នៅពេលនេះ Firefox OS អាចឲ្យយើងប្រើប្រាស់សាកល្បងបាននៅលើ Windows, OSX, Linux ដោយប្រើកម្មវិធីរុករកអ៊ីនធឺណិត Firefox ដើម្បីដំណើរការសាកប្រើ Firefox OS ដោយមិនត្រូវការទូរស័ព្ទនោះទេ។ វាពិតជាងាយស្រួលណាស់ ដោយសារយើងអាចសាកប្រើដោយមិនត្រូវការទូរស័ព្ទដូចនេះចាំអង្កាល់ ទៀត ថាតើ Firefox OS មានអីពិសេសខ្លះ ៖
៙ តំរូវការដើម្បីបាន Firefox មកប្រើ៖
- កម្មវិធី Firefox សេរីចុងក្រោមមួយ (ជាភាសាខ្មែរកាន់តែល្អ) ចុចទីនេះដើម្បីទាញយក។- Add-on របស់ Firefox ដែលមានឈ្មោះថា Firefox OS Simulator ទំហំប្រហែល 64.9 MB។ សូមមើលវិធីទាញយក Add-os Firefox ។
៙ របៀបបញ្ចូល Firefox OS ទៅក្នុង Firefox Bowser ៖
- បើកកម្មវិធី Firefox រួចចុចឆ្នុច Firefox >> កម្មវិធីបន្ថែម។- វិធីធម្មតា : ចុចលើ រូបតំណាង ឧបករណ៍សម្រាប់កម្មវិធីបន្ថែមទាំងអស់ រួចជ្រើសយក ដំឡើងកម្មវិធីបន្ថែមពីឯកសារ (S)... ចូលទៅរក Add-on ដែលលោកអ្នករក្សាវាទុកក្នុងកុំព្យូទ័រលោកអ្នក រួចចុចបើកវា។ (សូមមើលរូបខាងក្រោម)។
- វិធីងាយស្រួល : ចាប់ទាញឯកសារ Add-on Firefox OS Simulator ដែលទើបទាញយករួចនោះ យកទៅទម្លាក់ដាក់ក្នុងកម្មវិធី Firefox រួចធ្វើមានការទាមទាររបស់កម្មវិធីជាការស្រេច :D.។
- នោះកម្មវិធី Firefox និងបង្ហាញផ្ទាំងបញ្ជាក់ការដំឡើង Add-on ត្រូវរង់ចាំ 3 វិនាទីដើម្បីឲ្យ ឆ្នុច ដំឡើង ប្រែជា ឆ្នុចដំឡើងឥឡូវនេះ , ចុចដើម្បីដំឡើង។ (សូមមើលរូបខាងក្រោម)
- រង់ចាំប៉ុន្មានវិនាទីផ្ទាំង Firefox OS Simulator នឹងបើកដំណើរការ, តែបើមិនឃើញមានទេសូមចុចបើកតាម ឆ្នុច Firefox >> អ្នកអភិវឌ្ឍន៍បណ្ដាញ >> Firefox OS Simulator ។ (សូមមើលរូបខាងក្រោម)
- ដើម្បីបើកប្រើ Firefox OS ឲ្យដំណើរការ ដោយចុចត្រង់ Simulator = Running នោះកម្មវិធីក្លែងធ្វើ Firefox OS បើកឡើងឲ្យប្រើ។
៙ រូបភាពផ្ទៃអេក្រង់ខ្លះរបស់ Firefox OS ៖
![]() |
ផ្ទៃខាងមុខ និង ផ្ទាំងស្វែងរក |
![]() |
ម៉ឺនុយកម្មវិធី |
![]() |
សៀវភៅទូរស័ព្ទ និង ការផ្ញើសារ |
![]() |
កម្មវិធីវិទ្យុ FM និង ប្រតិទិន (គ្រិស្ដសករាជ) |
![]() |
សេវាកម្មផែនទី Here របស់ Nokia និង មុខងារគ្រប់គ្រង |
![]() |
ផ្សារកម្មវិធី Firefox និង Game Free |
***** សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកសរសេរកម្មវិធីសូមចូលទៅ Firefox Developer Hub ។
មតិអាក្បាលធំ ៖ ខ្ញុំពេញចិត្តកម្មវិធីរុករកអ៊ីនធឺណិត Firefox ណាស់ ព្រោះវាមានអក្សរខ្មែរ និងកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែលកម្មវិធី Browser ដទៃមិនទាន់មានសូម្បីតែបន្តិច។ ចំពោះ Firefox OS វិញខ្ញុំគិតថា វានៅក្មេងខ្ចីខ្លាំងណាស់ ប្រើប្រៀបធៀបជាមួយ Android, iOS ជាដើម ហើយណាមួយ Mozilla ប្រហែលជាមានអ្នកអភិវឌ្ឍន៍ OS តិចជាង Google, Microsoft, Apple។ តែខ្ញុំសង្ឃឹមថា Firefox OS នឹងមានខ្មែរយូនីកូដពេញលេញ ដូជកម្មវិធី Firefox browser ដែរ៕
អត្ថបទទាក់ទង៖
- របៀបទាញយក Add-ons របស់ Firefox ទុកដំឡើងនៅពេលគ្មានអ៊ីនធឺណិត- Firefox: កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរ
- Firefox: បិទមិនអោយបង្ហាញ រូបភាព និង Flash ពេលបើកវ៉ែបសាយ
- រក្សាទុកទំព័របណ្ដាញជាប័ណ្ណសារ MHTML និង MAFF (zipped)
- របៀបកំណត់អោយ Firefox បង្ហាញអក្សរខ្មែរបានត្រឹមត្រូវ
- ទាញយកឯកសារ SWF ដោយប្រើ Firefox
No comments:
Post a Comment