ដើម្បី​អាច​ Sync ទិន្នន័យ​នៅ​ក្នុង​ Firefox បាន​លោក​អ្នក​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖


1. ដំបូង​លោក​អ្នក​ត្រូវ​ Register ជា​មួយ​ Firefox ជា​មុន​សិន​ ដើម្បី​អាច​កំណត់​ការ​ប្រើ​ប្រាស់​មុខងារ​ Firefox Sync នេះ​បាន។ ប្រសិន​បើ​លោក​អ្នក​ចាប់​ផ្ដើម​ប្រើ​ Firefox Sync នេះ​ដំបូង​ ដូច្នេះ​លោក​អ្នក​ត្រូវ​Sign Up ជា​មុន​សិន។
2. ដើម្បី​អាច​ចុះ​ឈ្មោះ​បាន​លោក​អ្នក​ត្រូវ​ចុច​លើ Firefox => Options => បន្ទាប់​មក​ចុច​លើ Options ។

*ប្រសិន​បើ​អ្នក​នៅ​ប្រើ​ Firefox Version ចាស់​លោក​អ្នក​ត្រូវ​ចុច​លើ​ Tool រួច​ចុច​លើ Options ។

3. នៅ​ផ្ទាំង Options និង​បង្ហាញ​ឡើង​ ចុច​លើ​តាប Sync រួច​ចុច​លើ​ពាក្យ Set Up Firefox Sync ។ (ត្រង់​ពាក្យ Pair a Device មាន​ន័យ​ថា យើង​អាច​តភ្ជាប់​របស់របរ​ពី​កុំព្យូទ័រ​ផ្សេង​ដែល​យើង​បាន​ Sync ហើយ​កាលពី​មុន យក​មក​ដាក់​ទី​នេះ​បាន​ភ្លាម)។

4. ហើយ​លោក​អ្នក​ត្រូវ​ចុច​លើ Create a New Account ដើម្បី​ចុះ​ឈ្មោះ​ថ្មី ឬ​ចុច​លើ I Have an Account ប្រសិន​បើ​អ្នក​ធ្លាប់​ចុះ​ឈ្មោះ​កាល​ពី​មុន​ម្ដង​ហើយ។

5. បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​បំពេញ​ទៅ​លើ​ Account Details ដែល​មាន​ Email Address និង Password រួច​បំពេញ​អក្សរ​ CAPTCHA ហើយ​ចុច​ Next ដើម្បី​បន្ត​ចុះ​ឈ្មោះ។

6. ក្រោយ​មក​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​​បង្ហាញ​ពី​ការ​កំណត់​​ដែល​លោក​អ្នក​ ចង់​បាន​នៅ​ពេល​ដែល​អ្នក​ចង់​រក្សា​វា​ទុក ដើម្បី​រៀប​ចំ​ Sync ដូច​ជា History, Add-ons, Bookmarks, Passwords, Preferences, Tabs ជា​ដើម។ អ្នក​ត្រូវ​ចុច​ធីក​លើ​វា​រួច​ចុច​ OK ។

7. នៅ​ពេល​នេះ​អ្នក​អាច​ចុះ​ឈ្មោះ​ជាមួយ Firefox Sync បាន​ហើយ។ ម្យ៉ាងវិញទៀត​លោក​អ្នក​ក៏​អាច​ចាប់​ផ្ដើម​កំណត់​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​ របស់​អ្នក​និង​អាច​ Upload ទិន្នន័យ​ទុក​ដើម្បី​អាច​ទាញ​វា​យក​មក​ប្រើ​ប្រាស់​នៅ​ពេល​ក្រោយ។

8. ដើម្បី​អាច​កំណត់​ Sync បាន​លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ Firefox ហើយ​ Click លើ Sync Now ដើម្បី​ចាប់​ផ្ដើម​ Upload ការ​កំណត់​របស់​លោក​អ្នក​ទុក។

