អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

Chrome : រក្សាទុក​ទំព័រ​បណ្ដាញ​និង​ឯកសារ Media ផ្សេងៗ​ចូល​ទៅ​ក្នុង Google Drive ដោយ​ផ្ទាល់​

ប្រភពៈ អាក្បាលធំ

អ្នក​ប្រើ​អ៊ីនធឺណិត​ភាគ​ច្រើន​ចង់តែ​ពី​លឿន និង​ភាព​ងាយស្រួល, ពួកគេ​ចង់​រក្សាទុក​ឯកសារ​ដែល​គេ​ចង់​ទាញ​យក​ទៅ​ដាក់​ក្នុង​ស្តង់​ទុក​ឯកសារ ​នៅ​លើ​អ៊ីនធឺណិត​ផ្ទាល់​តែ​ម្ដង។ ក្នុង​អត្ថបទ​គន្លឹះ​នេះ ខ្ញុំ​សូម​លើក​យក​ពី​របៀប​រក្សា​ទុក​ឯកសារ​ដូចជា រូបភាព យក​ទៅ​ទុក​ក្នុង Google Drive ដោយ​ផ្ទាល់ ដោយ​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត Chrome។

   សម្រាប់​អ្នក​ដែល​ចង់​រក្សា​ទុក​ឯកសារ Media ចូល​ទៅ​ក្នុង Google Drive ដោយ​ផ្ទាល់​នោះ​គឺ​យើង​ត្រូវ​ដំឡើង​កូន​កម្មវិធី​បន្ថែម "Save to Google Drive” នៅ​ក្នុង​កម្មវិធី Chrome។ ដែល​ផ្នែក​បន្ថែម​នេះ អនុញ្ញាត​ឲ្យ​លោកអ្នក​ប្រើ​ដើម្បី​រក្សា​អ្វី​មួយ​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស ដូចជា មាតិកា ទំព័រ​តំបន់​បណ្ដាញ​ដែល​អ្នក​ចូលចិត្ត រូបភាព ឯកសារ​ផ្សេងៗ​ជាដើម។

   ដើម្បី​រក្សាទុក​រូបភាព, គ្រាន់តែ​ចុច​កណ្ដុរ​ស្ដាំ​ហើយ​ជ្រើស​យក Save to Google Drive ពី​ម៉ឺនុយ ​ជាការស្រេច។

   មាតិកា​តំបន់បណ្ដាញ​ឬ​ទំព័រ​របស់​គេហទំព័រ/ប្លក​នានា អាច​រក្សា​ទុក​ដែល​អាច​ជ្រើសរើស​ទៅ​តាម​ប្រភេទ​ដែល​អ្នក​ចង់​ទុក ដូចជា mht ឬ png។ អ្នក​អាច​ចែករំលែក​ឯកសារ​ទាំងនោះ​ពី​តារាង​បញ្ជី​ឯកសារ។

   ប្រសិន​បើ​អ្នក​ប្រើ​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ Chrome OS នោះ​អ្នក​អាច​មាន​លទ្ធភាព​ប្រើ​មុខងារ​នេះ​បាន​ល្អ​ជាង។ តែ​អ្នក​គួរ​តែ​ដំឡើង​កម្មវិធី Google Drive សម្រាប់ Desktop ផង​ទើប​អាច​ប្រើ Google Drive បាន​ងាយស្រួល។
________________
ប្រភព​ពី : TipsOTricks

អត្ថបទ​ទាក់ទង ៖

- បន្ថែម​សុវត្ថិភាព​គណនី Google ដោយ​ប្រើ​លេង​ទូរស័ព្ទ​ (2-Step Verification)
- Google Takeout បម្រុង​ទុក​ទិន្នន័យ​ផ្សេងៗ​របស់​សេវាកម្ម Google
- ជូន​ដំណឹង​ពេល​មាន​ពាក្យ​ដែល​​ទាក់ទង​នឹង​ការ​ស្វែងរក​របស់​អ្នក​ដោយ​ប្រើ Google Alerts
- Google Translate មាន​ជា​ភាសា​ខ្មែរ​ហើយ! តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?
- Google+ មិនមែន​ជា Social Network ដូច Facebook នោះ​ទេ

No comments:

Post a Comment