អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

របៀប​ទាញ​យក​​ Add-ons ​របស់ Firefox ទុក​ដំឡើង​នៅ​ពេល​គ្មាន​អ៊ីនធឺណិត

ប្រភពៈ អាក្បាលធំ

បាទ​សួស្ដី! មូលហេតុ​ដែល​ប្លក​អាក្បាលធំ​ចូល​ចិត្ត​លើក​យក Firefox មក​និយាយ ដោយសារ​កម្មវិធី Firefox បាន​គាំទ្រ​ភាសាខ្មែរ​ពេញ​ទំហឹង​គឺ​សឹង​តែ 100% ទៅ​ហើយ។ Firefox មាន​ភាសាខ្មែរ និង​មាន​កូន​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ឋ​ខ្មែរ​មក​ស្រាប់ ដែល​កម្មវិធី​រុករក​អ៊ីនធឺណិត​ដទៃ​ទៀត​មិន​ទាន់​មាន​សូម្បីតែ​បន្តិច។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ពី​របៀប​ទាញ​យក​កម្មវិធី​បន្ថែម (Add-on) របស់​ Firefox យក​មក​ទុក​ក្នុង​កុំព្យូទ័រ​ដើម្បី​ងាយស្រួល​ដំឡើង​នៅ​ពេល​ក្រោយៗ​ដោយ​មិន​ បាច់​មាន​អ៊ីនធឺណិត​ឡើយ។
   Add-on របស់ Firefox គឺជា​កម្មវិធី​ជំនួយ​បន្ថែម​ដើម្បី​បំពេញ​មុខងារ​ខ្វះខាត​ដែល Firefox ដើម​មិន​ទាន់​អាច​ធ្វើ​បាន វា​មិន​ខុស​ពី Plug-in របស់​កម្មវិធី Adobe Photoshop ដែល​ជំនួយ​បន្ថែម​នោះ​ទេ, បើ​និយាយ​ពី Plug-in ដែល​ប្រើ​ជាមួយ Adobe ជំនាញៗ​មាន​តំលៃ​ដល់​រាប់​រយ​រាប់​ពាន់​ដុល្លារ​ឯណោះ គឺ​ថ្លៃ​ជាង​កម្មវិធី​មេ​ទៅ​ទៀត។ ចំណែក Add-on របស់ Firefox វិញ​ភាគ​ច្រើន​ណាស់​គឺ Free និង​មាន​ទំហំ​តូច។

៙ វិធី​ទាញ​យក Add-ons របស់ Firefox ៖

- បើក​កម្មវិធី Firefox >> ចុច​លើឆ្នុច Firefox >> កម្មវិធី​បន្ថែម។

- នោះ​ផ្ទាំង​កម្មវិធី​គ្រប់គ្រង​កម្មវិធី​ជំនួយ​បន្ថែម បាន​លេច​ឡើង។ លោកអ្នក​អាច​វាយ​ពាក្យ​ស្វែងរក​បើ​សិន​ជា​ស្គាល់ Add-on ណាមួយ តែ​បើ​មិន​ដែល​ស្គាល់​អី​នោះ លោកអ្នក​ស្វែងរក​នៅ​ទីនោះ​បាន គេ​មាន​ពន្យល់​ពី​មុខងារ​របស់ Add-on ស្រាប់។