- ប្រសិន​បើ​អ្នក​នៅ​ប្រើ Firefox Version ចាស់​ សូម​ចុច​លើ Tool ហើយ​ជ្រើស​រើស​ចុច​លើ Sync Now ។

9. ពេល​នេះ​លោក​អ្នក​លែង​ព្រួយ​បារម្ភ​ពី​ការ​បើក​ Browser Firefox ដោយ​ខ្លាច​បាត់ History Add-onsឬ ខ្ជិល​វាយ​ Password លើ​វិប​សាយ​ណា​មួយ​ម្ដង​ទៀត នោះ​ទេ។ លោក​អ្នក​ពិត​ជា​អាច​ទាញ​យក​ការ​កំណត់​ទាំង​នេះ​យក​ទៅ​ដំឡើង​ដាក់​លើ​ កុំព្យូទ័រ​ដទៃៗ​ទៀត​បាន​យ៉ាង​ងាយ​ស្រួល​។ ដោយ​គ្រាន់​តែ​ដំឡើង​ Browser Firefox នោះ​ហើយ​ចូល​ទៅ Log in នៅ​ក្នុង​ Firefox Sync ជា​ការ​ស្រេច។ នៅ​ពេល​នោះ​ការ​កំណត់​ទាំង​ប៉ុន្មាន​នឹង​ត្រឡប់​មក​វិញ​ជា​ពុំ​ខាន។

10. នៅ​ពេល​ដែល​អ្នក​ចង់ Sync ទៅ​បើក​លើ​កុំព្យូទ័រ​ដទៃ​ លោក​អ្នក​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ទី​២ រហូត​ដល់​ជំហាន​ទី​ ៤ បន្ទាប់​មក​អ្នក​ត្រូវ​ចុច​លើ I Have an Account ដើម្បី​ Log in ចូល Firefox Sync និង​អាច​ទាញ​យក​ទិន្នន័យ​ ការ​កំណត់​ចាស់​ៗ​ត្រឡប់​មក​វិញ។

   នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់​ Internet ជាមួយ​ Browser Mozilla Firefox បាន​យ៉ាង​ងាយ​ ហើយ​លែង​ខ្វល់​ពី​ការ​បាត់​បង់​ការ​កំណត់​ផ្សេងៗ​លើ Browser នេះ​ទៀត​ហើយ ព្រោះ​មាន Firefox Sync អាច​ជួយ​ Restore និង​អាច​កំណត់​ដាក់​លើ​បាន​គ្រប់​កុំព្យូទ័រ​ទាំង​អស់៕

______________________
អត្ថបទ​ទាំងស្រុង​ពី : ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ (CM) 
* ស្វែងយល់​បន្ថែម​អំពី Firefox Sync នៅ How to Geek
* ស្វែង​យល់​អំពី Firefox Bookmarks

អត្ថបទ​ទាក់ទង ៖

- Firefox: បិទ​មិន​អោយ​បង្ហាញ រូប​ភាព និង Flash ពេល​បើក​វ៉ែបសាយ
- [Firefox Add-On] : Tile Tabs បង្ហាញ​ផ្ទាំង​​​​បើក​គេហទំព័រ​នានា​​ឲ្យ​​នៅ​ក្នុង​ផ្ទាំង​តែ​មួយ​
- រក្សា​ទុក​ទំព័រ​បណ្ដាញ​ជា​ប័ណ្ណសារ MHTML និង MAFF (zipped)
- របៀប​កំណត់​អោយ​ Firefox បង្ហាញ​អក្សរខ្មែរ​បានត្រឹមត្រូវ
- របៀប​ទាញ​យក​​ Add-ons ​របស់ Firefox ទុក​ដំឡើង​នៅ​ពេល​គ្មាន​អ៊ីនធឺណិត
- សាកល្បង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Firefox OS
- ​ទាញយក​ឯកសារ SWF ដោយ​ប្រើ Firefox

No comments:

Post a Comment