អត្ថបទផ្សេងទៀតៈ

Friday, October 4, 2013

[Firefox Add-On] : Tile Tabs បង្ហាញ​ផ្ទាំង​​​​បើក​គេហទំព័រ​នានា​​ឲ្យ​​នៅ​ក្នុង​ផ្ទាំង​តែ​មួយ​

ប្រភពៈ អាក្បាលធំ

Browser បាន​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បើក​គេហទំព័រ​បាន​ច្រើន​ដោយ​​ប្រើ Tab (ផ្ទាំង) ផ្សេង​ៗ​គ្នា ដើម្បី​ងាយស្រួល​មើល​ ដូច្នេះ​លោកអ្នក​អាច​មើល​ឃើញ​គេហទំព័រ​តែ​​មួយ​គត់​នៅ​ក្នុង​ផ្ទាំង​ មួយនីមួយៗ។ តើ​​មាន​ដែល​គិត​ថា​​ចង់​ឲ្យ​កម្មវិធី​រុករក​អ៊ីនធឺណិត Firefox របស់​លោកអ្នក ​អាច​បង្ហាញ​គេហទំព័រ​បាន​ច្រើន​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​តែមួយ​បាន​ទេ? ចម្លើយ​នោះ​គឺ លោកអ្នក​ត្រូវ​បញ្ចូល​កម្មវិធី​ជំនួយ​បន្ថែម​ឲ្យ Firefox ដែល​មាន​ឈ្មោះ​ថា Tile Tabs។

Tile Tabs អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​អាច​ដាក់​បង្ហាញ​ផ្ទាំង​បើក​គេហទំព័រ​បាន​ដោយ​មិន​ កំណត់ អាស្រ័យ​
លើ​ទំហំ​អេក្រង់​របស់​លោកអ្នក។ អ្នក​អាច​​ពុះ​តាម​​ផ្នែក​បញ្ឈរ ​ឬ​ផ្ដេក ដើម្បី​ដាក់​បង្ហាញ​ឲ្យ​បាន​ច្រើន​ទៅ​តាម​ការ​ចូលចិត្ត ហើយ​ក៏​អាច​ចាប់​ទាញ​ខ្សែ​ក្រិត​​​របស់​ផ្ទាំង​ទៅ​ទំហំ​ណាមួយ​ដែល​អ្នក​ចង់​ បាន។

របៀប​​ដំឡើង Tile Tabes បន្ថែម​ឲ្យ Firefox ៖

- ចូល​ទៅ​កាន់​ទំព័រ​របស់ Tile Tabes នៅ Firefox
- ចុច​លើ​ពាក្យ +Add to Firefox ដើម្បី ​ដំឡើង ការ​ដំឡើង​គឺ​មិន​មាន​អី​ពិបាក​ទេ​គ្រាន់តែ​ធ្វើ​តាម​ទាមទារ​របស់ Firefox ដល់​ចុង​ក្រោយ ចាប់ផ្ដើម​កម្មវិធី Frefox ឡើងវិញ​ជា​ការ​ស្រេច។

- ចូល​ទៅ ប៊ូតុង Firefox >> កម្មវិធី​បន្ថែម ដើម្បី​ពិនិត្យ​មើល​ថា​តើ​ដំឡើង​បាន​ត្រឹមត្រូវ​ឬ​ទេ!

- ដើម្បី​ប្រើប្រាស់ លោក​អ្នក​គ្រានតែ​ចុច​លើ​រូប​តំណាង Tile Tabes ដែល​នៅ​លើ​របារ​ឧបករណ៍​រុករក រួច​ចុច​យក New Layout ទៅ​តាម​រូបរាង​ដែល​អ្នក​ចង់​បាន

គំរូ​លទ្ធផល​ដែល​ខ្ញុំ​បាន​ប្រើ Tile Tabes



អត្ថបទ​ទាក់ទង៖

- ColorZilla ជា​ជំនាញការ​ពណ៌​របស់ Firefox ដែល​​អ្នក​សរសេរ​​ប្លក​គួរតែ​មាន
- Firefox: កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ
- Firefox: បិទ​មិន​អោយ​បង្ហាញ រូប​ភាព និង Flash ពេល​បើក​វ៉ែបសាយ
- រក្សា​ទុក​ទំព័រ​បណ្ដាញ​ជា​ប័ណ្ណសារ MHTML និង MAFF (zipped) 
- របៀប​កំណត់​អោយ​ Firefox បង្ហាញ​អក្សរខ្មែរ​បានត្រឹមត្រូវ
- ទាញយក​ឯកសារ SWF ដោយ​ប្រើ Firefox

No comments:

Post a Comment