- នៅ​ផ្តាំង Add-ons ក្នុង​កម្មវិធី Firefox មាន​ចែក​ចេញ​ជា 4 ​ផ្ទាំង​គឺ៖
  • យក​កម្មវិធី​បន្ថែម : សម្រាប់​លោកអ្នក​ដែល​កំពុង​ភ្ជាប់​អ៊ីនធឺណិត​ប្រើ វា​នឹង​បង្ហាញ​ទំព័រ Add-ons ដែល​ប្រហាក់ប្រហែល​នឹង​ទំព័រ Add-ons នៅ​លើ​គេហទំព័រ Firefox ដែល។
  • ផ្នែក​បន្ថែម : គឺ​ដាក់​បង្ហាញ Add-ons ណា​ដែល​លោកអ្នក​បាន​ដំឡើង​រួច​ហើយ និង​អនុញ្ញាតិ​ឲ្យ​ផ្អាក​ដំណើរការ​សិន ឬ​លុប​ចេញ​វិញ​បាន។
  • រូបរាង : គឺ​ជា​ផ្ទាំង​ ទុកដាក់​ Theme (ស្បែក) ដែល​អ្នក​បាន​ដំឡើង​រួច​ងាយស្រួល​ផ្លាសប្ដូរ (មិនខុស​ពី​ទូរស័ព្ទ​ដែល​មាន Theme អាច​ដូរ​បាន​នោះ​ទេ)។
  • កម្មវិធី​ជំនួយ : គឺ​ជា​ កម្មវិធី​ជំនួយ​ដែល​ដំឡើង​ដើម្បី​សម្រួល​ដល់​ការ​បើក​មើល​គេហទំព័រ និង​ជា​ការ​តភ្ជាប់​ជាមួយ​កម្មវិធី​ដែល​បាន​ដំឡើង​ក្នុង Windows របស់​លោកអ្នក។
***** តែ​ដើម្បី​ងាយស្រួល​ខ្ញុំ​សូម​ណែនាំ​ឲ្យ​លោកអ្នក​ចូល​ទៅ​រក​មើល Add-ons តាម​រយៈ​គេហទំព័រ Firefox វិញ​ងាយស្រួល​ជាង ចុច​ទីនេះ​ដើម្បី​ចូល​ទី​ទំព័រ Add-ons

- ឧទាហរណ៍​ : លោក​អ្នក​ចង់​ទាញ​យក Add-on មួយ​ឈ្មោះ​ថា Image and Flash Blocker
- ដោយ​ចូល​ដល់​ទំព័រ​របស់ Image and Flash Blocker ហើយ​, លោកអ្នក​ប្រាកដ​ជា​ឃើញ​ឆ្នុច​ដែល​ដាក់​អក្សរ​ថា Add to Firefox។ បើ​ចុច​លើ​វា​មាន​ន័យ​ថា​លោកអ្នក​ចង់​ដំឡើង​វា តែ​បើ​ចង់​ទាញ​យក​ទុក​ក្នុង​កុំព្យូទ័រ​ ដើម្បី​ដំឡើង​នៅ​ពេល​ក្រោយ​ទៀត​នោះ លោកអ្នក​ត្រូវ៖
- ​ចុច​ម៉ៅ​ស្តាំ​លើ​ឆ្នុច Add to Firefox ជ្រើស​យក រក្សារ​ទុក​តំណ​ជា... 

- រួច​ជ្រើស​​ដាក់​ក្នុង​ទីតាំង​ណាមួយ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក (ឧទាហរណ៍​អ្នក​ត្រូវ​បង្កើត​ថត​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ​ថា Add-ons Firefox ដើម្បី​ងាយស្រួល​ចំណាំ។

ចំណាំ ៖ Add-on របស់​កម្មវិធី Firefox មាន​កន្ទុយ​សំគាល់ *.XPI ។
- ចប់​ការ​ទាញ​យក Add-on របស់ Firefox។

៙ របៀប​ដំឡើង Add-on Firefox ពី​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក ៖

វិធី​ដំឡើង​តាមធម្មតា ៖
- ចុច​បើក​កម្មវិធី Firefox >> ចុចលើ​​ឆ្នុច Firefox >> កម្មវិធី​បន្ថែម។
- ចុច​លើ​រូបតំណាង ឧបករណ៍​សម្រាប់​កម្មវិធី​បន្ថែម​ទាំងអស់ រួច​ជ្រើស​យក ដំឡើង​កម្មវិធី​បន្ថែម​ពី​ឯកសារ (S)...

- ចូល​ទៅ​រក​ Add-on ដែល​លោកអ្នក​រក្សា​វា​ទុក​ក្នុង​កុំព្យូទ័រ​លោកអ្នក រួច​ចុច​បើក​វា។ (សូម​មើល​រូប​ខាង​ក្រោម)

វិធី​ដំឡើង​ដែល​ងាយស្រួល ៖
- ចាប់​ទាញ​ឯកសារ Add-on ណាមួយ​ដែល​អ្នក​ចង់​ដំឡើង យក​ទៅ​ទម្លាក់​​ដាក់​ក្នុង​កម្មវិធី Firefox រួច​ធ្វើ​មាន​ការ​ទាមទារ​របស់​កម្មវិធី​ជា​ការ​ស្រេច :D.។

- នោះ​កម្មវិធី Firefox និង​បង្ហាញ​ផ្ទាំង​បញ្ជាក់​ការ​ដំឡើង Add-on ត្រូវ​រង់ចាំ​ 3 វិនាទី​ដើម្បី​ឲ្យ ​ឆ្នុច ដំឡើង​ ប្រែ​ជា ឆ្នុច​ដំឡើង​ឥឡូវ​នេះ , ចុច​ដើម្បី​ដំឡើង។ (សូម​មើល​រូប​ខាង​ក្រោម)

- កម្មវិធី Firefox នឹង​ដំឡើង Add-on, បន្ទាប់​ពី​ដំឡើង​ចប់ Firefox នឹង​សួរ​លោកអ្នក​ថា ចាប់ផ្ដើម​ឡើងវិញ​ឥឡូវ​នេះ ដើម្បី​ឲ្យ Add-on ដែល​ទើប​តែ​បញ្ចូល​អាច​ដំណើរ​ការ​បាន។ (ជា​អនុសាសន៍ សូម​ចុច​ដើម្បី ចាប់ផ្ដើម​ Firefox សាឡើងវិញ)

- ដើម្បី​ដឹង​ថា Add-on ដែល​លោកអ្នក​បាន​បញ្ចូល​នោះ​ដំណើរការ​ត្រឹមត្រូវ​ឬក៏​គាំ ដោយ​ចូល​មើល​ត្រង់​ផ្នែក ចុច​លើ​ឆ្នុច Firefox >> កម្មវិធី​បន្ថែម


**ស្វែងយល់​បន្ថែម​អំពី Image and Flash Blocker និង Add-on របស់​កម្មវិធី Firefox ដទៃ​ទៀត។

   សង្ឃឹម​ថា​ការ​រៀបរាប់​របស់​ខ្ញុំ​ធ្វើ​ឲ្យ​លោកអ្នក​ងាយស្រួល​យល់ និង​អាច​អនុវត្តន៍​តាម​បាន បើមាន​បញ្ហា​ត្រង់​ណា​អំពី​គន្លឹះ​នេះ សូម​ដាក់​ជា​មតិ។ សូម​អរគុណ​ដែល​បាន​ចូល​មើល​ប្លក​អាក្បាលធំ ជាពិសេស​សូម​ជួយ​ចែក​រំលែក​គន្លឹះ​នេះ ​ទៅ​កាន់​មិត្តភក្ដិ​របស់​លោកអ្នក​ឲ្យ​គាត់​បាន​ដឹង​ផង៕

អត្ថបទ​ទាក់ទង៖

- Firefox: កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ
- របៀប​កំណត់​អោយ​ Firefox បង្ហាញ​អក្សរខ្មែរ​បានត្រឹមត្រូវ
- ទាញយក​ឯកសារ SWF ដោយ​ប្រើ Firefox- [Firefox Add-On] : Tile Tabs បង្ហាញ​ផ្ទាំង​​​​បើក​គេហទំព័រ​នានា​​ឲ្យ​​នៅ​ក្នុង​ផ្ទាំង​តែ​មួយ​

No comments:

Post a Comment